Connect with us

សុខភាព

រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ

បានផុស

នៅ

បន្ទាប់​ពី​មនុស្ស​ម្នាក់​ផឹក​ស្រា​ច្រើន​ខ្លាំង អាការៈ​ស្រវឹងនឹង​កើត​មានភ្លាមៗ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍មិន​ល្អ ពេល​ខ្លះ​វា​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។ ពេលស្រវឹង រាង​កាយមានការ​ប្រែ​ប្រួល ធ្វើ​ការ​ងារ​កាន់​តែ​ច្រើន ហើយបើ​ពេល​ស្រវឹង ​ធ្វើ​រឿង ៧ យ៉ាងខាង​ក្រោម​នេះ ច្បាស់​វីវរមិន​ខាន។

១- បន្ត​ផឹក​ទោះ​បី​ជា​អ្នក​ស្រវឹង​ហើយ​ក៏​ដោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើ​បែប​នេះ​មិន​ល្អ​ទេ បើ​ស្រវឹង​ហើយ​នៅ​តែ​ផឹក​ទៀត​នោះ​ ស្ថានភាព​កាន់​តែ​យ៉ាប់យឺន។ ពេល​បន្ត​ផឹក​ទាំង​​ស្រវឹង​ ​នឹង​ងាយធ្វើ​ឲ្យ​​ពុល​ស្រា (អាល់កុល) ដោយ​នឹង​បញ្ចេញ​រោគ​សញ្ញា​​ពុល​ស្រា​ដូចជា៖

– ហូរ​ទឹក​ភ្នែក
– បញ្ឈរ​ភ្នែក​ឡើង​លើ
– បើក​ភ្នែក​ធំៗ
– មុខ​ក្រហម
– និយាយ​មិន​ច្បាស់
– សំឡេង​ខ្លាំងៗ
– កាច ​ច្រឡោត
– កាយ​វិការ​មិន​ប្រក្រតី (មិន​អាច​អង្គុយ ​ឬ​ឈ​រត្រង់)
– ក្អួត
– សង្កៀត​ធ្មេញ

ប្រសិន​​ចាប់​អារម្មណ៍​ឃើញ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់ឈប់​ផឹក​ភ្លាម។

២- ផឹក​ដោយ​ពោះ​ទទេ

The three best low-alcohol New Zealand sauvignon blancs for under £15

បើ​ញ៉ាំ​ស្រាមិន​ក្លែម​ នោះ​រាង​កាយ​នឹង​ស្រូប​ជាតិ​អាល់កុល​កាន់​តែ​លឿន អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ ប៉ះពាល់​​ក្រពះធ្ងន់​ធ្ងរ ហេតុ​​នេះ​ជា​ការ​ល្អ នៅ​ពេល​ផឹក​ស្រា​ ត្រូវ​តែ​ញ៉ាំ​ម្ហូប​ខ្លះ។ គួរ​ញ៉ាំ​អាហារ​សម្បូរជាតិ​កាបូអ៊ីដ្រាត ដូច​ជា ប៉ាស្តា បាយ មី ឬ​ពពួក​ខ្លាញ់​ ដូច​ជា ឈីស ដំឡូង​ចៀន និង​សាច់​ក្រក​សាច់​ជ្រូក។ បើ​អាច​ត្រូវ​​ញ៉ាំ​ម្ហូប និង​អាហារ​មុន​ផឹក ឬញ៉ាំបណ្តើរផឹក​បណ្តើរ មិន​ត្រូវ​ផឹក​ទាំងពោះ​ទ​ទេជាដាច់ខាត។

៣- លេប​ថ្នាំ​ជាមួយ​ស្រា

ស្រា​ធ្វើ​ឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង ​ជក់​បារី​នៅ​ពេល​កំពុង​ផឹក​ស្រា អាច​ធ្វើ​ឲ្យ​ភ្លេច​រឿង​មួយ​ចំនួន​នៅ​ថ្ងៃ​បន្ទាប់។ គ្រប់​ប្រភេទ​ថ្នាំ ទាំង​ថ្នាំ​ព្យាបាលជំងឺ ទាំងថ្នាំ​ញៀនផ្សេង​ទៀត​ សុទ្ធ​តែ​បង្ក​ឲ្យ​រាងកាយ​ពុល ដោយ​សារ​ប្រតិកម្មជា​មួយ​ជាតិ​អាល់កុល​ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត បេះ​ដូង បញ្ហា​ដង្ហើម និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

