សុខភាព
ស្វែងយល់ពីជំងឺដុំស្បូន ដែលស្ដ្រីគ្រប់រូបគួរប្រុងប្រយ័ត្ន
ស្ត្រីភាគច្រើនតែងតែមានការព្រួយបារម្ភអំពីសាច់ដែលដុះនៅលើស្បូន។ ជាទូទៅដុំសាច់ស្បូន ជាដុំសាច់ស្លូត ហើយមិនសូវឲ្យមានជាសញ្ញាអ្វីទេ។ វាច្រើនកើតលើស្ត្រីដែលមាន អាយុលើសពី៣០ឆ្នាំ។ វាអាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។

១) ដុំស្បូនមានបីទីតាំង៖
– ដុំសាច់នៅលើសាច់ស្បូន (fibrome sous séreux)
– ដុំសាច់នៅក្នុងសាច់ស្បូន (fibrome interstitiel)
– ដុំសាច់នៅក្នុងរន្ធស្បូន (fibrome sous muqueux)
២) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែគេសង្កេតឃើញថា មានកត្តាប្រឈមមួយចំនួនដូចជា:
– កត្តាអ័រម៉ូន (facteurs hormonaux): គេសង្កេតឃើញថា ស្ត្រីពេញវ័យ ឬ ក្នុងវ័យបន្តពូជមានការ កកើត ឬ កើនទំហំនៃដុំសាច់ស្បូន តែដល់ពេលស្ត្រីអស់រដូវ ទំហំដុំស្បូនរួមតូចមកវិញ។
– តំណពូជ
– ជាតិសាស្ត្រ: គេច្រើនឃើញពួកពូជសាសន៍ស្បែកខ្មៅមានដុះសាច់ស្បូនច្រើនជាងពូជសាសន៍ស្បែកស។
៣) រោគសញ្ញារបស់ដុំស្បូន៖
– មានឈាមរដូវធ្លាក់ច្រើនជាងធម្មតា ដុំៗ ឬអាចមានឈាមធ្លាក់ពាក់កណ្ដាលវដ្ដរដូវ
– ចុកពោះពេលមករដូវ
– ឈឺធ្ងន់ៗក្នុងអាងត្រគាក
– បត់ជើងតូចញឹកញាប់ ទល់លាមក

៤) ផលប៉ះពាល់៖
– ធ្លាក់ឈាមរហូតធ្វើឲ្យស្លេកស្លាំង
– ការបង្កកំណើតមានការថយចុះ ដោយសារទីតាំងរបស់ដុំស្បូន
– ពេលមានផ្ទៃពោះ វាអាចបង្កឲ្យកូនរលូត ឬកើតមិនគ្រប់ខែ
– សង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។
៥) ការព្យាបាល៖
– ដោយការប្រើថ្នាំលេប ដែលកំណត់ដោយគ្រូពេទ្យជំនាញ
– ដោយការវះកាត់ ៖
• ដុំសាច់នៅលើសាច់ស្បូន និង ដុំសាច់នៅក្នុងសាច់ស្បូន: បកយកដុំសាច់ចេញ ឬ កាត់ស្បូន (coelio scopie ឬ laparotomie)
• ដុំសាច់នៅក្នុងរន្ធស្បូន: កាត់ស្បូន ឬ កាត់ដុំសាច់ស្បូនដែលមានទំហំតូចល្មម ដោយធ្វើការវះកាត់តាមក្រោម (hystéroscopie)។

បញ្ជាក់៖ បច្ចេកទេសវះកាត់ជំនាញ អមដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបថ្មីៗចុងក្រោយបង្អស់ កំពុងតែដំណើរការជាប្រចាំនៅមន្ទីរពេទ្យកាល់ម៉ែត។

បើមានអាការ:ដូចបានជម្រាបជូខាងលើ សូមមេត្តាមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងស្វែងយល់អំពីជម្រើសនៃការព្យាបាលឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការគ្មានកូន និងរលូតកូនញឹកញាប់ អាចបណ្តាលមកពីជំងឺស្អិតស្បូន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ



