សុខភាព
មេ WHO ថា ទាំងកូវីដ និងជំងឺអុតស្វា កំពុងតែវាយលុកខ្លាំង
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ករណីឆ្លងវីរុសកូវីដ ១៩ បានកើនឡើងទ្វេដងក្នុងរយៈពេល ៦ សប្តាហ៍ ខណៈជំងឺអុតស្វាក៏កំពុងរាលដាលខ្លាំងដូចគ្នា ពោលឡើងដល់ជិត ១៤,០០០ ករណីនៅក្នុងប្រទេសចំនួន ៧០ ក្នុងឆ្នាំ ២០២២ នេះ ។
លោក Tedros Adhanom Ghebreyesus បាននិយាយទៀតថា ចំណែកការស្លាប់ដោយសារកូវីដវិញក៏កំពុងកើនឡើងផងដែរ ប៉ុន្តែសម្រាប់ពេលនេះ វាមិនលឿន ឬច្រើនដូចករណីឆ្លងនោះទេ ហើយការកើនឡើងករណីឆ្លងនេះដែរក៏ដោយសារតែការផ្ទុះវីរុសអូមីក្រុងពូជថ្មី ជាពិសេសប្រភេទ BA.5 ដែលជាវីរុសឆ្លងខ្លាំង និងលឿនបំផុត ។
លោក Tedros បាននិយាយក្នុងសិក្ខាសាលាមួយថា “យើងនឹងបន្តឃើញរលកឆ្លងជាបន្តបន្ទាប់ ប៉ុន្តែយើងនឹងមិនមានរលកនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នោះទេ ដោយសារតែយើងមានឧបករណ៍ដើម្បីសង្គ្រោះជីវិតដូចជា វ៉ាក់សាំង ឧបករណ៍ធញធ្វើតេស្ត ក៏ដូចជាឧបករណ៍ព្យាបាល និងវិធីថែទាំងសុខភាពសាធារណៈជាដើម” ។
ដោយឡែកទាក់ទិននឹងជំងឺអុតស្វាវិញ លោក Tedros បាននិយាយថា “រហូតមកដល់ពេលនេះមានការស្លាប់ចំនួន ៥ នាក់ហើយ ខណៈអ្នកស្លាប់ទាំងអស់នេះគឺនៅអាហ្វ្រិក ហើយករណីភាគច្រើនត្រូវបានរកឃើញនៅអឺរ៉ុប ជាពិសេសក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស” ។
ប្រធាន WHO រូបនេះបញ្ជាក់ថា ទោះបីជាករណីជំងឺអុតស្វាធ្លាក់ចុះនៅក្នុងប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែប្រទេសខ្លះទៀតកំពុងមានការកើនឡើងករណីឆ្លង ហើយប្រទេសចំនួន ៦ បានរាយការណ៍ពីករណីដំបូងរបស់ពួកគេកាលពីសប្តាហ៍មុន ។
ជាចុងក្រោយលោក Tedros បាននិយាយថា “សប្តាហ៍នេះ WHO បានធ្វើបច្ចុប្បន្នភាពការណែនាំសម្រាប់បុរសដែលរួមភេទជាមួយបុរស ដើម្បីផ្ដល់ដំបូន្មាន ក៏ដូចជាផ្ដល់ព័ត៌មានបន្ថែមសម្រាប់សហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយជំងឺអុតស្វា” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ WHO ឲ្យ អង់គ្លេស ប្ដូរឯកសណ្ឋានអ្នកយាមវាំង ដើម្បីទប់សីតុណ្ហភាពក្ដៅខ្លាំង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


