ខុសពីវីរុសដទៃ! អូមីក្រុង មានរោគសញ្ញាមួយ ចេញតែនៅពេលយប់ (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ខុសពីវីរុសដទៃ! អូមីក្រុង មានរោគសញ្ញាមួយ ចេញតែនៅពេលយប់ (មានវីដេអូ)

បានផុស

នៅ

កាលពីយប់ថ្ងៃទី០៨ខែមករាឆ្នាំ២០២២ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសរកឃើញករណីវីរុសបំប្លែងខ្លួន អូមីក្រុង ឆ្លងក្នុងសហគមន៍ជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

ករណីនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១​ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បុរសរូបនេះបានទៅទីតាំងនានាដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ដ្រាលី មកដល់ភ្នំពេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។

ទាក់ទងនឹងអូមីក្រុងដដែលនេះ បើងាកទៅឯក្រៅប្រទេសឯណោះវិញ ក្រុមវេជ្ជបណ្ឌិត បានបង្ហាញនូវរោគសញ្ញាមួយ ដែលចេញតែនៅពេលយប់ ហើយរោគសញ្ញានេះបង្ហាញថា អ្នកអាចនឹងឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង ហើយ។

វេជ្ជបណ្ឌិតនៅប្រទេសអាហ្រ្វិកខាងត្បូង ដែលជាកន្លែងវីរុសបំប្លែងថ្មីនេះត្រូវបានរកឃើញជាលើកដំបូង គឺបានគូសបញ្ជាក់អំពីរោគសញ្ញារបស់វីរុសនេះ ដែលក្រុមអ្នកវិទ្យាសាស្រ្តត្រូវការយល់ដឹងជាចាំបាច់។

នៅឯសន្និសីទមួយដែលកោះប្រជុំដោយនាយកដ្ឋានសុខភាពអាហ្រ្វិកខាងត្បូង លោកវេជ្ជបណ្ឌិត Unben Pillay បានកត់ត្រារោគសញ្ញាដែលអ្នកជំងឺ អូមីក្រុង រាយការណ៍ ខណៈមានសញ្ញាមួយដែលលេចឡើងតែនៅពេលយប់ នោះគឺ “ការបែកញើសមិនឈប់នៅពេលយប់”។

លោកក៏មើលឃើញអ្នកជំងឺអូមីក្រុង មានអាការក្អកស្ងួត ក្តៅខ្លួន អស់កម្លាំង និង ឈឺពេញរាងកាយផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អ្នកវិទ្យាសាស្រ្តបញ្ជាក់ហើយ វ៉ាក់សាំង៣ដូស ទើបអាចយកឈ្នះ Omicron បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រមុខ​ការ​ទូត​កម្ពុជា​-​វៀតណាម ប្តេជ្ញា​ធ្វើការ​ជាមួយគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​ព្រំដែន​គោក​ដែល​នៅ​សេសសល់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកវិជ្ជមានអូមីក្រុង អាចព្យាបាលនៅតាមផ្ទះ សណ្ឋាគារ និងនៅតាមស្ថានទូត

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ចេញអាល់ប៊ុមទោលដំបូង Lisa បំបែក​កំណត់ត្រាដល់ទៅ ៣ ផ្អើលពិភពលោក

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ម៉ម ប៊ុនហេង អំពាវនាវពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមទៅចាក់ឲ្យបានគ្រប់គ្នា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងសុខាភិបាល ហាមចែកចាយ ឬលក់ឱសថបុរាណ D AORA DETOX ដោយសារគ្មានលេខបញ្ជិកា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services