សុខភាព
ចេះតែឈឺឬរមាស់ក្នុងភ្នែក អ្នកអាចកើតជំងឺស្ងួតភ្នែក
ជំងឺភ្នែកស្ងួត (Sécheresse oculaire) ជាជំងឺដែលអាចកើតមាននៅលើមនុស្សគ្រប់វ័យ។ ភ្នែកស្ងួត(Sécheresse oculaire)នេះ មាន៥% ទៅ ៣៥%នៃប្រជាជនទាំងអស់ ហើយប្រជាជននៅអាស៊ីមាន៣៣%ច្រើនជាងនៅតំបន់ផ្សេងៗ ហើយភាគច្រើនកើតមានលើមនុស្ស ដែលមានអាយុលើសពី៥០ឆ្នាំឡើង(មនុស្សស្រីច្រើនជាងមនុស្សប្រុស)។
១) រោគសញ្ញា
– មានអារម្មណ៍ដូចឈឺចាក់ៗក្នុងភ្នែក
– ក្រហាយក្នុងភ្នែក
– រមាស់ក្នុងភ្នែក
– មានអារម្មណ៍ដូចមានក្រាប់ខ្សាច់ក្នុងភ្នែក

– មានការឈឺចាប់ខ្លះ
– ស្រវាំងភ្នែក
– ចាញ់ពន្លឺថ្ងៃ
– ហៀរទឹកភ្នែក

២) ជំងឺភ្នែកស្ងួតបណ្តាលមកពី
– កត្តាជាច្រើន ដែលមាននៅលើផ្ទៃភ្នែក(Surface oculaire)
– បណ្តាមកពីការខ្វះលំហូរទឹកភ្នែក និងអមជាមួយបញ្ហាភ្នែកមួយចំនួនទៀត
– លំហូរទឹកភ្នែកគ្មានលំនឹង
– មានរលាកផ្ទៃគ្រាប់ភ្នែក
– មានការខូចខាតប្រព័ន្ធប្រសាទនៃការបង្កើតទឹកភ្នែក(abnormalie neurosensoriel)ដែលមានតួនាទី ក្នុងការធានាទឹកភ្នែកនៅលើផ្ទៃគ្រាប់ភ្នែក។

៣) មូលហេតុ ដែលនាំឲ្យមានជំងឺភ្នែកស្ងួត
– ១៤% មានទឹកភ្នែកមិនគ្រប់គ្រាន់ដោយសារខ្វះខាតទឹកភ្នែកបណ្ដោះអាសន្ន
– ៨៦% អ្នកជំងឺមានទឹកភ្នែកធម្មតា តែទឹកភ្នែកនោះគ្មានគុណភាព(Larmes de mauvaise qualité)
– បណ្តាលមកពីមានការរលាករ៉ាំរ៉ៃនៃត្របកភ្នែក(inflammation chronique des paupière;Blépharite)
– ការស្ងួតភ្នែកដោយសារមានរំហួតទឹកភ្នែក(Sécheresse evaporative par déficit lipidique)ដូចជា៖
• ការសម្លឹងកុំព្យូទ័រយូរ

• មើលទូរទស្សន៍ នៅក្រោមកម្ដៅថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅក្រោមកង្ហារ។ល។


ប្រសិនបើលោកអ្នកមានបញ្ហាដូចការរៀបរាប់ខាងលើ ឫមានតម្រូវការព័ត៌មានលំអិតបន្ថែម សូមមេត្តាអញ្ជើញមកពិគ្រោះយោបល់ និងទទួលប្រឹក្សាអំពីវិធីសាស្ត្រនៃការព្យាបាលពីក្រុមការងារវេជ្ជបណ្ឌិតឯកទេស ជំនាញផ្នែកចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ យល់ដឹងពីជំងឺ លៀនទ្រនាប់ឆ្អឹងកង និងហានិភ័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


