សុខភាព
គោលការណ៍ «៥កុំ» សម្រាប់ក្មេងអាយុ ៥ឆ្នាំ មុន-ក្រោយពេលចាក់វ៉ាក់សាំង Sinovac
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ (Sinovac) កំពុងដំណើរការចំពោះកុមារកម្ពុជាអាយុ ៥ឆ្នាំ តាំងពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងការពារសុខភាពមនុស្សវ័យក្មេងពីការរាត្បាតនៃជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួនដទៃៗទៀត។

មុន និងក្រោយចាក់វ៉ាក់សាំង កុមារត្រូវប្ដូរទម្លាប់មួយចំនួន ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំ ក៏ដូចជាបង្ការគ្រោះថ្នាក់ផ្សេងៗចំពោះពួកគេផងដែរ។
ដូច្នេះ មកស្វែងយល់ឱ្យកាន់តែច្បាស់នូវប្រការមិនគួរធ្វើ មុននិងក្រោយពេលចាក់វ៉ាក់សាំងការពារកូវីដ-១៩!
១. កុំឱ្យកូនប្រើថ្នាំមុនពេលចាក់វ៉ាក់សាំង៖ កុមារខ្លះអាចមិនស្រួលខ្លួន មុនពេលទៅចាក់វ៉ាក់សាំង ឬដើម្បីបង្ការអាការក្រោយចាក់វ៉ាក់សាំង ឪពុកម្ដាយអាចឱ្យពួកគេលេបថ្នាំបំបាត់ការឈឺចាប់ ឬបញ្ចុះកម្ដៅ។ ប៉ុន្តែអ្នកជំនាញហាមដាច់ខាត មិនត្រូវធ្វើបែបនេះទេ ព្រោះអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងថា តើវាឆ្លើយតបនឹងកូវីដ-១៩ ដូចម្ដេច ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងឬយ៉ាងណានោះទេ។
២. កុំបង្ហោះរូបថតកាតវ៉ាក់សាំងកូនលើបណ្ដាញសង្គម៖ មិនខុសពីមនុស្សចាស់ទេ កុមារក៏គួរតែទទួលបានការការពារនៅលើប្រព័ន្ធអ៊ីនធើណិត។ នៅលើកាតវ៉ាក់សាំងក្មេងៗ មានព័ត៌មានមួយចំនួនដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទថ្នាំវ៉ាក់សាំងដែលកុមារចាក់ ទីតាំងកន្លែងចាក់ និងថ្ងៃខែឆ្នាំដែលពួកគេទទួលវ៉ាក់សាំង ដែលនេះអាចបង្កភាពងាយស្រួលដល់ជនខិលខូច ឆ្លៀតឱកាសបន្លំឆបោកឪពុកម្ដាយដោយប្រការផ្សេងៗ។

៣. កុំបោះចោល ឬធ្វើឲ្យបាត់កាតឱ្យសោះ៖ មិនថាមនុស្សពេញវ័យឬកុមារឡើយ ត្រូវរក្សាកាតវ៉ាក់សាំងឱ្យបានល្អ។ សម្រាប់ក្មេងដែលចាក់វ៉ាក់សាំងលើកទី១រួច វាងាយស្រួលក្នុងការទៅចាក់លើកទី២ ដើម្បីបង្ហាញទៅអ្នករៀបចំពិនិត្យ។ បើសិនកុមារមិនមានបង្ហាញកាតទេនោះ ក្រុមគ្រូពេទ្យនឹងបដិសេធមិនចាក់ឲ្យឡើយ។ ជាពិសេស កាតវ៉ាក់សាំងកូវីដ-១៩ នឹងចាំបាច់ពេលធ្វើដំណើរ ចូលរួមកន្លែងមនុស្សច្រើន និងពេលត្រឡប់ចូលរៀនវិញ។
៤. កុំចាក់វ៉ាក់សាំងដទៃ ក្រោយវ៉ាក់សាំងកូវីដ-១៩៖ CDC អាមេរិកបានណែនាំឲ្យចាំរយៈពេល ១៤ថ្ងៃ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩សិន សឹមចាក់វ៉ាក់សាំងផ្សេង ព្រោះនៅមិនទាន់មានការសិក្សាគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រតិកម្មរបស់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងដទៃទៀតនៅឡើយ។
៥. កុំឈប់ពាក់ម៉ាស ឬរក្សាគម្លាត៖ ត្បិតតែចាក់វ៉ាក់សាំងរួចរាល់មែន តែសរីរាង្គមនុស្សវ័យក្មេងដូចគ្នានឹងមនុស្សពេញវ័យដែរ គឺមិនទាន់អាចបង្កើតអង់ទីគ័រការពាររាងកាយបានភ្លាមទេ ទាល់តែរង់ចាំ ១៤ថ្ងៃសិន ឬលើសនេះ ទើបរាងកាយមានលទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩បាន។ ហេតុនេះ ទោះចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនត្រូវឈប់ពាក់ម៉ាស ឬរក្សាគម្លាតនោះទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្មេងអាយុ ០៥ ឆ្នាំ មានផលរំខានពីវ៉ាក់សាំងដូសទី ១ និង ២ ម្ដាយឪពុកគួរត្រៀមរបស់នេះ ក្នុងផ្ទះដាច់ខាត
ចុចអាន៖ ក្មេង ៥ឆ្នាំ ចាក់វ៉ាក់សាំងកូវីដរួច ឪពុកម្ដាយត្រូវជួយកូនធ្វើរឿងទាំងនេះ ដើម្បីជំរុញប្រសិទ្ធភាពថ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


