សុខភាព
ពលរដ្ឋស្រុកបាទី ២៥០០នាក់ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ
ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន សហការជាមួយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានចុះពិនិត្យព្យាបាល វះកាត់ភ្នែក វាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋចំនួន ២៥០០នាក់ ដោយឥតគិតថ្លៃ ក្នុងមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដឹកនាំដោយលោក គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ខណៈ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តរបស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដឹកនាំដោយលោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ។

នាឱកាសនោះ លោក គី តិច មានប្រសាសន៍ថា ការចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ដោយឥតគិតថ្លៃក្នុងស្រុកបាទី នាពេលនេះ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ក្រោមការចង្អុលបង្ហាញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងរយៈពេលមួយថ្ងៃពេញ ក្រុមការងារគ្រូពេទ្យ បានចុះពិនិត្យ ព្យាបាល វាស់ភ្នែក វះកាត់ភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន ២,៥០១នាក់ ក្នុងនោះទទួលបានវ៉ែនតាចំនួន ២៥០១នាក់, ទទួលបានថ្នាំព្យាបាលភ្នែក ចំនួន ១៨៧៧នាក់, រកឃើញប្រជាពលរដ្ឋដែលភ្នែកឡើងបាយ និងដុះកន្ទុយថ្លែន ត្រូវបានវះកាត់នៅលើរថយន្តចល័ត ចំនួន ៣៧ នាក់។


ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលនាឱកាសនេះ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត ដែលឆ្លៀតពេលវេលាដ៏មានតម្លៃ ចុះមកពិនិត្យ ព្យាបាល និងផ្តល់ជូនវ៉ែនតា ថ្នាំព្យាបាលភ្នែក ដល់ពួកគាត់ នៅស្រុកភូមិតែម្តង។
កម្មវិធីនេះក៏មានវត្តមានរបស់ ព្រះសិរីរក្ខិតញាណ វណ្ណ: សុធីរៈ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរ អនុគុណស្រុកបាទី ព្រមទាំង ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអាជ្ញាធរដែនដី សមាជិកក្រុមការងារទាំងអស់ និង លោកតា លោកយាយ អ៊ំ ពូ មីង បង ប្អូន កូន ក្មួយ ទាំងអស់ក្នុងមូលដ្ឋានស្រុកបាទី ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


