កុំ​បណ្ដោយ ពេល​កូន​រលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

កុំ​បណ្ដោយ ពេល​កូន​រលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!

Published

on

កូន​កើត​ជំងឺ​រលាក​ពោះវៀន​ពិតជា​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត អ៊ុន ​យូ ឯកទេស​រោគ​កុមារ បាន​ណែនាំ​ថា កុមារ​តូច​ៗ​ជាច្រើន​មាន​បញ្ហា​ជំងឺ​ពោះវៀន​រ៉ាំរ៉ៃ ព្រោះ​ពេល​រាក​ដំបូង​មិន​បាន​ព្យាបាល​ជា​សះស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​រលាក​ពោះវៀន​លើ​កុមារ​តូច​ៗ​ព្រោះ​កង្វះ​អនាម័យ​​ ពេល​ចាប់​កាន់​ចំណី​អាហារ​ដាក់​ចូល​មាត់។ នៅ​ពេល​វីរុស ឬ​បាក់តេរី​ចូល​ទៅ​ដល់​ក្នុង​ក្រពះ ឬ​ពោះវៀន​នាំឲ្យ​រាក ក្អួត ចុក​ពោះ។

វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បញ្ជាក់​ទៀត​ថា នៅពេល​កូន​ឈឺ ហើយ​យើង​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​អាច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​កូន​ដូចជា​នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​រាក​ខ្លាំង បាត់​បង់​ជាតិ​ទឹក។ ចំពោះ​ស្ថាន​ភាព​កូន​ខ្សោះ​ជាតិ​ទឹក អាច​នាំឲ្យ​បាត់បង់​​ជីវិត។ មួយ​វិញ​ទៀត​នៅ​ពេល​រាក​ខ្លាំង កូន​អាច​បាត់បង់​សារជាតិ​រ៉ែ​អេឡិចត្រូលីត ហើយ​ទៅ​ជា​សន្លប់ ឬ​ប្រកាច់។

ប្រសិនបើ​មេរោគ​ដែល​បង្ក​ឲ្យ​រលាក​ពោះវៀន​នោះ​កាច​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ពេល​បន្ទោបង់ ហើយ​មេរោគ​អាច​ជ្រាប​ចូល​ចរន្ត​សរសៃ​ឈាម​ជុំវិញ​ខ្លួន ក៏​ជា​សញ្ញា​គ្រោះថ្នាក់ដល់​ជីវិត​ដូចគ្នា។ កាលណា​បណ្ដោយ​ទុក​ឲ្យ​កូន​រោក​រ៉ាំរ៉ៃ ព្រោះ​មិន​បាន​ព្យាបាល​បាន​ជា​ដាច់ នាំឲ្យ​ក្មេង​ទៅ​ជា​ខ្វះ​អាហារូបត្ថម្ភ​ទៅ​វិញ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ភាពចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ​!

ចុចអាន៖ការកំណត់​គោលដៅ​ជាតិ​ស្ករ លើ​អ្នកជំងឺ​ទឹកនោមផ្អែម ដែល​មាន​វ័យ​ចំណាស់​!

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

បន្ទាន់! សាលារាជធានីភ្នំ​ពេញ ប្រកាស​ស្នើសុំ​ឲ្យ​អ្នក​វិជ្ជមាន​កូវីដ១៩ ១២នាក់ ទាក់ទង​មក​អាជ្ញាធរ​ជា​បន្ទាន់

ព័ត៌មានជាតិ6 hours ago

លោកស្រី ឱ វណ្ណឌីន ថាពលរដ្ឋខ្មែរ និងបរទេសគង់តែទទួលបានវ៉ាក់សាំងគ្រាន់តែមុននិងក្រោយ

ព័ត៌មានជាតិ6 hours ago

រកឃើញ​អាជីវករ​ផ្សារ​ចាស់​១០នាក់​ តេស្ត​វិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ6 hours ago

ឡូយ​មែន​!​ មាន​អេស៊ីលីដា​ម៉ូ​បា​លអាច​ខ្ចីលុយ​បាន​ភ្លាមៗ​មិនចាំបាច់​ទៅ​ធនាគារ​ឡើយ​

ព័ត៌មានជាតិ7 hours ago

សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ចំពោះ​តួនាទី​ឈានមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services