សុខភាព
បញ្ហាសុខភាពទាំង៧ បណ្ដាលឲ្យរលាកប្រដាប់ភេទបុរស
បញ្ហារលាកប្រដាប់ភេទ ឬលិង្គ តែងតែកើតឡើងជាទូទៅ ដែលធ្វើឲ្យប្រុសៗយើងមានការឈឺចាប់ រមាស់ ហើម កន្ទួល ឬមានរោគសញ្ញាផ្សេងទៀតនៅលើ ឬជុំវិញលិង្គ។

ជាក់ស្ដែង ស្ថានភាពវេជ្ជសាស្ត្រជាច្រើនអាចបណ្ដាលឲ្យរលាកលិង្គ។ ពេលខ្លះ សកម្មភាព ឬការរងរបួសក៏អាចជាមូលហេតុបង្កផងដែរ។
១. ជំងឺសើស្បែកលើប្រដាប់ភេទ
ជំងឺសើស្បែកលើប្រដាប់ភេទអាចបណ្ដាលឲ្យមានស្នាមក្រហមតូចៗនៅលើលិង្គ ហើយវាក៏ធ្វើឲ្យយើងមានអារម្មណ៍រមាស់ ឬឈឺចាប់។
២. ជំងឺត្រអក

ជាមួយគ្នានេះដែរ ជំងឺត្រអកអាចបណ្ដាលឲ្យរមាស់ របកនិងក្រហមនៅលើស្បែក ហើយកន្ទួលនេះអាចលេចឡើងនៅពាសពេញរាងកាយ រួមទាំងលិង្គ។
៣. ប្រតិកម្មអាលែកហ្ស៊ី
យើងអាចវិវត្តទៅជាការរមាស់ រលាក និងកន្ទួលនៅលើលិង្គ ដោយសារតែប្រតិកម្មអាលែកហ្ស៊ី។ សារធាតុគីមីមួយចំនួន ដែលមាននៅក្នុងសាប៊ូ និងទឹកអប់អាចជាមូលហេតុបង្ក។ ម្យ៉ាងវិញទៀត យើងក៏អាចមានប្រតិកម្មទៅនឹងសារធាតុLatex(ប្រភេទជ័រម្យ៉ាង) ដែលមាននៅក្នុងស្រោមអនាម័យដូចគ្នា។
៤. ជំងឺកាមរោគ
ការឆ្លងជំងឺកាមរោគតាមរយៈការរួមភេទ អាចបណ្ដាលឲ្យមានពក ការឈឺចាប់ ពងបែកស្នាមក្រហម ហើម និងរមាស់នៅជិតប្រដាប់ភេទ។ ក្នុងករណី ដែលគ្នាយើងគិតថាបានឆ្លងជំងឺកាមរោគនេះ យើងគប្បីទៅជួបជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។

៥. ការរលាកចុងលិង្គ
ការរលាកចុងលិង្គ គឺជាស្ថានភាពរលាកនៃស្បែកត្រង់ក្បាលលិង្គ ដែលមានរោគសញ្ញារួមមានស្នាមក្រហម ហើម រមាស់ កន្ទួល រមាស់ ការឈឺចាប់ និងបញ្ចេញទឹករំអិលដែលមានក្លិនមិនល្អ ។ ការរលាកចុងលិង្គនេះ កើតឡើងជាទូទៅទាំងចំពោះបុរស និងក្មេងប្រុស ដែលមិនបានកាត់ស្បែកចុងលិង្គ និងមិនបានអនុវត្តអនាម័យត្រឹមត្រូវ។ ជំងឺនេះក៏អាចបណ្ដាលមកពីការបង្ករោគ អាលែកហ្ស៊ី បញ្ហាស្បែករ៉ាំរ៉ៃ និងបញ្ហាសុខភាពមួយចំនួនដូចជាទឹកនោមផ្អែមជាដើម។
៦. ការឆ្លងមេរោគផ្សិត
ការឆ្លងមេរោគផ្សិតអាចបណ្ដាលឲ្យមានការរមាស់ កន្ទួលអុជៗ នៅលើ ឬបរិវេណជុំវិញលិង្គ។ យើងក៏អាចជួបប្រទះការរលាក និងសង្កេតឃើញសារធាតុពណ៌សខាប់ នៅក្នុងបរិវេណប្រដាប់ភេទ។
ការបង្ករោគផ្សិតភាគច្រើនអាចព្យាបាលបានដោយការប្រើប្រាស់ថ្នាំដែលមានលក់នៅតាមឱសថដ្ឋាន។ ប៉ុន្តែ នៅក្នុងករណីខ្លះ វាក៏អាចបណ្ដាលឲ្យកើតជំងឺរលាកចុងលិង្គ។

៧. ការឆ្លងមេរោគលើផ្លូវទឹកនោម
ខណៈពេលដែលការឆ្លងមេរោគលើផ្លូវទឹកនោមកើតឡើងជាញឹកញាប់ចំពោះស្ត្រី បុរសក៏អាចជំងឺនេះដែរ។ ជំងឺមួយប្រភេទនេះ កើតឡើងនៅពេលដែលបាក់តេរីកកើតឡើងនៅក្នុងបំពង់ទឹកនោម។ ប្រសិនបើយើងឆ្លងមេរោគលើផ្លូវទឹកនោម យើងក៏អាចមានបញ្ហានៅពេលនោម ឬមានអារម្មណ៍ក្រហាយនៅអំឡុងពេល និងក្រោយពេលនោមរួច៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ ដែលបុរសៗគួរយកចិត្តទុកដាក់
ចុចអាន៖ កម្រិតអស់កម្លាំងរបស់ប្រុសៗ អាចជាសញ្ញាព្រមានរឿងគាំងបេះដូង
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ចុងខែមិថុនា កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមដល់ធ្លាម្អម នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ មុន
រដ្ឋលេខាធិការក្រសួងវប្បធម៌ថ្មី ស្ដាយបុគ្គលល្បីមិនយកឥទ្ធិពលខ្លួនបង្កើតមាតិកាចម្រើនសង្គម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មូលហេតុតារាកំប្លែងជើងចាស់ល្បីឈ្មោះ ជុំ រស្មី ហៅ ស្រីទូច ឃ្លាតឆ្ងាយពីរង្វង់សិល្បៈ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន
ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ ៤ សម្រេចបានជាង ៨៥ភាគរយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Bella ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត រឿងក្រុមតារាស្រីស្អាតផ្លែផ្កាឱ្យខ្លួន
-
KPT+៤ ថ្ងៃ មុន
មួយពាន់ឆ្នាំក្រោយ មនុស្សនឹងប្រែប្រួលរូបរាងដោយសារការប្រើប្រាស់បច្ចេកវិទ្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ព្យុះព្រះអាទិត្យនឹងវាយប្រហារភពផែនដី ចាប់ពីស្អែកទៅ