សុខភាព
នឹកស្មានមិនដល់ ទឹកអាល់កុលលាងដៃផ្ដល់គុណវិបត្តិដល់ទៅ ៤ ចំណុច
ជាទូទៅទឹកលាងដៃផ្សំពីអាល់កុល ៦០ ទៅ ៩៥ ភាគរយដើម្បីសម្លាប់មេរោគ ហើយជាតិអាល់កុលនោះជាបញ្ហាចម្បងដែលផ្ដល់ផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដូចជា ៖

១. ស្បែកស្ងួត
ជាតិអាល់កុលក្នុងផលិតផលធ្វើឲ្យដៃស្ងួតប្រេះរបក និងស្ដើង ជាពិសេសស្បែកស្ងួតងាយមេរោគតោងជាងស្បែកមានសំណើមទ្វេដង ។

២. បង្កឲ្យកើតជំងឺត្រអក
ប្រសិនបើអ្នកមានជំងឺត្រអកអ្នកអាចសម្គាល់ឃើញថា បន្ទាប់ពីទឹកលាងដៃស្ងួតនៅលើដៃ ស្នាមកន្ទួលរមាស់ និងក្រហមទំនងជាលេចឡើងភ្លាម ។

៣. អាចប៉ះពាល់ដល់អ័រម៉ូន
រដ្ឋបាលចំណីអាហារនិងឱសថបានឲ្យដឹងថា ជួនកាលទឹកលាងដៃមានផ្ទុកសារធាតុ “ទ្រីក្លូសាន” ដែលមាននាទីសម្លាប់មេរោគប៉ុន្តែរំខានដល់វដ្ដអ័រម៉ូនធម្មជាតិ និងប៉ះពាល់ដល់ការបន្តពូជ ។

៤. ស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទីក
ការស្រាវជ្រាវឆ្នាំ ២០១៥ បានបង្ហាញអំពីរបៀបដែល “ទ្រីក្លូសាន” រួមចំណែកដល់ការស៊ាំជាមួយថ្នាំអង់ទីប៊ីយ៉ូទីក និងសន្និដ្ឋានថា សារធាតុគីមីនេះពិតជាប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងពិតប្រាកដ ។

ដើម្បីប្រើទឹកលាងដៃដោយសុវត្ថិភាព អ្នកគប្បីប្រើពេលនៅមជ្ឈដ្ឋានស្អាត ក្នុងបរិមាណល្មមមិនច្រើនជ្រុល ចុងក្រោយកុំភ្លេចលាបឡេផ្ដល់សំណើមផងទើបស្បែកមិនស្ងួត ៕

ប្រែសម្រួល ៖ វារី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


