KPT+
មកដឹងចំណុចខ្លាំងនិងខ្សោយរបស់មនុស្សកើតខែមិថុនា
មនុស្សកើតខែមិថុនា ចូលចិត្តអ្វីដែលថ្មីហើយប្លែកៗ មានភាពឆ្លាតវៃ ប៉ុន្តែមិនសូវផ្ចិតផ្ចង់។ បើសិនជាបាននិយាយគ្នាលេងជាមួយគេ យើងច្បាស់ជាមានអារម្មណ៍រីករាយ ព្រោះរបស់ថ្មីហើយចម្លែកដែលមាននៅក្នុងខួរក្បាលរបស់គេនឹងធ្វើឲ្យយើងងឿងឆ្ងល់ចង់ដឹង ចង់ឮ និងចង់តាមដាន។

ជីវិតរបស់គេតែងតែចង់រៀននូវថ្មីជានិច្ច ហើយថែមទាំងអាចក្លាយជាអ្នកដឹកនាំល្អ ប្រសិនបើគេជាមេក្រុមឬនាយកគ្រប់គ្រង។ ជាមនុស្សសុភាព គួរឲ្យស្រឡាញ់ ចង់ដឹងចង់ឃើញ រៀនឆាប់ចេះ ហើយចេះចែករំលែកយោបល់។
គេនេះក៏ជាប្រភេទមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណាគេនៅតែជាមនុស្សម្នាក់ដែលមិនក្រអឺត ក្រទម មានគំនិតច្រើនប្រកបដោយភាពរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តតែងខ្លួនស្អាតបាត ងាយនឹងធុញទ្រាន់ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប សុបិន្តច្រើន និងមានជំនាញពិសេសខាងតស៊ូមតិ។

មនុស្សគេត្រូវគ្នាជាមួយអ្នកដទៃសស្ទើរតែគ្រប់គ្នា ហើយភាគច្រើនគេមានដុងខាងសិល្បៈ ចូលចិត្តចម្រៀង និង សៀវភៅ។ ជួនកាលចូលចិត្តនៅម្នាក់ឯង ជួនកាលមិនចូលចិត្ត។ អារម្មណ៍របស់គេមិនងាយមានអ្នកស្គាល់ធម្មតាស្មានត្រូវទេ ពោលអាចនិយាយបានថា មនុស្សអាថ៌កំបាំងក៏ថាបាន។
ស្នេហា៖ អ្នកកើតនៅខែមិថុនា គឺជាមនុស្សរ៉ូមែនទិក និងស្មោះត្រង់ណាស់ ប៉ុន្តែក៏ជាមនុស្សដែលពូកែប្រចណ្ឌខ្លាំងដែរ។ ម្ដងម្កាលគេចូលចិត្តយកអតីតកាលមករំខានបច្ចុប្បន្ន ទើបជាញឹកញាប់ទំនាក់ទំនងពួកគេ មិនសូវមានសុភមង្គល។

ចំណុចខ្សោយ៖ ប្រកាន់ខ្ជាប់ចរិតចង់ឈ្នះ សម្ភារៈនិយម លេងឆាប់ខឹង ងាយធុញទ្រាន់នឹងអ្វីមួយ។ ជួនកាលឆាប់ភ័យ និងរារែកខ្លាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ ទម្លាយនិស្ស័យពិតអ្នកកើតខែឧសភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


