Connect with us

សុខភាព

វិធីងាយៗ ជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

បានផុស

នៅ

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ

យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។

២.សម្អាតអណ្ដាត

គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។

៣.រក្សាសំណើមក្នុងមាត់

រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។

៤.គ្រប់គ្រងរបបអាហារ

ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖គន្លឹះងាយៗចំនួន ៦ ជួយឱ្យសុខភាពមាត់ធ្មេញរបស់អ្នកស្អាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៧ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១០ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១១ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម