សុខភាព
អត្ថប្រយោជន៍ ៨ យ៉ាងពីខ្ញី ឱសថជួយបង្កើនភាពស៊ាំក្នុងរដូវកាលនេះ
អាកាសធាតុកាន់តែប្រែប្រួលធ្វើឲ្យរាងកាយកាន់តែមានភាពទន់ខ្សោយ ងាយនឹងរងគ្រោះដោយជំងឺផ្សេងៗចូលមក។ជាមួយគ្នានេះដែរ មនុស្សជាច្រើនព្យាយាមថែរក្សាខ្លួនឯងយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង និងការរីករាលដាលនៃការឆ្លងមេរោគ ឬស្វែងរកអ្វីមួយដើម្បីជួយបន្ថយអាការដែលអាចកើតមាន។

ប៉ុន្តែមនុស្សជាច្រើនបែរមើលរំលងឱសថធម្មជាតិដូចជាខ្ញីដែលយើងតែងយកមកធ្វើម្ហូបខណៈវាមានប្រយោជន៍ជាច្រើនដល់រាងកាយនារដូវកាលនេះ។
ខ្ញីជាឱសថមានរសជាតិហឹរ លក្ខណៈសម្បត្តិរបស់ខ្ញី ពូកែខាងជួយបណ្តេញខ្យល់ បំបាត់ការហើមពោះ ចុកពោះ រំលាយអាហារ ដោយសារសារធាតុសំខាន់ៗដែលមាននៅក្នុងប្រេងសំខាន់ៗរបស់ខ្ញី នឹងធ្វើសកម្មភាពដើម្បីជំរុញការកន្ត្រាក់នៃក្រពះ និងពោះវៀន
១ កាត់បន្ថយការចង្អោរ និងក្អួត
២ កាត់បន្ថយការឈឺចាប់ ឈឺក្បាលប្រកាំង
៣ កាត់បន្ថយការឈឺចាប់ និងរលាកចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង
៥ កាត់បន្ថយការឈឺចាប់សាច់ដុំ
៦ ប្រឆាំងនឹងមេរោគគ្រុនផ្តាសាយ បង្កើនភាពស៊ាំ
៧ កាត់បន្ថយគ្រុនក្តៅ
៨ បណ្តេញជាតិពុលចេញពីរាងកាយ

បន្ថែមពីលើការទទួលទានឱសថរុក្ខជាតិដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំមួយនេះ ចូរថែរក្សាខ្លួនឯងដោយការសម្រាកឲ្យបានគ្រប់គ្រាន់ កាត់បន្ថយភាពតានតឹង និងធ្វើលំហាត់ប្រាណផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឧស្សាហ៍ឈឺពេលអាកាសធាតុប្រែប្រួល អាចសាកតិចនិកទាំង ៤ នេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


