សុខភាព
យល់ដឹង! ប្រើអាល់កុលខុសបច្ចេកទេសអាចបង្កើនហានិភ័យដល់ស្បែក
ស្របពេលដែលវីរុសកូវីដ-១៩ ហាក់មិនថមថយនូវការរីករាលដាល គ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន ព្រមទាំងរក្សាអនាម័យខ្ពស់ជានិច្ច។

ការរក្សាអនាម័យត្រូវបានក្រសួងសុខាភិបាលណែនាំឱ្យសម្អាតដៃជាប្រចាំជាមួយសាប៊ូនិងទឹក ជែល ឬអាល់កុល។ល។ ក្នុងនោះអាល់កុល ជាទំនិញពេញនិយមដែលមនុស្សនាំគ្នាប្រញាយទិញទុកលាងដៃ ដើម្បីសម្លាប់មេរោគ។
ទោះយ៉ាងណា ប្រជាពលរដ្ឋមួយចំនួនមិនទាន់ចេះពីរបៀបលាងសម្អាតដៃដោយប្រើអាល់កុលដូចនៅតាមមន្ទីពេទ្យនៅឡើយ។ តាមពិត អាល់កុលនៅក្នុងកម្រិត ៩៧-៩៩% មិនអាចការពារបានទាំងស្រុងនោះទេ ព្រោះវាឆាប់ស្ងួត ដែលនាំឱ្យប្រសិទ្ធភាពនៃការសម្លាប់វីរុសមានកម្រិតទៅតាមនោះ។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួនព្រមានថា ការលាងសម្អាតដៃដោយប្រើជាតិអាល់កុលច្រើនពេក និងខុសបច្ចេកទេស អាចបង្កើនហានិភ័យនៃការខូចស្បែកធ្ងន់ធ្ងរ។
អ្នកជំនាញបញ្ជាក់ថា ប្រសិនលាងដៃជាមួយអាល់កុលច្រើនជ្រុល នឹងបណ្ដាលឱ្យស្បែកស្ងួត ក៏ដូចជាខូចអាចក្លាយជាពពួកបាក់តេរីនៃជំងឺ ហើយក៏បង្កើនហានិភ័យនៃវីរុសចូលក្នុងខ្លួនតាមរយៈស្បែកខូចបាន។
ការប្រើអាល់កុលក្នុងកម្រិតលើសលុប នាំឱ្យស្បែកដៃឆាប់ស្ងួតប្រះ គ្មានសំណើម ហើយអាចនឹងប្រតិកម្មក៏មាន។ ជាពិសេសអាល់កុល ដាក់លក់តាមទីផ្សារដែលគ្មានម៉ាកសញ្ញាត្រឹមត្រូវ អាចជារបស់ក្លែងក្លាយ ដែលនាំឱ្យកម្រិតគ្រោះថ្នាក់កើនកាន់តែខ្ពស់ថែមទៀត។

ដូច្នេះ ការលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ជាជម្រើសល្អបំផុត សម្រាប់សុខភាពផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារទាំងមូល។ រីឯការលាងដៃជាមួយអាល់កុលគួរតែជាជម្រើសបន្ទាប់ ពេលចេញក្រៅផ្ទះ ឬធ្វើដំណើរជាដើម ដើម្បីបង្ការការខូចស្បែក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ ជិះឡានជាមួយអ្នកផ្ទុកកូវីដ តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?
ចុចអាន៖ អ្វីខ្លះអ្នកបើកបរ និងអ្នកដំណើរលើរថយន្តសាធារណៈ គួរអនុវត្តការពារកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


