សុខភាព
អត្ថប្រយោជន៍ ៥ យ៉ាង របស់ផ្លែប៉ោម យើងភាគច្រើនមិនសូវដឹង
« An apple a day keeps the doctor away » មានន័យថា ញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែ ជួយឲ្យសុខភាពល្អ មិនចាំបាច់ជួបពេទ្យ។ ធ្លាប់ឮឃ្លានេះ ជាភាសាអង់គ្លេស ពីផ្លែប៉ោមអត់?

ផ្លែប៉ោមល្បីក្នុងការថែរក្សាសុខភាព ព្រមទាំងរសជាតិដំណើរគ្នា។ វាមានដល់ទៅ ៧៥០០ពូជឯណោះ ប៉ុន្តែយើងបានញ៉ាំតែប៉ុន្មានប្រភេទ ដែលមាននៅក្នុងទីផ្សារទេ ទោះបីជាយ៉ាងណា ឲ្យតែវាជាផ្លែប៉ោមគឺល្អសម្រាប់សុខភាពហើយ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ផ្លែប៉ោម ដែលអ្នកបានដឹង ហើយនិងមិនបានដឹង៖
១. មានសារធាតិចិញ្ចឹមខ្ពស់ ផ្លែប៉ោមដែលមានទំហំមួយខាំផ្ទុកសារធាតុចិញ្ចឹមដូចជា៖
-ថាមពល ៥២កាឡូរី
-ទឹក ៨៦ភាគរយ
-ប្រូតេអ៊ីន ០.៣ ក្រាម
-កាបូអ៊ីដ្រាត ១៣.៨ ក្រាម
-ស្ករ ១០.៤ ក្រាម
-ជាតិកាកសរសៃ ២.៤ក្រាម
-ខ្លាញ់ ០.២ ក្រាម។
២.ជួយសម្រកទម្ងន់បាន
ការស្រាវជ្រាវមួយបានបញ្ចាក់ថា ផ្លែប៉ោម អាចជួយសម្រកទម្ងន់បាន ដោយការផ្ដល់ថាមពលទាប ហើយមានកាកសរសៃខ្ពស់ ជាជំនួយក្នុងការរំលាយអាហារ និងបញ្ចេញជាតិពុល។
៣.ល្អសម្រាប់បេះដូង
លើសពីនេះទៀត ប៉ោមអាចជួយកាត់បន្ថយកូលេស្តេរ៉ុល កាត់បន្ថយសំពាធឈាម និងការពារជំងឺគាំងបេះដូងបានយ៉ាងពិសេស។ ពូជប៉ោមហ្គាឡាជាពូជមួយ ដែលមានឥទ្ធិពលបំប៉នសុខភាពបេះដូង បានយ៉ាងមានប្រសិទ្ធិភាព។
៤.ការពារខួរក្បាល
យើងបានដឹងហើយថា សំបកផ្លែប៉ោម អាចប្រឆាំងអុកស៊ីតកម្មបានល្អបំផុតសម្រាប់ខួរក្បាល។ វាជួយឲ្យការចងចាំបានល្អ ការពារជំងឺដាច់សរសៃឈាមខួរក្បាលបានទៀតផង។
៥.ប្រឆាំងជំងឺហឺត
ផ្លែប៉ោមហាក់មានឥទ្ធិពលប្រឆាំងនឹងជំងឺហឺតខ្លាំងជាងអាហារផ្សេងទៀត។ មកពីកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មរបស់ពួកគេ ដែលមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក។ ប៉ោម១០០ក្រាម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែក្រូចបីដង និងផ្លែចេក៨ដង។

ទោះជាល្អយ៉ាងណាក៏ដោយ ក៏យើងមិនគួរបរិភោគវាច្រើនពេកដែរ។ ការសិក្សាមួយបានបង្ហាញថា ប៉ោមអាចបំផ្លាញធ្មេញរបស់អ្នកខ្លាំងជាងភេសជ្ជៈមានហ្គាសដល់ទៅបួនដង។ ដូច្នេះហើយ យើងនៅតែអាចនិយាយបានថាប៉ោមជាផ្លែឈើសម្រាប់សុខភាព គ្រាន់តែកុំទទួលទានច្រើនពេកទៅបានហើយ៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖ផ្លែសារី មិនត្រឹមផ្អែមឆ្ងាញ់ តែអត្ថប្រយោជន៍ ចំពោះសុខភាពវិញ ពិតជានឹកស្មានមិនដល់
ចុចអាន៖អត្ថប្រយោជន៍ ៦ យ៉ាង ពីដំណាប់ល្ហុង គ្រប់គ្នាតែងមើលរំលង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


