សុខភាព
វិធី ៣ យ៉ាង បញ្ចុះកូឡេស្តេរ៉ុលចេញពីរាងកាយបានយ៉ាងងាយស្រួល
បើក្រឡេកទៅមើលជំនាន់ជីដូនជីតាយើង បញ្ហាកូឡេស្តេរ៉ុលគឺកម្រមានណាស់ ព្រោះភាគច្រើនចាស់ៗពីដើមច្រើនតែទទួលទានម្ហូបដែលពុំសូវមានជាតិគីមី ដូចជាផ្លែឈើស្រស់ មាន់ ត្រីស្រស់ៗ។ ប៉ុន្តែបច្ចុប្បន្នមនុស្សជំនាន់ថ្មីមានកូលេស្តេរ៉ុលកាន់តែច្រើន ព្រោះអាហារដែលយើងញ៉ាំជាអាហារដែលមានថាមពលខ្ពស់និងងាយធ្វើថែមទៀត។

ប្រសិនបើអ្នកចង់កាត់បន្ថយកូលេស្តេរ៉ុល មានវិធី៣យ៉ាង ងាយស្រួលធ្វើដូចខាងក្រោមនេះ៖
១ ញ៉ាំអាហារពេលព្រឹកដើម្បីកាត់បន្ថយហានិភ័យនៃការញ៉ាំច្រើនជាងធម្មតាសម្រាប់អាហារថ្ងៃត្រង់។ ញ៉ាំតែមួយចានម្តង មិនចាំបាច់បន្ថែមច្រើន កាត់បន្ថយម្សៅ ញ៉ាំប្រូតេអ៊ីន និងបន្លែសម្រាប់អាហារពេលល្ងាច ដូចជាស៊ុប រសជាតិស្រាល គ្មានសាច់ប្រហិត ហើយញ៉ាំទឹកជ្រលក់បន្តិចបានហើយ។
២ កាត់បន្ថយការទទួលទានអាហារដែលមានថាមពលខ្ពស់ដូចជា សាច់ក្រហម សាច់គ្មានខ្លាញ់ អាហារដុត អាហារសមុទ្រ អាហារខ្លាញ់ អាហារចៀន គ្រឿងសត្វ នំប៉័ង បង្អែម ប៊ឺ យើងនៅតែអាចញ៉ាំបាន។ ប៉ុន្តែមិនគួរញ៉ាំលើសពីការចាំបាច់ឡើយ។
៣ លំហាត់ប្រាណ អាចជួយបំប្លែងកូលេស្តេរ៉ុលទៅជាខ្លាញ់ល្អ ដូចជាលេងកីឡា រត់ ហែលទឹក ជិះកង់យ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ៥ ថ្ងៃក្នុងមួយសប្តាហ៍។

សុខភាពល្អយើងអាចបង្កើតបាន គឺត្រូវចាប់ផ្ដើមពីខ្លួនឯង ដោយមិនចាំបាច់ប្រើជំនួយអ្វីទាំងអស់ សូមថែរក្សាសុខភាពទាំងអស់គ្នា។ ដូច្នេះនៅចុងបញ្ចប់នៃជីវិតរបស់អ្នក អ្នកនឹងមិនចាំបាច់អង្គុយលើកៅអីរុញឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ ៨ យ៉ាងពីខ្ញី ឱសថជួយបង្កើនភាពស៊ាំក្នុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


