Connect with us

សុខភាព

បើនៅសុខៗ ក៏ឈប់ផឹកកាហ្វេ តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ?

បានផុស

នៅ

មនុស្ស​មិន​តិច​នាក់​ទេ ដែល​​ព្រឹក​ឡើង​ត្រូវ​ការ​កាហ្វេ​មួយ​កែវ ហើយ​កា​ហ្វេ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​​ផ្ដល់​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ច្រើន​ដែរ។ ប៉ុន្តែ​ការ​ផ្ដល់​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​នេះ ក៏​អា​ស្រ័យ​ទៅ​លើ​គ្រឿង​ផ្សំ​របស់​កាហ្វេ​ដូច​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ញ៉ាំ​ការ​ហ្វេ​ត្រូវ​គេ​ជឿ​ថា​អាច​រួម​ចំណែក​ការពារ​ជំងឺ​វង្វេង និង​ជំងឺ​បេះ​ដូង តែ​ក៏​ត្រូវ​ដឹង​ដែរ​ថា ការ​បន្ថែម​ស្ករ​ ឬ​ទឹក​ដោះ​គោ​ច្រើន​ក្នុង​កាហ្វេ គឺ​ជា​ការ​បន្ថែម​កាឡូរី​កាន់​តែ​ច្រើន​ដែរ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​ឡើង​ទម្ងន់​ដូច​គ្នា​។​

កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ព្រម​ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និង​សារធាតុ​សកម្ម​មួយ​ចំនួន​ទៀត ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក និង​បង្ការ​ជំងឺ​រ៉ាំ​រ៉ៃ​មួយ​ចំនួន​។ ប៉ុន្តែ​កុំ​ច្រឡំ​ថា​ភេសជ្ជៈ​ផ្អែម​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​មាន​ប្រយោជន៍​ដូច​គ្នា​ដែរ​នោះ ព្រោះ​ថា​ក្នុង​ភេសជ្ជៈ​ទាំង​នោះ​អាច​មាន​បន្ថែម​ស្ករ​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​គុណ​ប្រយោជន៍​របស់​កាហ្វេអ៊ីន​ទាប​ជាង​ផល​ប៉ះពាល់​សុខ​ភាព​។

តើ​អ្នក​ណា​ខ្លះ​​​មិន​គួរ​ផឹក​កាហ្វេ?

មិន​មែន​មនុស្ស​គ្រប់​គ្នា​​អាច​ផឹក​កាហ្វេ​បាន​នោះ​ទេ ដោយ​ថា​អ្នក​ខ្លះ​អាច​មិន​ស្រួល​ខ្លួន​ពេល​ផឹក​កាហ្វេ ហើយ​ស្ថាន​ភាព​រោគ​សញ្ញា​មួយ​ចំនួន​ក៏​បាន​ប្រសើរ​ឡើង​វិញ​ពេល​ឈប់​ផឹក​កាហ្វេ​។

កាហ្វេ​អ៊ីន​អាច​បង្ក​ឲ្យ​ឡើង​សម្ពាធ​ឈាម ដូច​នេះ​ហើយ​អ្នក​មាន​សម្ពាធ​ឈាម​​ខ្ពស់ គួរ​តែ​កម្រិត​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​មាន​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​ (GERD)​ ការ​ផឹក​កាហ្វេ​ក៏​អាច​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​ដែរ ព្រោះ​ថា​កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​​សាច់ដុំ​ខ្ជឹប​បំពង់​អាហារ​ថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​អាស៊ីដ​ក្រពះ​អាច​ចាល់​ឡើង​មក​បំពង់​អាហារ​បាន​។

កាហ្វេ តែ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន សុទ្ធ​តែ​មាន​ទំនាក់​ទំនង​នាំ​ឲ្យ​រោគ​សញ្ញា​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​កើត​ឡើង។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​មាន​បញ្ហា​ពិបាក​គេង​ ការ​កម្រិត​ការ​ផឹក​​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី ក៏​ជា​រឿង​សំខាន់​ដែរ។ ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ក្នុង​រង្វង់​ប្រាំមួយ​ម៉ោង​មុន​ពេល​ចូល​គេង អាច​រំខាន​ដល់​ដំណេក ឬ​ធ្វើ​ឲ្យ​​ជំងឺ​គេង​មិន​លក់​កាន់​តែ​ធ្ងន់ធ្ងរ​។​​​

