សុខភាព
ហេតុផលដែល ពុកចង្កា អាចធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ-១៩
វាពិតជាល្អក្នុងការបណ្តុះពុកចង្កា ប្រសិនបើអ្នកធ្វើការនៅផ្ទះឬមិនចេញក្រៅច្រើនក្នុងអំឡុងពេលមានរោគរាតត្បាត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ការទុកពុកចង្កាកាន់តែច្រើន គឺជាការបង្កើនហានិភ័យរបស់អ្នកក្នុងការឆ្លងជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត Anthony M. Rossi នៃក្រុមប្រឹក្សាភិបាលជំនាញរោគសើស្បែក និងជាសមាជិកនៃបណ្ឌិតសភារោគសើស្បែករបស់អាមេរិក បាននិយាយថា “វាគឺពាក់ព័ន្ធជាមួយនឹងការបិទជិតនៃម៉ាសនិងមុខរបស់អ្នក”។

លោក Rossi និយាយថា “រឿងរ៉ាវអំពីពុកចង្កានិងការពាក់ម៉ាសគឺថា ប្រសិនបើអ្នកមានពុកចង្កាច្រើនហើយពាក់ម៉ាសដែលមានចន្លោះប្រហោងនៅលើថ្គាម វាអាចធ្វើឲ្យម៉ាសបិទបាំងមិនបានជិតល្អ។ ដូច្នេះវាធ្វើឲ្យ ភាគល្អិតនិងលំហូរខ្យល់ចូលបានតាមម៉ាស”។
នេះមានន័យថា ដំណក់ទឹកផ្ទុកវីរុសណាមួយដែលអ្នកបញ្ចេញនៅពេលនិយាយ ក្អកឬកណ្តាស់ អាចប្រជ្រៀតខ្លួនចេញបានតាមរយៈគែមនៃម៉ាសដែលមានចន្លោះ។

នេះក៏មានន័យថា ដំណក់ទឹកណាមួយដែលបញ្ចេញដោយអ្នកនៅជុំវិញអ្នក អាចចូលក្នុងម៉ាសរបស់អ្នកបានដែរ។
ប្រសិនបើដំណក់ទឹកទាំងនោះ ចូលក្នុងមាត់ឬច្រមុះរបស់អ្នក វានឹងធ្វើឲ្យអ្នកឆ្លងវីរុស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Healthline
ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


