Connect with us

សុខភាព

ហេតុផល​អី្វ​ខ្លះ គ្នា​យើង​គួរ​ចាប់​ផ្តើម​ហាត់​ប្រាណ​នៅ​ផ្ទះ?

បានផុស

នៅ

ហាត់​ប្រាណ​ជា​វិធី​ល្អ ជួយ​សុខភាព​រឹង​មាំ ពង្រឹង​រាងកាយ​អាច​ប្រឆាំង​ពី​វីរុស​ពី​ខាងក្រៅ​បាន។ ប៉ុន្តែ​អំឡុង​ពេល​នេះ ដោយ​សារ​ការ​រាតត្បារ​វីរុស​កូវីដ ១៩ គ្នា​យើង​គួរ​សម្ងំ​នៅ​ផ្ទះ បើ​មិន​ចាំ​បាច់ កុំ​ចេញ​ទៅ​ក្រៅ​អ្វី។ ប៉ុន្តែ​ទោះ​នៅ​ផ្ទះ ក៏​អាច​ហាត់​ប្រាណ​បាន​ដែរ ហើយ​មិន​តាន​តឹង ស៊ាំញ៉ាំ​ដូច​ចេញ​ទៅ​ក្រៅ​ផង។ ខាង​ក្រោម​នេះ ជា​គុណ​ប្រយោជន៍​ពី​ការ​ហាត់​ប្រាណ​នៅ​ផ្ទះ គ្នា​យើង​គួរ​ដឹង។

១- ហាត់​ប្រាណ​នៅ​ផ្ទះ

Free Photo | Young asian woman practicing yoga in living room.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ដែល​ហាត់​ប្រាណ​នៅ​ក្លិប​មាន​គុណ​ប្រយោជន៍​ច្រើន គ្នា​យើង​មួយ​ចំនួន នៅ​តែ​អាច​រក​ហេតុ​ផល​ជាក់​លាក់​សម្រាប់លើក​ទឹក​ចិត្ត​ខ្លួន​ឯង ចាប់​ផ្តើម​ហាត់​ប្រាណ​នៅ​ផ្ទះ​ដូច​គ្នា។ ហាត់​ប្រាណ​នៅ​ផ្ទះ យើង​អាច​ជ្រើស​រើស​វិធី​ហាត់​បែប​ងាយៗ ស័ក្ដិ​សម​ពេល​វេលា​យើង​មាន ក៏​ជា​គុណ​ប្រយោជន៍​មួយ​ដែរ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ​សុខភាព Virtual Health Partners ការ​ហាត់​ប្រាណ​នៅ​ផ្ទះ អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ​ជាង​ធម្មតា ហើយ​មាន​ហេតុ​ផល និង​គុណ​ប្រយោជន៍​ច្រើន ពេល​ខ្លះ​ច្រើន​ជាង​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​ទៅ​ទៀត។

២- ហេតុផល​គួរ​ហាត់​ប្រាណ​នៅ​ផ្ទះ

Free Photo | Young asian woman practicing yoga in living room.

– អាច​គេច​ផុត​ពី​វីរុស​កូវីដ ១៩
– អាច​ស្លៀក​សម្លៀក​បំពាក់​តាម​ចិត្ត​ចង់
– មិន​ចាំ​បាច់​ឧបករណ៍​ហាត់​ច្រើន​ពេក
– អាច​ហាត់​គ្រប់​ពេល​តាម​ចិត្ត​យើង​ចង់
– អាច​សន្សំ​ប្រាក់ មិន​បាច់​ចំណាយ​លើ​សម្ភារ​ហាត់​ប្រាណ​ផ្សេងៗ។

៣- ស្វែង​រក​វិធី​ហាត់​ប្រាណ​ងាយៗ​ស័ក្ដិ​សម​នឹង​យើង

Premium Photo | Asian woman wiping her sweat after a workout at home.

គ្នា​យើង​មួយ​ចំនួន​ធ្លាប់​លើក​ឡើង ពី​បញ្ហា​ហាត់​ប្រាណ​នៅ​ផ្ទះ ដោយ​ភាគ​ច្រើន អះអាង​មិនដឹង​ហាត់​យ៉ាង​ម៉េច ឬ​មាន​ការ​ពិបាក​ជាដើម។ ប៉ុន្តែ​ត្រូវ​ចាំ​ថា នេះ​ជា​សម័យ​បច្ចេក​វិទ្យា ក្នុងនោះ​កម្មវិធី​ទូរសព្ទ​វៃ​ឆ្លាត​ជា​ច្រើន សុទ្ធ​តែ​មាន​បង្រៀន​ពី​វិធី​ហាត់​ប្រាណ​ខ្លួន​ឯង។ លើស​ពី​នេះ តាម​រយៈ​បណ្តាញ​សង្គម ដូច​ជា​ Facebook និង Youtube ជាដើម​នោះ ជា​កន្លែង​ប្រមូល​ផ្តុំ​ព័ត៌មាន​ច្រើន អាច​ឲ្យ​យើង​ងាយ​ស្វែង​រក​វិធី​ហាត់​ប្រាណ​បាន​យ៉ាង​ងាយ៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ លែង​ភ័យ​ថ្នល់ជាតិ បើហាត់ប្រាណ​ចលនាទាំង​៤​នេះ

ចុចអាន៖ ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ​នឹង​ងាកទៅហាត់វិញ​មិនខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម