Connect with us

ព័ត៌មានជាតិ

២៥ ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការពិនិត្យព្យាបាល និងសង្គ្រោះ​កុមារកម្ពុជា ជាង ២,៥ លានករណី

បានផុស

នៅ

ក្នុង​រយៈពេល ២៥ ឆ្នាំ កន្លង​ទៅ​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​ស្វែង​រក​ប្រាក់​ចំណេញ មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​សៀមរាប បាន​ផ្តល់​ការ​ពិនិត្យ ព្យាបាល និង​ថែទាំ​សុខ​ភាព សង្គ្រោះ​អាយុជីវិត​ដល់​កុមារ​កម្ពុជា ជាង ២,៥ លាន​ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី ២១ កុម្ភៈ លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​ប្រារព្ធ​ខួប ២៥ ឆ្នាំ នៃ​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព​ដល់​កុមារ​នៅ​កម្ពុជា មិន​ថា​ពួកគេ​រស់នៅ​ទីណា និង មាន ឬ មិន​មាន​លទ្ធភាព​ក៏ដោយ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ដើម្បី​អបអរសាទរ​នៅ​ក្នុង​ខួប ២៥ ឆ្នាំ​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់ ដែល​មាន​ដូចជា ៖ កម្មវិធី​ជួប​ជាមួយ​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​អង្គរ នា​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ។ ពិធី​ប្រគល់​ទទួល​ប័ណ្ណ​សរសើរ​ដល់​បុគ្គលិក​មន្ទីរពេទ្យ​កុមារ​អង្គរ បម្រើ​ការងារ​រយៈពេល ២០ ឆ្នាំ និង ១០ ឆ្នាំ នា​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ។

ជាមួយ​គ្នា​នេះ​ដែរ មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​មាន​យុទ្ធនាការ​រៃអង្គាស​ថវិកា ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី ០៤ ដល់​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០២៤ ដើម្បី​រៃអង្គាស​មូលនិធិ​សម្រាប់​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​រង​របួស និង​ប៉ះទង្គិច​ធ្ងន់ធ្ងរ។

លោក​វេជ្ជបណ្ឌិត បន្ត​ទៀត​ថា រយៈពេល ២៥ ឆ្នាំ (១៩៩៩ – ២០២៤) កន្លង​មក​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បោះ​ជំហាន​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ថែទាំ​សុខភាព​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ផ្តល់​ការ​ពិនិត្យ ព្យាបាល និង​ថែទាំ ដោយ​ឯកទេស ក្នុង​ប្រទេស​កម្ពុជា មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ផ្តល់​ការពិនិត្យ ព្យាបាល និង​ថែទាំ​សុខភាព សង្គ្រោះ​អាយុជីវិត​ដល់​កុមារ ជាង ២,៥ លាន​ករណី។

លោក​វេជ្ជបណ្ឌិត បន្ថែម​ថា មន្ទីរពេទ្យ​កុមារ​អង្គរ ក៏​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ដ៏​ឧត្តុង្គ​ឧត្តម​មួយ សម្រាប់​មន្ត្រី​សុខាភិបាល​ជំនាន់​ក្រោយ ដោយ​មន្ទីរ​បាន​បណ្ដុះបណ្ដាល​ប្រមាណ ៧៨០ ០០០ នាក់ ដល់​និស្សិត​វេជ្ជសាស្ត្រ និង​មន្ត្រី​សុខាភិបាល ទាំង​ក្នុង និង​ក្រៅ​មន្ទីរពេទ្យ។

ក្រៅពី​នេះ នៅ​តាម​សហគមន៍​ជនបទ​មួយ​ចំនួន ក្នុង​ខេត្ត​សៀមរាប និង​ព្រះវិហារ មន្ទីរពេទ្យ បាន លើក​កម្ពស់​ចំណេះដឹង​ដល់​ឪពុក​ម្តាយ អាណាព្យាបាល​អ្នកជំងឺ ទាក់ទង​ទៅ​នឹង​បញ្ហា​សុខភាព​ចម្បងៗ ជាច្រើន ដោយ មន្ទីរពេទ្យ បាន​អប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ សិស្សានុសិស្ស និង​មន្ត្រី​ភូមិ-ឃុំ ក្នុង​ខេត្ត​សៀមរាប និង​ព្រះវិហារ ចំនួន​ប្រមាណ ១,៥ លាន​វត្តមាន។

លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា បាន​បញ្ជាក់​ថា «មន្ទីរពេទ្យ​កុមារ​អង្គរ មិន​ត្រឹមតែ​ជា​អង្គភាព ដែល​ខ្ញុំ​បម្រើ​ការងារ​នោះ​ទេ​។ ទីនេះ​ប្រៀប​បាន​ដូចជា​កូន​របស់ខ្ញុំ​ដែរ​! ក្នុងនាម​ជា​នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ ខ្ញុំបាទ​សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ និង​ដឹងគុណ​ចំពោះ​បុគ្គលិក អ្នកស្ម័គ្រចិត្ត ម្ចាស់​ជំនួយ ដៃគូ និង​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​សម្រេច​នូវ​កិច្ច​ការងារ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​»។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​បន្ថែម​ថា «យើង​បាន​ប្រឈមមុខ​នឹង​បញ្ហា និង​ការ​លំបាក​ជាច្រើន ប៉ុន្តែ​យើង​តែងតែ​តស៊ូ​ដោយ​ភាព​ក្លាហាន និង​ក្តី​មេត្តាករុណា។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​របស់​យើង ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​អំពី​តម្រូវ​ការដែល​នៅតែមានសម្រាប់​ការពិនិត្យ ព្យាបាល​ដ៏​ឯកទេស។ ខ្ញុំបាទ សូម​បន្ត​អំពាវនាវ​ដល់​សប្បុរសជន បណ្តា​ក្រុមហ៊ុន និង​ស្ថាប័ន ទាំងអស់ បន្ត​ការ​បរិច្ចាគ និង​គាំទ្រ មក​កាន់​មន្ទីរពេទ្យ​កុមារ​អង្គរ ជាពិសេស​ក្នុង​យុទ្ធនាការ​រៃអង្គាស​ខាងមុខនេះ ដើម្បី​ស្វែងរក​មូលនិធិ ដើម្បី​កសាង​មជ្ឈមណ្ឌល រង​របួស និង​ប៉ះទង្គិច​ធ្ងន់ធ្ងរ នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៩ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១០ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម