KPT+
ញៀនទូរស័ព្ទខ្លាំងចង់ផ្ដាច់ត្រូវធ្វើតាម ៤ ចំណុចនេះ
ជាការពិតណាស់មនុស្សស្ទើរតែទាំងអស់នៅលើពិភពលោកគឺមានទូរស័ព្ទប្រើប្រាស់ ជាពិសេសការងារភាគច្រើនគឺសុទ្ធតែត្រូវការវាដើម្បីធ្វើការទំនាក់ទំនង ប៉ុន្តែទោះជាយ៉ាងណា អ្នកត្រូវបែងចែកឲ្យច្បាស់រវាងតម្រូវការ និងការលេងកម្សាន្ត ។ ដូច្នេះបើយើងញៀនទូរស័ព្ទខ្លាំង ហើយចង់ផ្ដាច់ត្រូវធ្វើតាម ៥ ចំណុចខាងក្រោម ៖
១. កំណត់ម៉ោង
អ្នកគួរកំណត់ម៉ោងឈប់លេង ឬម៉ោងលេងឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវធ្វើតាមផងទើបមានប្រសិទ្ធភាព ។

២. លុបកម្មវិធីមិនចាំបាច់
កម្មវិធីទាំងនោះមានដូចជា ហ្គេម និងបណ្ដាញសង្គមសម្រាប់កម្សាន្តជាដើម បន្ទាប់ពីលុបរួចអ្នកនឹងគ្មានអារម្មណ៍ប្រើទូរស័ព្ទដូចមុនឡើយ ។
៣. រកសកម្មភាពថ្មីជំនួស
ទម្លាប់ថ្មីៗរួមមានកីឡា ហាត់ប្រាណ អានសៀវភៅ គឺសុទ្ធតែអាចជួយទាញអ្នកចេញឆ្ងាយពីទូរស័ព្ទបានយ៉ាងងាយ ។
៤. ឈប់ពឹងផ្អែកលើបណ្ដាញសង្គមអ៊ីនធឺណិត
ផ្អាកថតរូបបង្ហាញក្នុងបណ្ដាញសង្គមជាពិសេសការ Add Story និងបង្ហោះរូប ព្រោះអ្នកនឹងឧស្សាហ៍បើកមើលអ្នកឆ្លើយឥតស្រាកស្រាន្ត ទើបឈានដល់ដំណាក់កាលញៀនទូរស័ព្ទនោះឯង ។

គួរបញ្ជាក់ថា ការប្រើប្រាស់ទូរស័ព្ទជាប្រចាំប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តដោយសារការប្រាស្រ័យទាក់ទងមនុស្សច្រើនបូករួមជាមួយវិទ្យុសកម្មផងដែរ ៕
អត្ថបទ ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


