Connect with us

សុខភាព

បិទទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញ ២ កន្លែង នៅខេត្តត្បូងឃ្មុំ

បានផុស

នៅ

ក្រសួងសុខាភិបាល បានឱ្យដឹងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង បន្ទប់ពិគ្រោះ ព្យាបាលជំងឺមាត់ ធ្មេញ ២ កន្លែង ដែលបើកដំណើរការដោយមិនមានច្បាប់អនុញ្ញាត និងបានសម្រេចចេញលិខិតបិទទីតាំងទាំងពីរខាងលើ តាមលិខិតលេខ ១៦៦៤ និង ១៦៦៥ សខ.ខតឃ រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កន្លែងពិគ្រោះ ព្យាបាលជំងឺមាត់ ធ្មេញ ថន ប៊ុនថេង ដែលមានទីតាំងស្ថិតនៅ ភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

២. កន្លែងពិគ្រោះ ព្យាបាលជំងឺមាត់ធ្មេញ ប៊ុន ណេ ដែលមានទីតាំងស្ថិតនៅ ភូមិស្វាយមីង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ដែរថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ នឹងធ្វើការចុះពិនិត្យទីតាំងមូលដ្ឋានសុខាភិបាលឯកជនក្នុងខេត្តជាបន្តបន្ទាប់៕

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម