សុខភាព
រោគសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកកំពុងកើតជំងឺហើមសួត
រោគសញ្ញានៃការហើមសួតដ៏មួយធ្ងន់ធ្ងរអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។ ដូច្នេះការធ្វើរោគវិនិច្ឆ័យត្រូវធ្វើឲ្យបានឆាប់រហ័ស និងការព្យាបាលឲ្យមានប្រសិទ្ធិភាពខ្ពស់។

ការហើមសួតស្រួចស្រាវ (ភាសាខ្មែរយើងជាទូទៅនិយាយថា ទឹកចូលសួត) គឺការមានដក់ទឹកនៅក្នុងសាច់សួតយើងដែលអាចកើតឡើងសន្សឹមៗ ឬកើតឡើងយ៉ាងគំហុកតែម្តង។
១) មូលហេតុ៖
ក. ហើមសួតស្រួចស្រាវបណ្តាលមកពីបេះដូង (Œdème pulmonaire cardiogénique ou hémodynamique) ដែលបណ្តាលឲ្យសម្ពាធឈាមក្នុងអាក់ទែពុលម៉ូណែឡើងខ្ពស់ ហើយឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលក្នុងសាច់សួត។ ដែលមានមូលហេតុដូចជាៈ
– បេះដូងយើងកង្វះសមត្ថភាពរុញច្រានឈាមចេញពីបេះដូង (បេះដូងខាងឆ្វេង)
– បេះដូងយើងមានវិបត្តិចង្វាក់បេះដូង
– បេះដូងយើងមានជំងឺប្រឺសបេះដូង
– សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ
ខ. ហើមសួតស្រួចស្រាវបណ្តាលមកពីដាច់ស្រទាប់ដែលខណ្ឌសរសៃឈាម និងសាច់សួត(Œdème pulmonaire lésionnel) ហើយបណ្តាលឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលទៅក្នុងសាច់សួត។ ដែលមូលហេតុបណ្តាលមកពីៈ
– ជំងឺសួតដែលបណ្តាលមកពីពពួកបាក់តេរី ឬវីរុស
– ការបង្ករោគដោយជំងឺផ្សេងៗ ហើយបណ្តាលឲ្យសុក (Choc septique)
– ការហឺតចូលសួតនូវឧស្ម័នដែលមានជាតិពុល (Inhalation de gaz toxique)
– ការហៀរទឹកក្រពះចូលសួត (inhalation du liquide gastrique)
– ការប៉ះទង្គិចទៅលើសួតដោយមូលហេតុផ្សេងៗ
២) រោគសញ្ញា៖
– ហត់ដង្ហក់ចាប់ផ្តើមឡើងភ្លាមៗជាពិសេសនៅពេលយប់
– មុនការហត់ដង្ហក់ ចាប់ផ្តើមឡើងដោយរមាស់ក ក្អកខ្លាំងជាប់គ្នាអត់មានស្លេក ហើយប្រហែល ២ ឬ ៣នាទី ក្រោយមកមានស្លេក មានពពុះសៗ ជួនកាលមានលាយឈាមប្រាៗទៀតផង
– មានលឺសំឡេងខ្សាវៗនៅក្នុងករបស់អ្នកជំងឺ (grésillement laryngé)
– អ្នកជំងឺឡេះឡះខ្លាំង បែកញើសត្រជាក់ ស្វាយបបូរមាត់ និងចុងដៃចុងជើង
– រោគសញ្ញាធ្ងន់ធ្ងរ៖
• ចង្វាក់ដង្ហើមខ្សោយហើយយឺត
• ឡើងស្វាយ ឬ ឡើងខ្ជឹងពេញខ្លួន
• អ្នកជំងឺមិនអាចនិយាយបាន ស្មារតីថយចុះ ឡេះឡះ
• សម្ពាធឈាមស៊ីស្តូលិចតិចជាង ១១០មីលីម៉ែត្របារ៉តរហូតដល់សុក
• ការប្រែប្រួលរោគសញ្ញាគ្លីនិកលឿន

៣) មធ្យោបាយការពារ៖
– ចំពោះអ្នកដែលមានជំងឺបេះដូង ដើម្បីបន្ថយហានិភ័យនៃការហើមសួត ត្រូវតមប្រៃ រក្សាលំនឹងសម្ពាធឈាម ព្យាបាលឲ្យបានឆាប់រហ័សរាល់មូលហេតុ ដែលធ្វើឲ្យជំងឺបេះដូងវិវត្តទៅជាធ្ងន់ធ្ងរ
– ត្រូវមានអនាម័យល្អក្នុងការរស់នៅ៖
• មិនពិសាបារី មិនពិសាគ្រឿងស្រវឹង ឬពិសាតិចតួច តាមដានទម្ងន់ខ្លួនឯង កម្រិតបរិមាណស្ករ និងខ្លាញ់ដែលបរិភោគប្រចាំថ្ងៃ
• ហាត់កីឡា ឬហាត់ប្រាណយ៉ាងតិចឲ្យបានម្តងក្នុងមួយសប្តាហ៍
« ប្រសិនបើមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ និងដើម្បីបន្ថយហានិភ័យអាយុជីវិតនៃការហើមសួតស្រួចស្រាវ សូមអស់លោកអ្នកមកជួបពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានការព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់»៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


