សុខភាព
ឱ្យកូនក្មេងញ៉ាំបួស ប៉ះពាល់សុខភាពដែរអត់?
ក្មេងត្រូវការជីវជាតិច្រើន ដើម្បីការលូតលាស់ធំធាត់។ ចុះបើក្មេងញ៉ាំបួសតាមអ្នកផ្ទះ មានបញ្ហាអីអត់? អាចធ្វើឲ្យក្មេងមានសុខភាពល្អ ឬខ្វះអាហារូបត្ថម្ភ? អត្ថបទនេះនឹងបកស្រាយលម្អិត។
១- អ្វីជាអាហារបួស?

អាហារបួស មានភាពខុសៗគ្នា អាស្រ័យលើវប្បធម៌ តំបន់ និងគោលការណ៍ញ៉ាំបួសរបស់យើងម្នាក់ៗ ប៉ុន្តែអាហារបួស ត្រូវគេចែកចេញជា ៣ ប្រភេទធំៗ៖
– អាហារបួស Lacto-ovo៖ អាហារបួសប្រភេទ Lacto-ovo សំដៅលើអាហារបួស ដែលយើងមិនញ៉ាំសាច់សត្វ សាច់ត្រី និងសាច់សត្វស្លាបទេ គឺញ៉ាំប្រូតេអ៊ីនបានពីទឹកដោះគោស្រស់ ទឹកដោះគោជូរ ឬឈីស ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិ និងបន្លែ។
– អាហារបួស Lacto៖ អាហារបួសប្រភេទ Lacto គឺមិនញ៉ាំសាច់ សាច់ត្រី សាច់សត្វស្លាប និងស៊ុតទេ ជំនួសមកវិញដោយញ៉ាំប្រូតេអ៊ីនបានពីទឹកដោះគោស្រស់ ទឹកដោះគោជូរ ឬឈីស សណ្តែក គ្រាប់ធញ្ញជាតិ និងបន្លែ។
– អាហារបួស Vegans៖ អាហារបួសប្រភេទនេះ គឺមិនញ៉ាំសាច់ក្រហម សាច់សត្វស្លាប សាច់ត្រី ស៊ុត និងផលិតផលចេញពីទឹកដោះគោទេ គឺត្រូវញ៉ាំប្រូតេអ៊ីនបានពីសណ្តែក បន្លែ គ្រាប់ធញ្ញជាតិ និងផលិតផលពីសណ្តែកសៀង។ យ៉ាងណា អាហារបួសប្រភេទ Vegans មិនសមស្របសម្រាប់កុមារទេ ដោយសារនឹងនាំឲ្យក្មេងមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
២- អាហារបួសសម្រាប់ក្មេង
ក្មេងអាចញ៉ាំបួសបាន លុះត្រាតែអាហារទាំងនោះមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជា៖
– សារធាតុប្រូតេអ៊ីនជំនួសផ្សេងៗ មានផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ ស៊ុត ស្រូវ ឬផលិតផលពីសណ្តែក
– ខ្លាញ់បានពីប្រភពផ្សេងៗ
– អាហារអាចបង្កើនថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃ
– វីតាមីន និងសារធាតុរ៉ែពិសេស ដូចជា វីតាមីន B12 វីតាមីន D និងកាល់ស្យូម។ ជាតិដែកក៏ត្រូវការជាចាំបាច់សម្រាប់ក្មេងៗដូចគ្នា ដើម្បីការពារពីជំងឺទាក់ទងនឹងឈាម ដូចជា ជំងឺស្លេកស្លាំង ជាដើម។
– ផ្សំអាហារឲ្យបានត្រឹមត្រូវ ព្រោះបើអាហារមិនបានត្រូវផ្សំគ្នាបានត្រឹមត្រូវ សារធាតុចិញ្ចឹមក៏មិនត្រូវបានស្រូបយកបាននោះដែរ។
៣- អាហារត្រូវមានក្នុងអាហារបួសក្មេង
– ទឹកដោះគោ៖ ចំពោះក្មេងមានអាយុក្រោម ១២ ខែ ត្រូវបន្តការបៅដោយទឹកដោះ។
– អាហាររឹង៖ ពិភាក្សាជាមួយវេជ្ជបណ្ឌិតពីពេលវេលាត្រឹមត្រូវ ដើម្បីផ្តល់អាហាររឹងដល់កូន។
– អាហារជាតិសរសៃ៖ ត្រូវយកចិត្តទុកដាក់លើការញ៉ាំអាហារសរសៃ ព្រោះបើញ៉ាំជាតិសរសៃច្រើនពេក អាចធ្វើឲ្យរាងកាយពិបាកស្រូបយកសារធាតុរ៉ែ ដូចជា ស័ង្កសី ដែក ឬកាល់ស្យូម។ អាហារសរសៃ អាចធ្វើឲ្យក្មេងមានអារម្មណ៍ថាឆ្អែតបានយូរ នាំឲ្យរារាំងពួកគេញ៉ាំចំណីអាហារចាំបាច់ផ្សេងទៀត។
– ផ្លែឈើ និងបន្លែ៖ ត្រូវព្យាយាមឲ្យកូនញ៉ាំផ្លែឈើ និងបន្លែផ្សេងៗឲ្យបានច្រើនរៀងរាល់ថ្ងៃ។ គួរញ៉ាំផ្លែឈើល្មមៗ ២ ដង/ថ្ងៃ និងបន្លែល្មម ៣ ដង/ថ្ងៃ តាមការណែនាំ។
– ប្រេង៖ ប្រេងសណ្តែក និងប្រេង Canola ជាអាហារដែលល្អមានផ្ទុកអាស៊ីដ Linolenic ដែលមាននាទីយ៉ាងសំខាន់សម្រាប់មុខងារខួរក្បាល និងជាលិកាសរសៃប្រសាទ។ ប្រេង ក៏ជាប្រភពល្អនៃថាមពលផងដែរ។
៤- ចំណុចត្រូវចងចាំ ពេលឲ្យក្មេងញ៉ាំបួស
– ត្រូវមានចំណេះដឹងពីជម្រើសការញ៉ាំអាហារបំប៉ន
– ឲ្យកូនរីករាយជាមួយមុខម្ហូបខុសៗគ្នា
– ចម្អិនអាហារឲ្យបានត្រឹមត្រូវ
– បង្កើនអាហារមានផ្ទុកថាមពល ដូចជា គ្រាប់ធញ្ញជាតិ ផ្លែប៊ើរ ឬផលិតផលទឹកដោះគោ សម្រាប់អាហារសម្រន់
– ក្មេងតូចមិនគួរញ៉ាំរបបអាហារបួសបែបតឹងតែងពេកទេ
– អាចប្រើប្រាស់អាហារជំនួយបន្ថែមបើចាំបាច់ ឬក្រោមការណែនាំពីគ្រូពេទ្យ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វិធីសាស្ត្រពិសេសសម្រាប់ញ៉ាំបួសបញ្ចុះជាតិខ្លាញ់
ចុចអាន៖ វិធីហូបអាហារបួស ឲ្យមានសុខភាពល្អ ដើម្បីទទួលបានសារធាតុចិញ្ចឹមទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


