សុខភាព
អង់គ្លេស រកឃើញវីរុសស្រដៀងនឹងផ្ដាសាយជ្រូក ឆ្លងដល់មនុស្សជាលើកដំបូង
ចក្រភពអង់គ្លេសបានរកឃើញករណីជំងឺគ្រុនផ្ដាសាយប្រភេទ A(H1N2)v ដែលស្រដៀងគ្នាទៅនឹងជំងឺផ្ដាសាយជ្រូក ឆ្លងដល់មនុស្សជាលើកដំបូង ខណៈបុគ្គលដែលបានឆ្លងជំងឺប្រភេទនេះមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ អ្នកជំងឺក៏បានជាសះស្បើយផងដែរ ។

នាយកទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) លោក Meera Chand បាននិយាយកាលពីថ្ងៃចន្ទថា ករណីឆ្លងដល់មនុស្សលើកដំបូងនេះត្រូវបានរកឃើញ បន្ទាប់ពីការតាមដានជាប្រចាំនៃជំងឺផ្តាសាយថ្នាក់ជាតិ ហើយប្រភពនៃការឆ្លងមិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ ។
លោក Meera Chand បានលើកឡើងថា “នេះជាលើកដំបូងហើយដែលយើងរកឃើញជំងឺគ្រុនផ្ដាសាយប្រភេទ A(H1N2)v ឆ្លងដល់មនុស្សនៅក្នុងចក្រភពអង់គ្លេស ហើយវាស្រដៀងទៅនឹងវីរុសដែលយើងបានរកឃើញនៅក្នុងសត្វជ្រូកផងដែរ” ។

UKHSA បាននិយាយថា ផ្អែកលើព័ត៌មានដំបូង ករណីឆ្លងដែលបានរកឃើញនាពេលថ្មីៗនេះក្នុងប្រទេសអង់គ្លេស គឺខុសពីករណីកើតលើមនុស្ស ៥០ នាក់ ឬករណីផ្សេងទៀតនៃមេរោគដែលបានរកឃើញនៅកន្លែងផ្សេងគ្នា ចាប់តាំងពីឆ្នាំ ២០០៥ ។
បន្ទាប់មក ក្នុងឆ្នាំ ២០០៩ ជំងឺគ្រុនផ្តាសាយជ្រូកដែលរាតត្បាតយ៉ាងខ្លាំងក្លានោះ បានឆ្លងទៅដល់មនុស្សរាប់លាននាក់ ដោយសារតែវាត្រូវបានបង្កឡើងដោយមេរោគមានផ្ទុកសារធាតុហ្សែនពីមេរោគដែលកំពុងផ្ទុកនៅក្នុងសត្វជ្រូក សត្វស្លាប និងមនុស្សជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កាតា ជួយសម្រួលឲ្យមានការផ្អាកបាញ់នៅតំបន់ហ្គាហ្សាបាន ២ ថ្ងៃទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


