KPT+
ទម្លាប់ ៧ យ៉ាងដែលផ្លាស់ប្ដូរជីវិតយើងភ្លាមៗ
ជីវិតរស់មកដល់សម័យកាលនេះហើយ មិនគួរមកខ្ជះខ្ជាយធ្វើរឿងដែលគ្មានប្រយោជន៍ឡើយ។ គ្រប់គ្នាមានពេលវេលាកំណត់នៅលើផែនដី ហើយក៏ត្រូវការពេលវេលាច្រើនដើម្បីធ្វើរឿងរបស់ដែលខ្លួនចង់ធ្វើ។ មិនមែននៅច្រណែន នៅឈ្នានីសគ្នាមិនចេះចប់មិនចេះហើយទេ។ គួរយកពេលក្ដៅទ្រូងរោលរាលរបស់អ្នក មកបង្វែរជារឿងល្អៗវិញប្រសើរជាង។
នេះគឺជាទម្លាប់ ៧ យ៉ាង ដែលត្រូវផ្លាស់ប្ដូរជីវិតយើងនៅពេលនេះ កុំចាំស្អែកឲ្យសោះ៖
១. ស្ដាប់ច្រើននិយាយតិច

នៅពេលនិយាយ យើងគ្រាន់តែនិយាយឡើងវិញនូវអ្វីដែលមាននៅក្នុងចិត្តប៉ុណ្ណោះ។ ប៉ុន្តែនៅពេលស្ដាប់ យើងកំពុងតែរៀនអ្វីថ្មី។ យើងមិនត្រឹមតែអាចរៀនអ្វីថ្មីៗប៉ុណ្ណោះទេ តែក៏អាចសន្សំសំចៃថាមពលមួយចំនួនដែលបានខ្ជះខ្ជាយ។
រៀនអ្វីថ្មីរាល់ថ្ងៃដោយការស្ដាប់ ប្រសើរជាងនិយាយឡើងវិញនូវអ្វីដែលយើងបានដឹងរួចហើយឬធ្វើរឿងណាមួយមិនគប្បីនឹងជីវិតខ្លួនឯង (រឿងធ្វើឲ្យគេក្ដៅក្រហាយ)។
២. ស្វែងរកគោលបំណងក្នុងរឿងគ្រប់យ៉ាង
ការធ្វើរឿងដោយគ្មានចេតនា មិនបានជួយយើងតាមវិធីដែលយើងចង់បានឡើយ។ ចូរស្វែងរកគោលបំណង ក្នុងគ្រប់យ៉ាងដែលកំពុងធ្វើសព្វថ្ងៃ ព្រោះគោលបំណងអាចនាំយើងជោគជ័យច្រើនជាងគ្មាន។
ត្រូវតែស្វែងរកអត្ថប្រយោជន៍ដែលយើងត្រូវបាន នៅពេលបំពេញភារកិច្ចពិសេសនោះ។ ប្រសិនបើគ្មានទេ យើងមិនគួរបំពេញភារកិច្ចនោះទេ លើកលែងតែយើងចង់ធ្វើប៉ុណ្ណោះ។
៣. ធ្វើឲ្យប្រសើរឡើងនូវកម្លាំងផ្លូវចិត្ត

ភាពតានតឹងផ្លូវចិត្ត គឺជាអ្វីដែលបំបែកមនុស្ស លែងទទួលបានជោគជ័យ។ បើយើងចង់ឡើងទៅទីខ្ពស់ សូមត្រៀមខ្លួនទទួលយកការឈឺចាប់។ នោះជារបៀបដែលជីវិតដំណើរការ យើងចង់បានកាន់តែច្រើន យើងនឹងត្រូវប្រឈម។ បើចង់ដោះស្រាយតែរឿងធម្មតា មិនចង់ជួបឧបសគ្គឬរឿងពិបាកៗ ចូរនៅកន្លែងដើមចុះ។
៤. ជួយមនុស្សជុំវិញខ្លួន
ជួយនរណាម្នាក់មិនធ្វើឲ្យយើងចំណាយពេលរាប់រយម៉ោងឬចំណាយប្រាក់រាប់លានដុល្លារទេ។ សូម្បីតែជំនួយតូចតាចក៏មានតម្លៃច្រើនជាងការជួយនៅពេលដែលនរណាម្នាក់មិនត្រូវការយើង។
អ្វីដែលយើងបានធ្វើនៅថ្ងៃនេះ នឹងត្រូវបានត្រលប់មកមកវិញ តែមិនមែនថ្ងៃនេះ ឬថ្ងៃស្អែកទេ ប៉ុន្តែថ្ងៃណាមួយនាពេលអនាគត។
៥. រៀនអ្វីដែលថ្មី

ជីវិតគឺជាដំណើរមួយដែលមិនចេះឈប់ ហើយរៀនទៅមុខរហូតជានិច្ច។ រៀនអ្វីដែលថ្មីរហូតដល់យើងមានសមត្ថភាពក្នុងការធ្វើរឿងដែលលំបាកៗនៅចំពោះមុខ។
៦. សួរសំនួរ
សួរសំណួរឲ្យបានច្រើនតាមដែលអាចធ្វើបាន ទើបយើងអាចបង្កើនចំណេះដឹងកាន់តែច្រើន។ កុំកំណត់ចំណេះដឹងរបស់យើង ចំពោះទីផ្សាររណាមួយត្រឹមប៉ុណ្ណឹង។ រៀនសួរ រៀនឆ្លើយ ហើយវិធីនេះនឹងធ្វើឲ្យយើងក្លាយជាមនុស្សដែលមានសមត្ថភាព ជាងបុគ្គលធម្មតា។
៧. បង្កើតគោលដៅថ្មី

ការរស់នៅដោយគ្មានគោលដៅគឺគ្មានប្រយោជន៍ទេ។ ប្រសិនបើយើងមិនពេញចិត្តនឹងជីវិតរស់នៅ គួរតែបង្កើតគោលដៅថ្មីរាល់ថ្ងៃ។
ការកំណត់គោលដៅថ្មីរាល់ពេល មិនមែនមានន័យថា យើងជាមនុស្សលោភលន់នោះទេ ប៉ុន្តែវាបង្ហាញថា យើងបានត្រៀមខ្លួនដើម្បីសម្រេចបានអ្វីមួយប្រសើរជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehacks
ចុចអាន៖វិធី ៥ បញ្ឈប់គំនិតអវិជ្ជមានដែល រិះគន់ខ្លួនឯងបំបាក់ទឹកចិត្ត
ចុចអាន៖ហេតុផលដែលអ្នកគួរជ្រើសរើស ធ្វើតាមក្ដីសុបិនរបស់ខ្លួនឯង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


