Connect with us

សុខភាព

មុនសម្រេចលេបថ្នាំសម្រករាង ត្រូវដឹងផលរំខាននិងសួរពេទ្យឲ្យច្បាស់សិន

បានផុស

នៅ

ថ្នាំបំបាត់ចំណង់អាហារអាចជួយសម្រកទម្ងន់សម្រាប់អ្នកដែលមានជំងឺធាត់ (ជួនកាលគេហៅថាថ្នាំគ្រាប់របបអាហារ)។ វាមានប្រភេទជាច្រើន ដែលធ្វើការក្នុងវិធីផ្សេងគ្នាដើម្បីកាត់បន្ថយចំណង់អាហារ ឬធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿន។ ថ្នាំនីមួយៗមានផលប៉ះពាល់ និងហានិភ័យផ្សេងៗគ្នា។ ជាលទ្ធផល អ្នកអាចទទួលទានកាឡូរីតិច និងស្រកទម្ងន់។

ដ្បិតថាវាពិតជាមានផលប្រយោជន៍ដោល់រាងកាយក៏ពិតមែន ប៉ុន្តែមិនថាអាហារបំប៉នឬជាប្រភេទថ្នាំគ្រាប់ សម្រាប់សម្រកទម្ងន់ពួកវាសុទ្ធតែជាការល្បួង ហើយជាការសំខាន់ណាស់ដែលត្រូវដឹងអំពីផលប៉ះពាល់អាចកើតមានចំពោះរាងកាយ។ ថ្នាំគ្រាប់ និងថ្នាំសម្រកទំងន់អាចមានផលរំខានជាច្រើន នេះ​ជា​​ផល​រំខាន​ទូទៅ​មួយ​ចំនួន​​ ដែល​ទាក់ទង​នឹង​អាហារ​បំប៉ន​សម្រក​ទម្ងន់​ផ្សេងៗ។

ផល​រំខាន​ទូទៅ​នៃ​ថ្នាំ​បំបាត់​ចំណង់​អាហារ​តាម​វេជ្ជបញ្ជា​រយៈពេល​វែង​រួម​មាន៖

បញ្ហារំលាយអាហារ៖ អាហារបំប៉នជាច្រើនអាចបណ្តាលឲ្យចង្អោរ រាគ ទល់លាមក និងឈឺពោះ ។

ឈឺក្បាល និងវិលមុខ៖ ទាំងនេះគឺជាផលរំខានទូទៅ ជាពិសេសជាមួយនឹងថ្នាំបំបាត់ចំណង់អាហារ។

បង្កើនអត្រាបេះដូង៖ អាហារបំប៉នមួយចំនួន ជាពិសេសថ្នាំដែលមានសារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន អាចបង្កើនអត្រាបេះដូង និងសម្ពាធឈាម ។

អស់កម្លាំង និងងងុយដេក៖ អ្នកប្រើប្រាស់មួយចំនួនរាយការណ៍ថាមានអារម្មណ៍អស់កម្លាំង ឬងងុយគេងខុសពីធម្មតា។

ហានិភ័យសុខភាពធ្ងន់ធ្ងរ៖ ក្នុងករណីកម្រ ផលប៉ះពាល់ធ្ងន់ធ្ងរដូចជាបញ្ហាតម្រងនោម បញ្ហាក្រពេញទីរ៉ូអ៊ីត ជំងឺថង់ទឹកប្រមាត់ និងសូម្បីតែការគិតចង់ធ្វើអត្តឃាតក៏ត្រូវបានគេរាយការណ៍។

ផលរំខានរបស់ថ្នាំបំបាត់ចំណង់អាហារតាមវេជ្ជបញ្ជារយៈពេលខ្លី ដែលជាសារធាតុគ្រប់គ្រងរួមមាន៖

