Connect with us

KPT+

ទម្លាប់ស្ទីមទ្វារមាសមានតាំងពីយូរមកហើយ តើមានប្រសិទ្ធភាពបែបណា?

បានផុស

នៅ

ទម្លាប់​ស្ទីម​ទ្វារ​មាស​បាន​បន្ត​មក​ជា​ច្រើន​សតវត្ស​មក​ហើយ​ ហើយ​ស្រី​ៗ​មួយ​ចំនួន​​តែង​ជឿ​ថា​ ការ​ធ្វើ​បែប​នេះ អាច​​ជួយ​​បង្កើន​ថាមពល​ កាត់បន្ថយ​ភាព​តានតឹង ក៏​ដូចជា​​ជួយ​ឲ្យ​អ័រម៉ូន​​មាន​តុល្យភាព​។ យ៉ាង​ណា​មិញ តើ​ការ​ស្ទីម​ទ្វារ​មាស​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​ដ៏​​សុខភាព​​​ដែរ​ឬ​យ៉ាង​ណា​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ទៅ​ជា​ការ​ស្ទីម​ទ្វារ​មាស?

ការ​ស្ទីម​ទ្វារ​មាស​ ជា​ការ​អង្គុយ​ពី​លើ​ឆ្នាំង​ទឹក​ក្ដៅ​​ដែល​ផ្ទុក​ទៅ​ដោយ​ឱសថ​បុរាណ ព្រម​ទាំង​មាន​រុំ​ភួយ​នៅ​បរិវេណ​រាងកាយ​ផ្នែក​​ខាង​ក្រោម​ ដើម្បី​ការពារ​កុំ​ឲ្យ​ចំហាយ​ទឹក​ហូរ​ចេញ​។

នៅ​ក្នុង​ឆ្នាំ​២០១២ អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​ធ្វើ​​​ការ​សិក្សា​មួយ​អំពី​ការ​ស្ទីម​​ទ្វារ​មាស​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ថៃ​។

ជា​លទ្ធផល​ មាន​ស្ត្រី​មួយ​ចំនួន​បន្ត​ទម្លាប់​​ស្ទីម​ទ្វារ​មាស​ ដើម្បី​ថែទាំ​សុខភាព​ទ្វារ​មាស​ ស្រប​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​ទៀត​អនុវត្ត​ទម្លាប់​បែប​នេះ​សម្រាប់​រយៈពេល​ខ្លី បន្ទាប់​ពី​សម្រាល​កូន​រួច។ មូលហេតុ​ផ្សេង​ទៀត​នៃ​ការ​ស្ទីម​ទ្វារ​មាស​ គឺ​ដើម្បី​ឲ្យ​ទ្វារ​មាស​តឹង​ណែន​ និង​​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ពេញ​រាងកាយ​។

ស្ទីម​ទ្វារ​មាស​ត្រូវ​បាន​ជឿ​ថា​មាន​អត្ថប្រយោជន៍​ទាំង​នេះ

  • អ័រម៉ូន​មាន​តុល្យភាព
  • ​បន្សាប​ជាតិ​ពុល​ក្នុង​ស្បូន​
  • ឆាប់​ជា​សះស្បើយ​ក្រោយ​សម្រាល​កូន​
  • ជួយ​ឲ្យ​​អាច​មាន​កូន​​
  • បំបាត់​ការ​ឈឺ​ចាប់​ពី​ជំងឺ​ឫស​ដូង​បាត​
  • បង្កើន​ថាមពល​
  • កាត់បន្ថយ​ការ​ឈឺ​ក្បាល​
  • កាត់បន្ថយ​ស្រ្តេស​ ឬ​ការ​បាក់​ទឹក​ចិត្ត។

យ៉ាង​ណា​មិញ លោក​ស្រី​វេជ្ជបណ្ឌិត​ Crawford បាន​មាន​ប្រសាសន៍​ថា មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ដែល​គាំទ្រ​អត្ថប្រយោជន៍​ដែល​បាន​អះអាង​ខាង​លើ​ឡើយ។ មួយ​វិញ​ទៀត​ ចំហាយ​ទឹក​អាច​ចូល​ដល់​តែ​ផ្នែក​ខាង​ក្រៅ​នៃ​​ទ្វារ​មាស​ប៉ុណ្ណោះ ដោយ​មិន​អាច​ឆ្លង​ចូល​ទៅ​ក្នុង​មាត់​ស្បូន​ និង​ស្បូន​នោះ​ទេ។ ​​

ការ​ស្ទីម​ទ្វារ​មាស​​មាន​​សុវត្ថិភាព​ដែរ​ឬ​អត់​?

លោក​​ស្រី​វេជ្ជបណ្ឌិត​ Crawford បាន​ផ្ដល់​ដំបូន្មាន​ថា​ ការ​ស្ទីម​ទ្វារ​មាស​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្រី​ៗ​យើង​​បាន​ ពីព្រោះ​ស្បែក​នៃ​ទ្វារ​មាស​មាន​សភាព​ស្ដើង​ និង​ងាយ​រលាក។ លោក​ស្រី​បន្ត​ទៀត​​ថា​ ការ​ស្ទីម​ទ្វារ​មាស​ដោយ​ប្រើ​ឱសថ​បុរាណ​ អាច​ធ្វើ​ឲ្យ​pH​ក្នុង​ទ្វារ​មាស​ប្រែប្រួល ព្រម​ទាំង​បង្ក​ឲ្យ​មាន​បាក់តេរី​ទ្វារ​មាស​ និង​មេរោគ​ផ្សិត​​ថែម​ទៀត​ផង​។ លើស​ពី​នេះ ប្រសិនបើ​យើង​លាង​សម្អាត​សម្ភារៈ​ដែល​ប្រើប្រាស់​ក្នុង​ការ​ស្ទីម​​​ទ្វារ​មាស​មិន​បាន​ល្អ​ទេ​នោះ​ វា​​ក៏​អាច​បង្ក​ឲ្យ​មាន​មេរោគ​ក្នុង​ទ្វារ​មាស​ដូច​គ្នា​។ ចំណែក​ឯ​ស្ត្រី​ពពោះ មិន​គួរ​អនុវត្ត​ទម្លាប់​ស្ទីម​ទ្វារ​មាស​នេះ​ឡើយ​ ពីព្រោះ​កម្ដៅ​ខ្លាំង​ជ្រុល​អាច​បង្ក​ជា​ផលវិបាក​ជា​ច្រើន​ ឬ​ក៏​អាច​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ទារក​ផង​ដែរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អាឡ័កស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យអស់កម្លាំង

ចុចអាន៖មូលហេតុ ៤ យ៉ាង ដែលបណ្ដាលឲ្យមានកូវីដយូរអង្វែង និងវិធីព្យាបាលត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម