សុខភាព
មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មី ឆ្លងកាន់តែខ្លាំង ធ្វើឲ្យធ្លាក់ខ្លួនឈឺកាន់តែលឿន (មានវីដេអូ)
មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មី ដែលគេស្គាល់ថា VB គឺជាប្រភេទវីរុសដែលងាយឆ្លងជាទីបំផុត។ លើសពីនេះ វីរុសអេដស៍បំប្លែងខ្លួន VB ក៏អាចធ្វើឲ្យអ្នកឆ្លងជំងឺ ធ្លាក់ខ្លួនឈឺលឿនជាងមុនទ្វេដងផងដែរ។
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេស បានបង្ហាញថា វីរុស VB ឥឡូវនេះបានឆ្លងដល់មនុស្សយ៉ាងតិច១០៩នាក់ហើយ។ ក្នុងនោះ មានរហូតដល់១០៧នាក់ឯណោះ ដែលស្ថិតនៅក្នុងប្រទេសហូឡង់។

ថ្វីត្បិតតែគេហៅថាជាវីរុសបំប្លែងខ្លួនប្រភេទថ្មីក៏ដោយ ប៉ុន្តែ VB ត្រូវបានគេគិតថា បានចរាចរយ៉ាងស្ងប់ស្ងាត់នៅក្នុងប្រទេសហូឡង់អស់រយៈពេលជាយូរមកហើយ។ យោងតាមគេហទំព័រ Contagion Live, ការវិភាគហ្សែនបានបង្ហាញថា បម្រែបម្រួលនេះបានកកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ពីវីរុសបំប្លែងខ្លួន De Novo។
មេរោគអេដស៍ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបន្តិចម្តងៗ។ វាកាត់បន្ថយសមត្ថភាពនៃរាងកាយរបស់មនុស្ស ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងជំងឺផ្សេងៗ។ ប៉ុន្តែដោយសារវីរុសបំប្លែងខ្លួន VB ខ្លាំងជាង នោះអ្នកដែលឆ្លងមេរោគនឹងមានហានិភ័យក្នុងការវិវត្តទៅជាជំងឺអេដស៍កាន់តែលឿន។

VB ក៏មានផ្ទុកមេរោគខ្ពស់ជាងប្រភេទមុនៗពី ៣.៥ ទៅ ៥.៥ដងផងដែរ។ អ្នកដែលឆ្លងមេរោគ VB អាចចម្លងមេរោគទៅអ្នកដទៃបានយ៉ាងងាយស្រួលជាទីបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងល្អគឺថា វិធីសាស្ត្រព្យាបាលមេរោគអេដស៍នាពេលបច្ចុប្បន្ន គឺអាចដំណើរការល្អបើធៀបនឹងវីរុស VB៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ World Today News
ចុចអាន៖ មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មីដ៏សាហាវ ឆ្លងមនុស្សជាង ១០០នាក់ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