-ចង្វាក់បេះដូងលោតញាប់ ឬមិនទៀងទាត់ (tachycardia ឬ arrhythmia), វិលមុខ, អារម្មណ៍ប្រែប្រួល ដូចជាជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្ភ, ការផ្លាស់ប្តូរការយល់ដឹង (ផ្លូវចិត្ត) ដូចជាការរំជើបរំជួល ការភ្លេចភ្លាំង ឬជំងឺវិកលចរិក, ចង្អោរនិងក្អួត, រាគ ឬទល់លាមក, ឈឺពោះ, ការគេងមិនលក់, ឈឺក្បាល, មាត់ស្ងួត។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនឲ្យតែអ្នកប្រើថ្នាំសម្រកទម្ងន់សុទ្ធតែទទួលរងហានិភ័យទាំងអ់សទេ។ ប្រសិនបើថ្នាំនោះស្របតាមវេជ្ជបញ្ជារយៈពេលវែងឬប្រើប្រាស់តាមពេទ្យណែនាំ ជាទូទៅវាមានសុវត្ថិភាព។ ចំណែកឯថ្នាំបំបាត់ចំណង់អាហារតាមវេជ្ជបញ្ជារយៈពេលខ្លីទាមទារឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលអ្នកប្រើ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតមាន និងសក្តានុពលនៃការញៀននឹងប្រើជាដើម។

ថ្នាំសម្រកមួយចំនួនក៏អាចធ្វើអន្តរកម្មជាមួយនឹងថ្នាំ រួមទាំងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំប្រឆាំងនឹងការថប់បារម្ភ (anxiolytics) ឬអាចធ្វើឲ្យស្ថានភាពសុខភាពមួយចំនួនកាន់តែអាក្រក់ផងដែរ ដូចជាជំងឺលើសឈាម អារម្មណ៍មិនល្អ និងជំងឺដក់ទឹកក្នុងភ្នែកជាដើម។

ជាថ្មីម្តងទៀត អាហារបំប៉នឬថ្នាំសម្រក់នីមួយៗដំណើរការខុសគ្នា ដូច្នេះពួកគេមានហានិភ័យផ្សេងៗគ្នា។ ដូច្នេះសូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីអត្ថប្រយោជន៍ និងហានិភ័យទាំងអស់នៃឱសថនីមួយៗ ប្រសិនបើអ្នកកំពុងគិតចង់ចាប់ផ្តើមថ្នាំបំបាត់ចំណង់អាហារ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖ឈាមឡើងលើស ១៣ តើគួរប្រើវីតាមីន ឬអាហារបំប៉នឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​​Lavrov៖ រុស្ស៊ី​មិនអាច​បំពេញកាតព្វកិច្ចការពារ​​អាមេនីទាន់​ពេល ដោ​យសារ​ជាប់​ប្រយុទ្ធ​​ប្រឆាំង​អឺរ៉ុប​នៅ​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ក្រសួងអប់រំថៃ​ បណ្តេញ​គ្រូ​​បង្រៀន​ម្នាក់ចេញ​ពី​ការងារ ព្រោះពាក់របាំង​មុខ ​​ថត​វីដេអូ​អាក្រាត​កាយ​​​​ក្នុង​​សាលារៀន

កីឡា៣២ នាទីutes មុន

SEA Games 2025​ ប្រទេស​ថៃ​ ប្រើប្រាស់​ ខេត្ត-ក្រុង​ ចំនួន​៣​ សម្រាប់​ប្រកួត​លើ​ ៥០​ប្រភេទ​កីឡា​

កីឡា៤៧ នាទីutes មុន

ស្ថិតិដ៏ល្អរបស់លោក Pep Munoz ដឹកនាំក្លិប​ព្រះខ័នរាជស្វាយរៀង ២ រដូវកាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ណាសា ព្រមានពីព្យុះព្រះអាទិត្យ ដែលនឹងជះឥទ្ធិពលមកផែនដី ប៉ុន្មានថ្ងៃទៀត

សន្តិសុខសង្គម២២ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

មេបញ្ជាការរងអាវុធហត្ថខណ្ឌចំការមនទទួល​មរណភាពក្នុងវ័យ៥៣ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម