សុខភាព
លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យមន្ត្រីជួរមុខ និងក្រុមគោលដៅទៅចាក់វ៉ាក់សាំងដូសទី ៥ ដើម្បីរក្សាភាពស៊ាំសហគមន៍
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ នេះ បានថ្លែងអំពាវនាវឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យជួរមុខ រដ្ឋ និងឯកជន មន្ត្រីរាជការស៊ីវិល អ្នកសារព័ត៌មាន អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសទី ៥ ចាប់ពីថ្ងៃទី ៩ ខែមិថុនាឆ្នាំ ២០២២ តទៅដើម្បីរក្សាភាពស៊ាំក្នុងសហគមន៍។

លោកស្រីថ្លែងថា ការទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ គឺជាការជួយបង្កើននូវភាពស៊ាំនៅក្នុងសរីរាង្គរបស់បុគ្គលផង និងរក្សានូវភាពរឹងមាំនៃភាពស៊ាំសហគមន៍ដើម្បីឆ្ពោះទៅរកការរស់នៅធម្មតានៅក្នុងប្រក្រតីភាពថ្មី ក្នុងការចូលរួមបន្តទប់ស្កាត់នូវការវ៉ៃលុកពីវីរុសកូវីដ១៩ ជាពិសេសគឺពពួកបំប្លែងថ្មីៗ និងកាត់បន្ថយបានជាអតិបរមា ការមរណភាពដោយសារជំងឺកូវីដ១៩។
លោកស្រីថា ថ្វីត្បិតតែស្ថានភាពនៃការឆ្លងរាត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាមានភាពធូរស្រាលក៏ពិតមែន ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន ខណៈស្ថានភាពឆ្លងកូវីដ១៩ នៅលើពិភពលោក មិនទាន់មានភាពធូរស្រាលនៅឡើយ ហើយកម្ពុជាក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចៀសវាងការផ្ទុះឡើងវិញ ដែលយើងធ្លាប់ឆ្លងកាត់រួចមកហើយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


