សុខភាព
អត្ថប្រយោជន៍ ៧ យ៉ាងនៃការទទួលទានទឹកក្តៅឧណ្ហៗ ដែលមនុស្សតិចណាស់ដឹង
យើងភាគច្រើនដឹងថាទឹកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ជីវិត ហើយវេជ្ជបណ្ឌិតតែងតែណែនាំអោយផឹកទឹកប្រហែល ២០០ មីលីលីត្រ (ស្មើនឹង ៨ កែវទឹក) ក្នុងមួយថ្ងៃដើម្បីទទួលបានសុខភាពល្អ។ លើសពីនេះទៅទៀត ទឹកក្ដៅឧណ្ហៗក៏មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពផងដែរ ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៧ យ៉ាងនៃការទទួលទានទឹកក្តៅឧណ្ហៗ ដែលមនុស្សតិចណាស់ដឹង៖
១. ជួយការសម្រកទម្ងន់

ទឹកក្តៅគឺល្អសម្រាប់ការរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ ដែលវាអាចជួយអ្នកសម្រកទម្ងន់។ ជាមធ្យោបាយដ៏ល្អបំផុតក្នុងទទួលទាននៅពេលព្រឹកព្រលឹមជាមួយនឹងទឹកក្រូចឆ្មាក្តៅឧណ្ហៗមួយកែវ នឹងជួយបំបែកជាលិកាខ្លាញ់នៅក្នុងខ្លួនរបស់អ្នក។
២. ផឹកទឹកក្តៅឧណ្ហៗ ជួយបំបាត់អាការតឹងច្រមុះ និងឈឺក

នេះគឺជាឱសថធម្មជាតិដ៏អស្ចារ្យសម្រាប់ជំងឺផ្តាសាយ ក្អក និងឈឺបំពង់ក ដោយទឹកក្តៅមិនត្រឹមតែអាចបំបាត់ក្លិនមាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយយកជាតិពុលចេញពីផ្លូវដង្ហើមដែរ។
៣. ជួយបំបាត់ការឈឺចាប់

ទឹកក្តៅក៏អាចជួយបំបាត់ការឈឺចាប់ពេលមករដូវបានដែរ ដោយកំដៅទឹកមានឥទ្ធិពលធូរស្រាលលើសាច់ដុំពោះ ជាចុងក្រោយជួយព្យាបាលការឈឺចាប់ និងស្ពឹក។
៤. បន្សាបជាតិពុលក្នុងរាងកាយ

នេះគឺជាជម្រើសដ៏ល្អសម្រាប់ការបណ្តេញជាតិពុលពីរាងកាយ នៅពេលអ្នកផឹកទឹកក្តៅសីតុណ្ហភាពរាងកាយរបស់អ្នកនឹងកើនឡើង ធ្វើឱ្យអ្នកបែកញើសជួយបញ្ចេញជាតិពុលចេញពីរាងកាយដើម្បីទទួលបានលទ្ធផលល្អ សូមបន្ថែមទឹកក្រូចឆ្មារខ្លះមុនពេលផឹក ។
៥. ការពារភាពចាស់មុនអាយុ

ជាតិពុលនៅក្នុងរាងកាយនឹងធ្វើឱ្យអ្នកឆាប់ចាស់ លើសពីនេះ ការផឹកទឹកក្តៅឧណ្ហៗជួយបង្កើតកោសិកាស្បែកឡើងវិញ បង្កើនភាពយឺតនៃស្បែក ធ្វើឱ្យស្បែករលោង។
៦. ជួយចរន្តឈាម និងលើកកម្ពស់ប្រព័ន្ធសរសៃប្រសាទ

អត្ថប្រយោជន៍សំខាន់មួយទៀតនៃការទទួលទានទឹកក្តៅឧណ្ហៗ គឺវាជួយបង្កើនចរាចរឈាមដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សាច់ដុំ និងសរសៃប្រសាទក្នុងរាងកាយ។ លើសពីនេះ ទឹកក្តៅរក្សាប្រព័ន្ធសរសៃប្រសាទឱ្យមានសុខភាពល្អដោយបំបែកស្រទាប់ខ្លាញ់រឹងនៅជុំវិញប្រព័ន្ធសរសៃប្រសាទ ។
៧. ជួយការពារស្បែករបស់អ្នកពីការឆ្លងមេរោគ

ការទទួលទានទឹកក្តៅមួយកែវជួយការពារក្រលៀនរបស់អ្នក និងជួយប្រឆាំងនឹងការរលាក ហើយ នៅពេលដែលសរីរាង្គរបស់អ្នកស្អាត ស្បែករបស់អ្នកក៏មិនងាយនឹងឆ្លងមេរោគដែរ ៕
ប្រែសម្រួល៖នាងតូច
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


