សុខភាព
ទំពាំងបាយជូរល្អចំពោះថ្លើមនិងពោះវៀនខ្លាំងដល់ម្លឹង?
ទំពាំងបាយជូរក្រៀម សំបូរដោយវីតាមីន ជាតិសរសៃ និងសារធាតុរ៉ែ។ ទំពាំងបាយជូរក្រៀមនេះរឹតតែមានប្រយោជន៍ចំពោះសុខភាពនៅពេលយកទៅត្រាំទឹកពេញមួយយប់ព្រោះទឹករំលាយសារធាតុរ៉ែ និងសារធាតុចិញ្ចឹមនៅក្នុងទំពាំងបាយជូរក្រៀម និងពីសំបកផងដែរ។ តើទំពាំងបាយជូរក្រៀម ទឹកទំពាំងបាយជូរក្រៀមមានប្រយោជន៍អ្វីខ្លះដល់សុខភាព?
១. កម្ចាត់ជាតិពុលនៅក្នុងថ្លើម និងពោះវៀន
មនុស្សជាច្រើនបានប្រើប្រាស់ទឹកទំពាំងបាយជូរក្រៀមដើម្បីសម្អាតថ្លើម និងពោះវៀនជាយូរណាស់មកហើយ។ តាមពិតទៅទំពាំងបាយជូរក្រៀមអាចកម្ចាត់ជាតិពុលបានដោយសារមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃច្រើន។ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយឲ្យថ្លើមដំណើរការបានល្អជាពិសេសក្នុងការកម្ចាត់ជាតិពុល។ រីឯជាតិសរសៃវិញសម្រួលដល់ការបន្ទោរបង់ដែលអាចសម្អាតពោះវៀនបានល្អ។ ញ៉ាំទឹកទំពាំងបាយជូរពេលពោះទទេកាន់តែមានប្រសិទ្ធភាពល្អ ហើយកុំភ្លេចញ៉ាំទំពាំងបាយជូរក្រៀមដែលត្រាំក្នុងទឹកនោះផង។
២. ផ្តល់ថាមពលរយៈពេលយូរ
អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកកីឡាជឿថាទំពាំងបាយជូរក្រៀមអាចជាជម្រើសល្អជំនួសការញ៉ាំពពួកអាហារជំនួយថាមពល (Energy bars)។ ទំពាំងបាយជូរក្រៀមមានជាតិសរសៃ និងmicronutrient ក្នុងបរិមាណច្រើន ហើយមិនមានជាតិស្ករ ឬសារធាតុបន្ថែមរសជាតិទេ។ ផឹកទឹកទំពាំងបាយជូរក្រៀមនៅពេលព្រឹកអាចបន្ថែមថាមពលពេញមួយថ្ងៃ និងអាចផឹកមុនហាត់ប្រាណបាន។
៣. បញ្ចុះខ្លាញ់អាក្រក់ និងរក្សាលំនឹងសម្ពាធឈាម
ការសិក្សាជាច្រើនបានបង្ហាញថាទំពាំងបាយជូរក្រៀមសំបូរដោយជាតិសរសៃ ប៉ូតាស្យូម phytonutrients និងសារធាតុប្រឆាំងអុកស៊ីតកម្មបើប្រៀបធៀបនឹងអាហារសម្រន់ទូទៅផ្សេងទៀត។ អ្នកដែលញ៉ាំទំពាំងបាយជូរក្រៀមរាល់ថ្ងៃមានសម្ពាធឈាមឈាមទាបបើប្រៀបធៀបនឹងអ្នកញ៉ាំពពួកផ្លែឈើក្រៀមក្នុងកម្រិតតិចតួច។ បន្ថែមពីនេះទៀត ការញ៉ាំទំពាំងបាយជូរក្រៀមអាចបញ្ចុះកម្រិតខ្លាញ់បានដែលនេះអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។
គួរបញ្ជាក់ផងដែរថា ទោះបីជាទឹកទំពាំងបាយជូរក្រៀមអាចជាអាហារដ៏ល្អមួយ ប៉ុន្តែមិនអាចប្រើជំនួសថ្នាំពេទ្យនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រភព Helloគ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


