Connect with us

សុខភាព

ក្មេងអាយុ ០៥ ឆ្នាំ មានផលរំខានពីវ៉ាក់សាំងដូសទី ១ និង ២ ម្ដាយឪពុកគួរត្រៀមរបស់នេះ ក្នុងផ្ទះដាច់ខាត

បានផុស

នៅ

ខណៈពេលនេះ កុមារស្ថិតក្នុងអាយុ ០៥ ឆ្នាំ កំពុងតែចាក់វ៉ាក់សាំង​ Sinovac ជាបណ្ដើរៗដែរហើយ។ ដោយឡែក ករណីកុមារខ្លះ អាចនឹងលេចចេញផលរំខានខ្លាំងទាំងដូសទី ១ និង ២ ដែលនាំ​ឲ្យ​ក្មេង​នៅ​មិន​សុខ​ក្នុង​ខ្លួន​​ ហើយ​ក្នុង​នាម​ជា​ឪពុកម្ដាយ ​ត្រូវ​តែដឹង​ពី​អាការ​ទាំងនោះ ​និងត្រូវ​ត្រៀមថ្នាំ​សង្កូវ​ជិតខ្លួនជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​កុមារ​មាន​អាការ​ក្ដៅ​ខ្លួន​ខ្លាំង​ ឪពុកម្ដាយ​គួរ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ដើម្បី​បញ្ចុះ​កម្ដៅ ​ប៉ុន្តែ​មុន​នឹង​ប្រើ​គួរ​សាក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។ មួយទៀត​ អាច​យក​កន្សែង​សើម​ស្អំ​ក្បាល​ និង​ជូត​ខ្លួន​កូន​ជានិច្ច។

ស្នាមម្ចុលនៅកន្លែងចាក់ ​អាចនឹ​ងលេចចេញ​នៅ​អាការ​ហើម​ឬរមាស់ខ្លាំង ប្រសិនបើក្មេងមាន​សញ្ញា​នេះ​កើតឡើង​ហាមពួកគេកុំប៉ះ ឬអេះ​ឲ្យ​សោះ។ បើហើម​ខ្លាំង ​គួរ​ផ្សំ​ដោយ​កន្លែង​ត្រជាក់ៗ​ ឬ​ព្យាយាម​លួងលោម​កូន​តាម​វិធីសាស្ត្រ​ឪពុកម្ដាយ។

កុមារ​មួយ​ចំនួន​អាច​ឈឺក្បាល ក្អួតចង្អោរ ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺ ក និង​អស់កម្លាំ​ង​ជាដើម ។ ប៉ុន្តែបញ្ហាទាំងនោះអាចនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ បើ​មិន​បាត់​ទេ ​គួរ​នាំ​កូន​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​អាការ​នេះ​ឲ្យ​កាន់តែបានឆាប់។ ម៉្យាងទៀត ​ឪពុកម្ដាយ​គួរ​មាន​ថ្នាំ​សង្កូវ​ដូចដែល​បាន​​​រ៉ាយរ៉ាប់​អាការ​ខាង​លើ​នេះ​ខ្លះ​ៗ​ដែរ ​ក្នុង​ករណី​មិន​ទាន់​ដល់​ដៃ​ពេទ្យ។

ក្នុង​ករណី កន្លែង​ចាក់​វ៉ាក់សាំង​កូន​ឡើង​រឹង ឬ​ដូច​ពង​បែក យើង​មិន​ត្រូវ​យក​ប្រេង​កូឡា ស្អំ​ទឹកកក ទឹក​ក្ដៅ ឬ​ច្របាច់​វា​ទេ ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពេទ្យ។ អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ ឪពុកម្ដាយ​ក៏​មិន​ត្រូវ​ផ្ដល់​ថ្នាំ​បញ្ចុះ​កម្ដៅ​ខ្លួន​ឲ្យ​កូន​មុន​ពេល​ចាក់​វ៉ាក់សាំង​ដែរ យក​ល្អ​ពេល​កូន​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង ចាំ​ផ្ដល់​ថ្នាំ​ឲ្យ​កូន​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មកដឹង​ អ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ឪពុកម្ដាយត្រូវច្បាស់ ខណៈនាំកូនអាយុ ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac ថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម