សុខភាព
សូមប្រុងប្រយ័ត្នជំងឺបម្រុងក្រឡាភ្លើង ចំពោះស្ដ្រីមានផ្ទៃពោះ
ជាទូទៅខ្មែរយើងចំណាំហៅថា ព្រាយក្រឡាភ្លើង(Pre-Eclampsia) គឺជាជំងឺមួយដែលអាចកើតមានឡើងតែ ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ (គិតបន្ទាប់ពីសប្តាហ៍ទី២០នៃការមានផ្ទៃពោះ) ដោយបង្កឱ្យមានផលប៉ះពាល់ទៅដល់សុខភាពម្តាយ និងទារក។
១) កត្តារួមផ្សំបណ្តាលឲ្យកើតមានជំងឺព្រាយក្រឡាភ្លើង:
-ការលើសសម្ពាធឈាម
-បរិមាណមិនប្រក្រតីនៃប្រូតេអ៊ីននៅក្នុងទឹកនោម
-ខ្វះអាហារូបត្ថម្ភ
-ស្ត្រីមានកូនលើកដំបូង
-ស្ត្រីមានកូនច្រើនហើយញឹក
-ស្ត្រីពរពោះដែលមានអាយុលើសពី៣៥ឆ្នាំ
-ស្ត្រីធ្លាប់មានប្រវត្តកើតជំងឺមុនពេលមានផ្ទៃពោះ(លើសសម្ពាធឈាមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោមជាដើម)។

២) រោគសញ្ញាដែលអាចស្តែងចេញ:
– ការឡើងហើម នៃប្រអប់ដៃ, ប្រអប់ជើងមុខ និងផ្នែកផ្សេងទៀតនៃរាងកាយ
– ប្រកាច់និងកន្ត្រាក់
– ឈឺក្បាលបែបប្រកាំង

៣) ផលប៉ះពាល់:
– កូនស្វិត
– កូនកើតមិនគ្រប់ខែ
– កូនស្លាប់ក្នុងពោះ
– វិបត្តិធ្ងន់ធ្ងរអាចធ្វើឲ្យម្តាយឈានទៅដល់ដាច់សរសៃឈាមខួរក្បាល

៤) វិធីការពារ:
– ញ៉ាំអាហារដែលសំបូរទៅដោយជីវជាតិ និងវីតាមីន
– កុំញ៉ាំអាហារដែលមានជាតិប្រៃពេក និងអាហារផ្អាប់ ដូចជាប្រហុក ផ្អក…
– ត្រូវមកធ្វើការពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភព ក្នុងការរាវរកសញ្ញាគ្រោះថ្នាក់ដែលគាត់អាចមានដើម្បីអាចធ្វើការព្យាបាល ឬអន្តរាគមន៍វេជ្ជសាស្ត្រទាន់ពេលវេលា។

“ ដើម្បីឲ្យអ្នកម្តាយ និងកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ក្រុមការងារវេជ្ជបណ្ឌិត និងឆ្មបជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សំណូមពរអោយអ្នកមា្តយគ្រប់រូបត្រូវធ្វើការពិនិត្យសុខភាពឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ ព្រមទាំងជ្រើសរើសអាហារបរិភោគ ដែលប្រកបដោយផាសុកភាពទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការឆ្លុះក្រពះពោះវៀន ដើម្បីរកជំងឺមហារីកក្រពះពោះវៀន ក្នុងដំណាក់កាលដំបូង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



