សុខភាព
ការគ្មានកូន និងរលូតកូនញឹកញាប់ អាចបណ្តាលមកពីជំងឺស្អិតស្បូន
ជំងឺស្អិតស្បូនជាមូលហេតុធ្វើឲ្យស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។

ក) មូលហេតុ៖
– ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
– ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
– ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)
ខ) រោគសញ្ញា៖
– ស្ត្រីមានរដូវតិចតួច ក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
– ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្ នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
– ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
– ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
– ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
– ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។


គ) ការព្យាបាល៖
ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន យើងអាចព្យាបាលយ៉ាងមានប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមកសភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។

“ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានសេវាព្យាបាលតាមរយៈឧបករណ៍ទំនើបចុងក្រោយ (Hysteroscopy diagnosis and operative) ដែលមានប្រសិទ្ធិភាពខ្ពស់ និងទទួលបាននូវលទ្ធផលល្អប្រសើរ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


