សុខភាព
កុំគិតថាមិនអី! កង្វះវីតាមីន A នាំឲ្យមានជំងឺទាំងនេះកើតឡើងលើរាងកាយកាន់តែយ៉ាប់យ៉ឺន
វីតាមីន A គឺជាវីតាមីនសំខាន់មួយចាំបាច់សម្រាប់ថែរក្សាមុខងាររាងកាយជាច្រើន ដូចជាចក្ខុ ប្រព័ន្ធភាពស៊ាំ សុខភាពបន្តពូជនិងការថែរក្សាស្បែក។
ក្នុងករណីកង្វះវីតាមីនសំខាន់នេះ រាងកាយអាចជួបនឹងការស្រូបយកជាតិខ្លាញ់មិនគ្រប់គ្រាន់។ ភាពស៊ាំជាទូទៅអាចកាន់តែយ៉ាប់យ៉ឺន ហើយភាពពិការភ្នែកពេលយប់អាចលេចឡើងដោយសារកង្វះវីតាមីន A។
១ ភ្នែកស្ងួត

អសមត្ថភាពក្នុងការផលិតទឹកភ្នែក បណ្ដាលឲ្យភ្នែកស្ងួតគឺជាសញ្ញាទូទៅនៃកង្វះវីតាមីន A។ ប្រសិនបើមិនត្រូវបានយកចិត្តទុកដាក់ទេ ស្ថានភាពនេះក៏អាចបណ្ដាលឲ្យងងឹតភ្នែកឬងាប់ដែរ។
២ ស្បែកស្ងួតនិងរមាស់
វីតាមីន A ជួយក្នុងការបង្កើតនិងជួសជុលកោសិកាស្បែក។ ដូច្នេះកង្វះវីតាមីននេះ អាចនាំឲ្យមានបញ្ហាស្បែកដូចជាជំងឺស្បែក។ ស្ថានភាពនេះបណ្ដាលឲ្យស្បែកស្ងួតរមាស់និងរលាក។ ការកើតមុនគឺជាសញ្ញានៃកង្វះវីតាមីន A ផងដែរ ព្រោះការទទួលទានឬផលិតវីតាមីន A គ្រប់គ្រាន់ ទើបអាចជួយទប់ស្កាត់ការរលាកស្បែក។
៣ មានបញ្ហាបន្តពូជ
ពិបាកក្នុងការមានផ្ទៃពោះអាចជាសញ្ញានៃកង្វះវីតាមីន A ព្រោះបរិមាណវីតាមីននេះ គ្រប់គ្រាន់ទើបអាចធ្វើឲ្យមានកូន។ វីតាមីន A គឺមានសារៈសំខាន់សម្រាប់ការផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដល់រាងកាយ ព្រោះវាជួយកាត់បន្ថយភាពតានតឹងក្នុងអុកស៊ីតកម្មមានសារៈសំខាន់ជំនួយដល់ការមានកូន។
៤ កំណើនក្រិន
វីតាមីន A គឺចាំបាច់សម្រាប់ការអភិវឌ្ឍរាងកាយមនុស្ស និងកុមារដែលមិនលូតលាស់គ្រប់គ្រាន់ឬរាងកាយក្រិន។
៥ ការឆ្លងមេរោគលើទ្រូងនិងបំពង់ក

ក្នុងករណីដែលអ្នកមានការឆ្លងមេរោគញឹកញាប់នៅក្នុងតំបន់ទ្រូងនិងបំពង់ក នេះអាចជាសញ្ញានៃកង្វះវីតាមីន A។ វីតាមីននេះមានប្រយោជន៍ក្នុងការការពារប្រឆាំងនឹងការឆ្លងមេរោគផ្លូវដង្ហើម និងបង្កើតប្រព័ន្ធការពាររាងកាយទាំងមូល។
៦ អសមត្ថភាពព្យាបាលមុខរបួស

ក្នុងករណីដែលស្នាមរបួសមិនងាយជាសះស្បើយ បន្ទាប់ពីរងរបួសឬការវះកាត់អស់ពេលយូរ។ បញ្ហានេះអាចត្រូវបានគេសន្មតថាមានកម្រិតវីតាមីន A ទាបក្នុងខ្លួន។ វីតាមីន A ជំរុញការបង្កើតកូឡាជែន ដែលចាំបាច់សម្រាប់សុខភាពស្បែកនិងការបង្កើតកោសិកាឡើងវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖healthshots
ចុចអាន៖ចង់ឲ្យសាច់ដុំកាន់តែល្អ មិនងាយឈឺ ញ៉ាំវីតាមីនប៉ុន្មានមុខនេះ ល្អបំផុត
ចុចអាន៖វីតាមីនចម្រុះអាចមានគ្រោះថ្នាក់ដល់ជីវិត បើសិនប្រើដោយគ្មានការចាំបាច់
ចុចអាន៖ផ្លែគូលេនតូចៗចឹងសោះ! តែមានអត្ថប្រយោជន៍ដល់សុខភាពរាប់មិនអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