៤- ផឹក​ទឹក​មិន​គ្រប់​គ្រាន់

What to Know About Drinking Before You Know You're Pregnant

ពេល​ផឹកស្រា ពិសេស​ស្រាបៀរ យើង​ច្បាស់ជា​នោម​ញឹក​ញាប់ នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹកពី​រាងកាយ ហើយ​ការ​បាត់​បង់​ជាតិ​ទឹក​ អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​អាការៈស្រវឹង​កាន់​តែ​ធ្ងន់​ធ្ងរ។ ផឹក​ទឹក​នៅ​ចន្លោះ​ពេល​ផឹក​ស្រា អាច​ជួយ​​ឲ្យ​យើង​​ផឹក​ស្រា​បាន​តិច ហើយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាង​កាយ ការពារ​បញ្ហា​បាត់​បង់​ជាតិ​ទឹក។

៥- គេង​បាន​តិច​ក្រោយ​ពេល​ផឹក​ស្រា

ការ​សិក្សា​ខ្លះបង្ហា​ញ​ថា អាការៈក្រោយ​ស្រវឹង​ធ្ងន់ធ្ងរ​ អាច​ធ្វើ​ឲ្យ​គុណភាព​​ការ​គេង​ខ្សោយ​ និង​គេង​បាន​តិច។ មនុស្ស​ជា​ច្រើន​ផឹក​ស្រា​ពេញ​មួយ​យប់ ហើយ​ក្រោក​ឡើង​ធ្វើ​ការ ​ឬ​រៀន​នៅ​ថ្ងៃ​បន្ទាប់​ ដោយ​សារ​គេង​បាន​តិច​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត ហេតុ​នេះ​​ព្យាយាម​គេង​ឲ្យ​បាន​ច្រើនក្រោយ​ស្រវឹង។

៦- ​សមាជិកគ្រួសារ​ធ្លាប់​មាន​ប្រវត្តិញៀន​ស្រា

14 "facts" about drinking: Are you misinformed? - CBS News

ប្រវត្តិ​គ្រួសារ​ធ្លាប់​ញៀន​ស្រា ​ក៏​អាច​ប៉ះពាល់​ដល់​សកម្មភាព​រាង​កាយ​បញ្ចេញ​ជាតិ​អាល់​កុល​ដែរ។ ​បើ​ជីដូន​ ជីតា ប៉ាម៉ាក់ ឬ​បង​ប្អូន​ ធ្លាប់​ញៀន​ស្រា គួរ​ប្រយ័ត្ន​នៅ​ពេល​ផឹក​ស្រា ព្រោះ​​រាង​កាយ​យើងនឹង​​ស្រូប​យក​សារធាតុ​នេះ​កាន់​តែ​ច្រើន ងាយ​ធ្វើ​ឲ្យ​អាការៈ​ស្រវឹង​កាន់​តែ​ធ្ងន់​ធ្ងរ។

៧- ផឹក​ស្រា​​ពណ៌​ខ្មៅ

មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ស្រាបៀ​រដែល​មាន​ពណ៌​ខ្មៅ ប៉ុន្តែ​ស្រាបៀ​រប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ Congener (សារធាតុ​គីមីប្រើ​ជា​ពណ៌ និងបង្កើន​​រសជាតិ)។ សារ​ធាតុ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​ និង​ជាលិកា​នៅ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​អាការៈ​ក្រោយ​ស្រវឹង​កាន់​តែ​ធ្ងន់ធ្ងរ។ បន្ថែម​លើ​នេះ មិន​គួរ​ជ្រើសរើស​ស្រា​មាន​តម្លៃ​ថោក​ទេ ព្រោះ​ស្រា​ប្រភេទ​នេះ​អាចមាន​ជាតិ​មេតាណុល ដែល​ជា​សារធាតុ​គីមី​ អាច​ធ្វើ​ឲ្យ​អាការៈ​ស្រវឹង​កាន់​តែ​ធ្ងន់ធ្ងរ និង​ពុល​ទៀត​ផង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យ​មានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ

ចុចអាន៖ មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម