សុខភាព
បុរសអង់គ្លេសម្នាក់ផឹកទឹកមួយថ្ងៃ ១០ លីត្រ តាមពិតមានជំងឺកាចសាហាវសោះ
លោក Jonathan Plummer មកពីទីក្រុង Cornwall នៃចក្រភពអង់គ្លេស បានចែករំលែកបទពិសោធន៍នៃជំងឺមួយដែលធ្វើឲ្យគាត់ស្រេកទឹកខ្លាំងខុសធម្មតា ។

កាលពីឆ្នាំ ២០០២ លោក Jonathan ផឹកទឹករហូតដល់ ១០ លីត្រក្នុងមួយថ្ងៃ ធ្វើឲ្យគ្រូពេទ្យសន្មតថាជា “ជំងឺទឹកនោមផ្អែម” ប៉ុន្តែលទ្ធផលតេស្តរបស់គាត់បង្ហាញថា គ្មានជំងឺទឹកនោមផ្អែមទេ ។ ផ្ទុយទៅវិញ មូលហេតុនៃការស្រេកទឹកខ្លាំងរបស់បុរសវ័យ ៤១ ឆ្នាំនេះ គឺដោយសារតែដុំសាច់ខួរក្បាលដែលមានទីតាំងនៅក្រពេញភីតូរីសរបស់គាត់សោះ ។

សូមជម្រាបថា នៅផ្នែកមួយនៃខួរក្បាលរបស់យើងមានទំហំប៉ុនគ្រាប់សណ្ដែកដែលជួយគ្រប់គ្រងភាពស្រេកទឹក ដោយបញ្ជាឲ្យផឹកទឹកនៅពេលយើងខ្វះជាតិទឹក ។ សម្រាប់ករណីលោក Jonathan ដុំសាច់នោះបានបណ្ដាលឲ្យគាត់ផឹកទឹកច្រើនជាងធម្មតាដល់ទៅ ៤ ដងឯណោះ ។ ក្រោយ Jonathan ឆ្លងកាត់ការព្យាបាលដោយប្រើវិទ្យុសកម្ម ៣០ ដង ពេលនេះគាត់បានជាពីជំងឺនេះហើយ ។

យោងតាមការស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេសបានឲ្យដឹងថា មានករណីដុំសាច់ខួរក្បាលប្រហែល ១,២០០០ ករណីកើតឡើងជារៀងរាល់ឆ្នាំ ហើយក៏មានអ្នកស្លាប់ប្រហែល ៥,០០០ នាក់ផងដែរ ។
ចំណែកអ្នករស់រានមានជីវិតគឺអាស្រ័យលើប្រភេទនៃដុំសាច់ និងទីតាំងពិតប្រាកដរបស់វានៅក្នុងខួរក្បាល ។ យ៉ាងណាមានមនុស្សតែ ១០ ភាគរយប៉ុណ្ណោះដែលរស់នៅបានយូរជាងមួយទសវត្សរ៍ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