រោគ​សញ្ញា​ក្រោយ​ពី​ឈប់​ផឹក​កាហ្វេ​

បើ​យើង​ជា​អ្នក​ញ៉ាំ​កាហ្វេ​ជា​ប្រចាំ ហើយ​បែរ​ជា​មក​ឈប់​ភ្លាម​ៗ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ហើយ​អាច​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ផង​ដែរ​។ រោគ​សញ្ញា​ទាំង​នេះ អាច​កើត​មាន​រហូត​ដល់​ ១២ ទៅ​២៤​ម៉ោង​ ក៏​មាន​​ បន្ទាប់​ពី​ការ​ផឹក​កាហ្វេ​លើក​ចុង​ក្រោយ​។

រោគ​សញ្ញា៖

  • ឈឺ​ក្បាល​ខ្លាំង
  • អស់​កម្លាំង​ខ្លាំង
  • អារម្មណ៍​ធ្លាក់​ចុះ រសេះរសោះ
  • ពិបាក​ផ្ចង់​អារម្មណ៍
  • ចេញ​រោគ​សញ្ញា​ដូច​ផ្ដាសាយ។​​

អាច​ស្រក​គីឡូ​

អ្នក​ញ៉ាំ​កាហ្វេ​មិន​បន្ថែម​ស្ករ ឬ​ទឹក​ដោះ​គោ​ ទំនង​ជា​មិន​មាន​បញ្ហា​ជាមួយ​នឹង​ការ​ឡើង​ទម្ងន់​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដាក់​បន្ថែម​ស្ករ ឬ​ទឹក​ដោះ​គោ អាច​ជា​បញ្ហា ព្រោះ​ថា​ជាតិ​ស្ករ​ក្នុង​កាហ្វេ​អាច​លើស​ពី​តម្រូវ​ការ​រាងកាយ​ប្រចាំ​ថ្ងៃ​ បើ​យើង​ញ៉ាំ​ផ្អែម​ពេក​។ បើ​គ្នា​យើង​ណា​បារម្ភ​ពី​ការ​ឡើង​ទម្ងន់ គួរ​កាត់​បន្ថយ​ជាតិ​ផ្អែម ឬ​អាច​ញ៉ាំ​តែ​គ្មាន​ជាតិ​ស្ករ​ជំនួស​វិញ​។​

យ៉ាងណា ដូច​បាន​បញ្ជាក់​ខាង​លើ​អ៊ីចឹង បើ​គ្នា​យើង​ចង់​ឈប់​ផឹក​កាហ្វេ គឺ​មិន​​ត្រូវ​ឈប់​ភ្លាម​ៗ​ទេ ព្រោះ​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​មិន​ស្រួល​ខ្លួន​មួយ​ចំនួន​កើត​ឡើង​បាន ដូច​នេះ​គួរ​តែ​កាត់​បន្ថយ​បន្តិចៗ​ម្ដងៗ​ទើប​ជា​ការ​ប្រសើរ។​

ជួយ​ប្រព័ន្ធ​រំលាយអាហារ

កាហ្វេអ៊ីន អាច​បង្កើន​ល្បឿន​របស់​ចលនា​របស់​ពោះ​វៀន ដូច​នេះ​បើ​គ្នា​យើង​​កំពុង​មាន​បញ្ហា​រាក ឬ​បញ្ហា​ក្រពះ​ពោះ​វៀន មិន​គួរ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​នោះ​ទេ​។ ដូច​បញ្ជាក់​ខាង​លើ​ដែរ កាហ្វេអ៊ីន​អាច​ភ្ញោច​ឲ្យ​មាន​ការ​ច្រាល​អាស៊ីដ​ក្រពះ ដូច​នេះ​កាហ្វេ តែ សូកូឡា មិន​មែន​​ជា​ជម្រើស​ល្អ​ទេ​សម្រាប់​អ្នក​មាន​បញ្ហា​ក្រពះ​ពោះ​វៀន គួរ​កាត់​បន្ថយ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖និយមផឹកកាហ្វេ តិចអត់ដឹងថា មានប៉ុន្មានប្រភេទ ?

ចុចអាន៖មកដឹងតម្លៃកាហ្វេ វៀតណាម លក់ក្នុងមួយគីឡូក្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

កីឡា៥ ម៉ោង មុន

កំពង់ចាម​ឈ្នះ​ខេត្ត​កែប ៦-២ ជើងទី១ ថ្នាក់​ខេត្ត​ វគ្គ​៤ក្រុម​ពានសម្តេច​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម