Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធសភា​អាមេរិក​​បន្ត​​​រាំង​ខ្ទប់​​​ច្បាប់ចំណាយ​របស់​លោក ត្រាំ​ ដែលលុប​​​កញ្ចប់​សុខាភិបាល​

បានផុស

នៅ

​ព្រឹទ្ធសភា​អាមេរិក​​​នៅ​​​ល្ងាច​ថ្ងៃ​ចន្ទ​ម៉ោង​​នៅ​សហរដ្ឋអាមេរិក (ត្រូវ​ព្រឹកថ្ងៃ​អង្គារ​ម៉ោង​នៅទីក្រុង​ភ្នំពេញ) បាន​​​​​រាំង​ខ្ទប់​​​​​ច្បាប់ចំណាយ​​​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ​ដោយ​ការ​ទាមទារ​​ឲ្យលោក​ ត្រាំ ដាក់​បញ្ចូល​​កញ្ចប់​សុខ​ភាព​​​ទៅ​កម្ម​វិធី​ជាតិឡើងវិញ​ជាថ្នូរ​ទទួលបា​ន​ការគាំទ្រ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​។ Reuters

​ការ​បិទ​រដ្ឋាភិបាល​របស់​សហរដ្ឋអាមេរិក បាន​ឈាន​ដល់​ថ្ងៃទី​​៦ រហូតដល់​ថ្ងៃ​អង្គារ​នេះ ខណៈ​ការ​បោះឆ្នោត​​​​​នៅ​ក្នុង​ព្រឹទ្ធសភា​​ជាលើក​ទី​២ មិនទទួលបាន​បាន​ការគាំទ្រ​គ្រប់គ្រាន់​​​​សម្រាប់​ការ​យល់​ព្រម​​​​លើ​ច្បាប់ចំណាយ​ថវិកា​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​សហ​​រដ្ឋអាមេរិក​នោះទេ​។

​​ការ​បោះឆ្នោត​​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​អាច​អនុញ្ញា​ត​ឲ្យ​ច្បាប់​អនុវត្តបាន គឺ​ត្រូវទទួលបាន​ការ​គាំទ្រ​​​យ៉ាង​តិច​បំផុត​​៦០​សំឡេង ក្នុងចំណោម​ចំនួន​ព្រឹទ្ធសមាជិកស​រុប​​១០០​រូប​។ ​ខណៈពេលនេះ ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​​សាធារណរដ្ឋ​​របស់​​លោក​ ដូណាល់់ ត្រាំ មាន​ចំនួន​៥៣​ ហើយ ​ព្រឹទ្ធ​សមាជិក​​មក​ពី​​គណបក្ស​​​ប្រជាធិបតេយ្យចំនួន​៤៥ ​ហើយ​សមាជិក​ព្រឹទ្ធសភា​២​រូប​ទៀត​ ជា​​អ្នក​ឯករាជ្យ​ ដែល​ត្រូ​វបាន​គេ​ដឹងថា បាន​ចូលដៃ​ជាមួយ​គណបក្ស​​ប្រជាធិបតេយ្យ​ដើម្បី​ជំទាស់​ចំនួន​​​​ច្បាប់ថវិកា​របស់​រដ្ឋបាល​ដូណាល់ ត្រាំ។

​សំណើ​ច្បាប់​​ថវិកា​លើក​ទី​២​ ​របស់​ រដ្ឋាភិបាល​ត្រាំ ដែលស្នើ​ទៅកាន់​​​ព្រឹទ្ធសភា ​​បានទទួលការ​​​បោះឆ្នោត​​ ៥២​ទល់​​៤២​ ប៉ុណ្ណោះ​នៅថ្ងៃចន្ទ ដែល​មិន​គ្រប់កូរ៉ុម​សម្រាប់​​​ចូល​ជាធរមានទេ។

​​​អ្វី​ជា​ការ​ទាម​ទារ​​ដាច់ខាត​របស់​ព្រឹទ្ធសមាជិកមក​ពីគណបក្ស​ប្រជាធិបតេយ្យ​ជា​ថ្នូរ​សម្រាប់​ការ​គាំទ្រ​​​​​ច្បាប់ថវិកា​​របស់​​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក គឺ ការ​បន្ត​​កម្មវិធី​​ថែរក្សា​សុខភាព ឬ​ហៅ​ថា Obamacare ​ដែល​​​គេ​មើល​ឃើញ​ថា បាន​ជួយ​ប្រជាជន​ដែល​មាន​ចំណូល​ទាប​​​និង​មធ្យម​ទទួលបា​នសេវា​សុខ​ភាព​​​ដោយស្មើភាព​។

​ប៉ុន្តែ​​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអមេរិក លោក ដូណាល់ ត្រាំ ​កម្មវិធី​ថែទាំង​សុខភាព​​​របស់​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​ជាការ​ខ្ទះខ្ជាយ​ថវិកា​រដ្ឋយ៉ា​ង​ធំសម្បើមដែល​ទាញទម្លាក់​សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយ​ធ្វើ​ឲ្យ​​​និយោជក​​ (ថៅកែ​)​ ចំណាយ​ប្រាក់​ច្រើន​​​ណាស់​សម្រាប់​ការ​ទិញ​​​​ធានារ៉ាប់រងសុខ​ភាព​​សម្រាប់​និយោជិត​ (កម្មករ)​របស់​ពួកគេ​។​

​កាល​​​ឃោសនា​​រកសំឡេង​គាំទ្រ​​កាល​ឆ្នាំ​២០២៤​ លោក ដូណាល់ ត្រាំ បាន​ចាត់ទុក​ កញ្ចប់ថែទាំសុខភាព​នេះ ជា​​ អ្នកសម្លាប់​វិស័យការងារ​នៅសហរដ្ឋអាមេរិក​ទៀត​ផង​។

​នៅ​មុន​នេះ​​ប្រមាណ​២ម៉ោង លោក ដូណាល់ ត្រាំ ទាម​ទារ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​បើក​រដ្ឋាភិបាល​របស់​លោកឡើងវិញ ហើយ លោកគម្រាម​ថា ​ការ​ងារ​​​​រដ្ឋសហព័ន្ធ​​ច្រើន​ថែមទៀត​​នឹង​ត្រូវ​​ផ្អាក៕​​

​រ៉ាន់ រើយ​

​ព្រឹទ្ធសមាជិក លោក Chuck Schumer មក​ពីគណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ដឹកនាំ​ប្រឆាំង​ច្បាប់​ចំណាយ​របស់​លោក ត្រាំ។ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម