ព័ត៌មានអន្ដរជាតិ
វៀតណាម រញ្ជួយដី៤លើកផ្ទួនៗ ញ័រដល់២ខេត្ត
រញ្ជួយដី៤លើកជាប់ៗគ្នាបានវាយប្រហារខេត្ត Quang Ngai និង Gia Lai នៃប្រទេសវៀតណាម ហើយដ្បិតតែវារង្គើក៏ពិតមែន ប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាតឬជនរងគ្រោះទេ។

តាមការផ្សាយរបស់ VN Express, រញ្ជួយដីបានកើតឡើងចាប់ពីម៉ោង០០:៤០ដល់១:៤៦នាទីរំលងអធ្រាត្រថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥ ជាមួយនឹងជម្រៅ៨គីឡូម៉ែត្រ។
មជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីនិងព្រមានរលកយក្សស៊ូណាមិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រផែនដីវៀតណាមបានឲ្យដឹងថា រញ្ជួយដីនេះមានកម្រិតចន្លោះពី ២.៦-៤.៩រ៉ិចទ័រ កើតឡើងចំពេលមនុស្សសម្រាន្តលង់លក់។
បើយោងតាមស្ថិតិ, ក្នុងរយៈពេល១១៧ឆ្នាំពោលគឺចាប់ពីឆ្នាំ១៩០៣ដល់ឆ្នាំ២០២០ វៀតណាមជួបការរញ្ជួយដីច្រើនលើកជាពិសេសនៅស្រុក Kon Plong នៃខេត្ត Kon Tum តែម្តង ដោយស្រុកនេះជួបរញ្ជួយដី ៣៣ដង ចាប់ពីកម្រិត២.៥រ៉ិចទ័រឡើងទៅ។
ទោះយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ២០២១ ដល់ពេលនេះ ការរញ្ជួយដីហាក់កើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺមានរហូតដល់ទៅជាង២០០ដងឯណោះ។ ការរញ្ជួយកម្រិតខ្លាំងគឺ ៤.៧រ៉ិចទ័របានកើតឡើងនៅខែសីហាឆ្នាំ២០២២ ដោយពេលនោះ ប្រជាជននៅតាមខេត្ត ក្រុងមួយចំនួនដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីស្រុក Kon Plong ក៏មានអារម្មណ៍ញ័រនិងរង្គើផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាមធ្ងន់ធ្ងរ! ព្យុះចាស់សម្លាប់មនុស្ស៥១នាក់ ខណៈព្យុះថ្មីក៏មកដល់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


