សុខភាព
បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?
ចំពោះម៉ាក់ប៉ាដែលមានកូនកើតអូទីស្សឹម ពិតជាមានការព្រួយបារម្ភ និងចង់ដឹងពីមន្ទីរពេទ្យព្យាបាល ក៏ដូចជាកន្លែងផ្ដល់ប្រឹក្សាខ្លះៗ ដើម្បីឲ្យយើងជាអាណាព្យាបាលកាន់តែច្បាស់ពីបញ្ហានេះថែមទៀត។

បើតាមលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជាមានមន្ទីរពេទ្យតិចណាស់ដែលទទួលព្យាបាល និងផ្ដល់ការប្រឹក្សាដល់ម៉ាក់ប៉ាបាន។ ដោយក្នុងនោះលោកបន្តថា មានមន្ទីរពេទ្យតែ ២ ប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ទី១ គឺមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ មានទទួលព្យាបាលជំងឺនេះយូរឆ្នាំមកហើយ ដោយមានក្រុមគ្រូពេទ្យឯកទេសតែម្ដង និងទី២ មន្ទីរពេទ្យកុមារជាតិ ទើបតែរៀបចំក្រុមគ្រូពេទ្យទទួលក្មេងកើតអូទីស្សឹម ក្នុងឆ្នាំ ២០១៩ នេះ។

ក្រៅពីមន្ទីរពេទ្យទាំង ២ ដែលទទួលព្យាបាល នៅតាមសាលាឯកជនមួយចំនួនក៏មានទទួលមើលថែក្មេងកើតអូទីស្សឹមនេះដែរ គ្រាន់តែការចំណាយថ្លៃជាងការមើលថែក្មេងធម្មតា ព្រោះត្រូវមើលថែជាពិសេស និងទ្វេដង ដោយសារតែក្មេងមានបញ្ហានេះ ពិបាកក្នុងការប្រាស្រ័យទាក់ទង មិនចង់នៅក្បែរនរណានោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម
ចុចអាន៖ វ៉ាក់សាំងកុមារសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


