សុខភាព
ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតជំងឺរលាកថ្លើមប្រភេទ
អាអូនតូចៗងាយឆ្លងមេរោគណាស់ ដោយសារសុខភាពនៅមិនទាន់មាំទាំស្រួលបួល ហើយអាអូនចូលចិត្តយករបស់ដាក់មាត់មិនដឹងកខ្វក់ ឬស្អាតទេ។ ជួនកាលមេរោគអស់នោះអាចគ្រាន់តែធ្វើឲ្យកូនរាក ក្ដៅខ្លួនឈឺល្មមៗទេ តែពេលខ្លះវាអាចបណ្ដាលឲ្យអាអូនកើតជំងឺរលាកថ្លើមប្រភេទ A ជាដើម។ ជំងឺរលាកថ្លើមប្រភេទA គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស Piconaviridae។ នេះបើតាមការឲ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំង។
ជំងឺរលាកថ្លើមប្រភេទ A អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៅម្នាក់តាមមាត់។ យើងគ្រប់គ្នា មិនថាចាស់ ឬក្មេងអាចឆ្លងជំងឺនេះតាមរយៈការញ៉ាំចំណីអាហារ ការផឹកទឹក បន្ទាប់ពីបានប៉ះកាន់វត្ថុផ្សេងៗ ដោយប្រើដៃមិនស្អាត មានជាប់មេរោគនេះ។ ជំងឺរលាកថ្លើមប្រភេទA នេះភាគច្រើនកើតទៅលើទារក រហូតដល់ក្មេងមានអាយុ៦ឆ្នាំ។

លោកស្រីបន្តថា ក្មេងដែលមានជំងឺនេះមិនសូវចេញរោគសញ្ញាឲ្យដឹងទេ ជាពិសេសទារក ពោលគឺ ក្មេងកាន់តែតូចដែលកើតជំងឺរលាកថ្លើមប្រភេទ A កាន់តែគ្មានរោគសញ្ញាឲ្យដឹង ទើបពេលខ្លះ អាអូនអាចចម្លងមេរោគទៅឲ្យក្មេងដទៃ ម៉ាក់ប៉ា ឬអ្នកមើលថែដោយគ្មានអ្នកណាដឹងមុនបាន។ តែប្រសិនបើក្មេងធំ ឬមនុស្សចាស់កើតជំងឺនេះវិញ យើងអាចដឹងបានតាមអាការៈដូចជា៖
– ក្ដៅខ្លួន
– អស់កម្លាំង
– ក្អួត ចង្អោរ
– ថយចុះចំណង់នៃការញ៉ាំអាហារ
– ចុកពោះ
– រាករូស
– រមាស់ស្បែក និងស្បែកលឿង (ជាទូទៅ ឃើញមាន ១សប្ដាហ៍ក្រោយរោគសញ្ញាផ្សេងៗ)។
ចំពោះក្មេងធំ និងមនុស្សធំ ភាគច្រើនមានសភាពធ្ងន់ធ្ងរនៅពេលដែលជំងឺរលាកថ្លើមប្រភេទA នេះ។ ជំងឺនេះអាចវិវត្តន៍ទៅរកការជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល២-៣សប្ដាហ៍ ឬអាចច្រើនសប្ដាហ៍។ សម្រាប់ករណីធ្ងន់ធ្ងរដែលបណ្ដាលឲ្យខ្សោយថ្លើមមាន <1%។
វេជ្ជបណ្ឌិតរូបនេះបន្តថា សម្រាប់ជំងឺរលាកថ្លើមប្រភេទA យើងអាចបង្ការមិនឲ្យកើតឡើងបានដោយការធ្វើអនាម័យរស់នៅឲ្យស្អាត (ញ៉ាំស្អាត ផឹកស្អាត រស់នៅស្អាត) និងមួយទៀតនោះគឺ ការចាក់វ៉ាក់សាំងឲ្យអាអូនចាប់ពីអាយុ ១ឆ្នាំឡើងទៅ (ត្រូវចាក់២ដង លើកទី១ និង៦ខែក្រោយ ម្ដងទៀត)៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


