ព័ត៌មានជាតិ
វិស័យមួយចំនួនក្នុងខេត្តក្រចេះ រងផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀង
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានបង្កឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរបស់ខេត្ត ដូចជា វិស័យសង្គមកិច្ច វិស័យកសិកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះ មានកម្ពស់២០.៨៥ម៉ែត្រ ទឹកហូរចូលព្រែក ចំនួន២៨ ព្រែក និងបានបង្កផលប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន៣៥ឃុំ/សង្កាត់ ស្មើនឹង ១៦៥ភូមិ ក្នុង ក្រុង/ស្រុក ចំនួន៦ រួមមាន ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកអូរគ្រៀងសែនជ័យ និងក្រុងក្រចេះ ។

វិស័យមួយចំនួនដែលប៉ះពាល់មានដូចជា វិស័យសង្គមកិច្ច៖ ប្រជាពលរដ្ឋប៉ះពាល់ សរុបចំនួន ៨,៣២៤គ្រួសារ ស្មើនឹង ៣២,៧៥៦នាក់ ស្រីចំនួន ១៦,០២៦នាក់។ ជម្លៀសប្រជាពលរដ្ឋ ចំនួន ៥៩គ្រួសារ ស្មើនឹង២៥៤នាក់ ស្រី១២៩នាក់ ។ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២,២០៦ខ្នង សាលារៀន ចំនួន២០កន្លែង មណ្ឌលសុខភាព ចំនួន២កន្លែង វត្តអារាម ចំនួន ១៣កន្លែង អណ្តូងស្នប់ ២៨កន្លែង និងបង្គន់អនាម័យ ៨៩ និងអគារដ្ឋបាលឃុំ ចំនួន ១កន្លែង។
រីឯ វិស័យកសិកម្ម៖ ប៉ះពាល់លិចស្រូវសន្ទូង/ពង្រោះ សរុបចំនួន ៤,៩២២ ហិកតា។ លិចដំណាំចម្ការ/ដំណាំរួមផ្សំ (ដំឡូងមី ពោត ល្ង) សរុបចំនួន ៤៣៨ ហិកតា។ ជម្លៀសគោ/ក្របី សរុបចំនួន ២,៧៧៦ក្បាល ទៅកាន់ទីទួលខ្ពស់ៗនៅក្បែរភូមិដ្ឋាន។ ចំពោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ លិចផ្លូវលំ សរុបប្រវែង ១១១,៨៥២ម៉ែត្រ ផ្លូវកៅស៊ូ ៤០០ម៉ែត្រ ផ្លូវបេតុង ៣៣០ម៉ែត្រ ស្ពានឈើ ៩កន្លែង និងលូកាត់ផ្លូវ ៤៤កន្លែង។

ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ បានដាក់ចេញទិសដៅការងារបន្ត ត្រូវប្រចាំការត្រៀមធនធានសម្ភារៈ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមអនុវត្តផែនការឆ្លើយតបសង្គ្រោះបន្ទាន់គ្រប់ពេលវេលា៕
ដោយ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


