សុខភាព
គ្រូពេទ្យប្រាប់ពីប្រការគួរធ្វើ និងចៀសវាងពេលកូនត្រូវពស់ចឹក
អាការពស់ចឹកអាចស្រាល ឬធ្ងន់ទៅតាមប្រភេទពស់ដែលចឹក។ បើកូនត្រូវពស់អត់ពិសចឹក អាអូនអត់មានគ្រោះថ្នាក់អ្វីទេ តែបើអាអូនត្រូវពស់ពិសចឹក ពិសពស់អាចធ្វើឱ្យអាអូនពិការ ឬគ្រោះថ្នាក់ដល់ជីវិត បើជួយសង្រ្គោះមិនទាន់ពេល។ តើពស់ពិសដែលសម្បូរនៅស្រុកខ្មែរមានប៉ុន្មានប្រភេទ? ពស់ពិសចឹកអាចបង្កឱ្យមានអាការៈអ្វីខ្លះ? ពេលកូនត្រូវពស់ចឹក ឪពុកម្តាយគួរជួយសង្រ្គោះបឋមបែបម៉េច ហើយគួរចៀសវាងអ្វីខ្លះ?

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី៤ បានឱ្យដឹងថា ពស់ពិសដែលយើងជួបប្រទះញឹកញាប់នៅក្នុងស្រុកខ្មែរមាន ១០ ប្រភេទហើយចែកចេញជា ២ ក្រុមដូចជា៖
ពស់ពិសក្រុមទី ១៖ ជាពពួកពស់ដែលចឹកទៅធ្វើឱ្យមានបញ្ហាឈាមមិនកក ហើយមាន ៣ ប្រភេទដូចជា ពស់ពព្លាក់ ពស់ស្រកាចាស់ និងពស់បៃតង (ពស់ស្លឹកឈើ ឬពស់ធាងត្រាវ)។
ពស់ពិសក្រុមទី ២៖ ជាពពួកពស់ដែលចឹកទៅហើយធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ និងមាន ៧ ប្រភេទដូចជា ពស់វែក (វែកដំបូក វែកក្របី និងវែករនាម) ពស់ក្រាយបង្កង់សខ្មៅ ក្រាយបង្កង់លឿងខ្មៅ ក្រាយក្បាលក្រហមកន្ទុយក្រហម និងពស់សមុទ្រ។
១. អាការពេលកូនត្រូវពស់ពិសចឹក
ពស់មានពិសចឹកអាចបង្កឱ្យកុមារមានអាការៈ ឬរោគសញ្ញាដូចជា៖
- នៅត្រង់កន្លែងស្នាមចឹកឈឺចាប់ខ្លាំង ហើម ឬអាចរលួយស្បែក
ហូរឈាមត្រង់ស្នាមចឹករហូត (ករណីពស់ពិសដែលធ្វើឱ្យឈាមមិនកក) - ធ្លាក់ត្របកភ្នែក អត់ចង់និយាយស្តី ចេះតែងងុយគេង អត់ចង់ញុំាអីទាំងអស់ រកក្អួត ទន់ដៃទន់ជើង កម្រើកដៃកម្រើកជើងមិនរួច ឬមិនដកដង្ហើមក្នុងរយៈពេល ១ ទៅ ២ ម៉ោង (ករណីពស់ពិសដែលធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទចឹក)
២. ក្រោយពេលពស់ចឹកភ្លាម អាណាព្យាបាលគួរធ្វើបែបម៉េច?
ឪពុកម្តាយភាគច្រើនភ័យណាស់ពេលកូនត្រូវពស់ចឹក តែគួរដឹងពីរបៀបជួយសង្រ្គោះបឋមសិនចាំបីកូនមកកាន់មន្ទីរពេទ្យ៖
- ដំបូងត្រូវសម្អាតកន្លែងពស់ចឹកជាមួយទឹក និងសាប៊ូឱ្យបានស្អាតដើម្បីការពារមេរោគឆ្លងចូលតាមមុខរបួស បើកុមារដើរលេងក្នុងភក់ ឬកន្លែងពស់ចឹកមានប្រឡាក់ដីជាដើម
- ទុកអវយវៈកន្លែងពស់ចឹកនៅឱ្យនឹងមួយកន្លែង ដើម្បីកុំឱ្យពិសដែលពស់បញ្ចូលមករត់លឿនចូលមកបេះដូង ហើយបេះដូងចែកចាយឈាមដែលពោរពេញទៅដោយពិសពស់ទៅកាន់រាងកាយលឿនពេកដែលអាចធ្វើឱ្យកុមារគ្រោះថ្នាក់ ហើយធ្វើឱ្យឪពុកម្តាយគ្មានឱកាសយកកូនមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា
- រុំស្ទាក់ខាងលើស្នាមពស់ចឹកដោយបង់ទទឹងពីរធ្នាប់ដៃដោយប្រើកន្សែង ឬក្រមាក្នុងបំណងស្ទាក់កុំឱ្យពិសរត់ចូលក្នុងបេះដូង តែត្រូវរុំឱ្យល្មមមិនឱ្យតឹងពេកទេ ហើយចៀសវាងយកខ្សែមករឹតខ្លាំងដែលអាចធ្វើឱ្យខ្មៅចុងដៃ ឬចុងជើង
- អាចឱ្យអាអូនញុំាថ្នាំប៉ារ៉ាសេតាមុលដើម្បីបំបាត់ការឈឺចាប់
- ហាមយកឡាម ឬកាំបិតមកចៀរស្នាមពស់ចឹកដើម្បីឱ្យហូរឈាមពិសចេញ
- ហាមយកមាត់បឺតពិសពីស្នាមពស់ចឹក

បើកូនត្រូវពស់ចឹក ឪពុកម្តាយត្រូវនាំអាអូនមកកាន់មន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ក្នុងការព្យាបាលពស់ចឹក និងមានថ្នាំបន្សាបពិសគ្រប់គ្រាន់ដើម្បីឱ្យគ្រូពេទ្យធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


