KPT+
៤ វិធី ដើម្បីជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង
ភាពភ័យខ្លាចបានជះឥទ្ធិពលដល់មនុស្សគ្រប់គ្នានៅចំណុចខ្លះនៃជីវិត ហើយយើងតែងខ្លាចរឿងប្លែកៗជាច្រើន ដែលយើងជួបប្រទះពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រសិនបើយើងអនុញ្ញាតឲ្យភាពភ័យខ្លាចកាន់កាប់ជីវិត វាមិនត្រឹមតែកាន់កាប់ខាងសតិអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាងកាយទៀតផង។
នេះគឺជារឿង ៤ យ៉ាងដែលគ្នាយើងតែងតែមើលរំលង នៅពេលយើងដោះស្រាយភាពភ័យខ្លាចទាំងនោះ៖
១. កុំទុកភាពភ័យខ្លាចជាប់ខ្លួន

ទុកភាពភ័យខ្លាចជារឿងតូច ហើយប្រាប់ខ្លួនឯង មិនអីទេ ដរាបណាយើងមើលមិនទាន់ឃើញ ដូច្នេះគួរបង្កើតទម្លាប់ដោយអនុញ្ញាតឲ្យភាពភ័យខ្លាចស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងជីវិត។ តាំងចិត្តគិតថាភាពភ័យខ្លាច តែងតែមានជានិច្ច ដូច្នេះអ្វីដែលសំខាន់គឺការយកឈ្នះខ្លួនឯង។
កុំទុកវាជារឿងសំខាន់ជាប់ខ្លួនមួយជីវិតឲ្យសោះ លើកលែងតែយើងអនុញ្ញាតឲ្យវា ក្លាយជាបច្ចុប្បន្នភាពរបស់យើងតែប៉ុណ្ណោះ។
២. កុំឲ្យវាក្លាយជាជំងឺរ៉ាំរ៉ៃ
ដូចជាជំងឺនៅក្នុងខ្លួន ភាពភ័យខ្លាចមានសក្ដានុពលលូតលាស់ផ្នែករាងកាយនិងរារាំងគ្រប់ដំណើរការ។ យើងមិនអាចព្រងើយកន្តើយ នឹងជំងឺមួយនេះ ដោយឲ្យវាកាន់កាប់លើរាងកាយ និងរារាំងដល់ការរីកចម្រើនក្នុងជីវិតឡើយ។ វាអាចឲ្យយើងវង្វេងស្មារតី និងដាក់កម្រិតលើយើងតាមវិធីជាច្រើន។
វិធីល្អក្នុងការដោះស្រាយ គឺត្រូវទទួលស្គាល់ភាពភ័យខ្លាចជាមុនសិន វាមិនខុសគ្នាពីដោះស្រាយជាមួយនឹងការធ្វើរោគវិនិច្ឆ័យនៃជំងឺ ដើម្បីចាប់ផ្ដើម ស្វែងរកការព្យាបាលឡើយ។
៣. កុំយកភាពភ័យខ្លាចបន្លំធ្វើជាការចាប់អារម្មណ៍

របស់ខ្លះដែលយើងតែងតែអះអាងថា យើងមិនចង់ចូលរួម នោះគឺជារឿងដែលយើងខ្លាច។ ការពិតអារម្មណ៍ទាំងនោះ ច្រើនតែកើតចេញពីគំនិតមិនល្អដែលមានក្នុងចិត្ត ឬមានអ្នកណាសើចចំអក ធ្វើឲ្យយើងភ័យខ្លាចចំពោះរឿងនោះ។
ប្រសិនបើយើងកំពុងបដិសេធរឿងដែលចូលមកក្នុងជីវិត ដោយសារតែអារម្មណ៍ប្រភេទនោះ នោះយើងកំពុងតែសម្ដែងការភ័យខ្លាចមកហើយ។
៤. កុំទុកភាពភ័យខ្លាចគឺជា Comfort Zone

រឿងមួយដែលមនុស្សយើងខ្លាច អាចជារឿងដែលយើងព្យាយាមជៀសវាងជានិច្ច ប៉ុន្តែវាមិនបានផ្លាស់ប្ដូរការពិតទេ។ ការពិតនោះគឺថា ភាពភ័យខ្លាចជាធម្មតា គឺជា Comfort Zone និងផ្នត់គំនិតដែលយើងបានបង្កើតសម្រាប់ខ្លួនយើង ដើម្បីចៀសវាងការបោះជំហានចេញពីសំណាញ់សុវត្ថិភាពតែប៉ុណ្ណោះ។
វាចាំបាច់ណាស់ក្នុងការស្វែងយល់ពីតួនាទីនៃភាពភ័យខ្លាច ដែលមាននៅក្នុងជីវិត។ តើវាជះឥទ្ធិពលដល់យើងដោយផ្ទាល់ និងដោយប្រយោលយ៉ាងដូចម្ដេច។
នៅពេលគ្នាយើងបានយល់ពីបញ្ហានេះ ទើបអាចចាប់ផ្ដើមយល់ពីរបៀបនៃភាពភ័យខ្លាចនិងវិធីដោះស្រាយបានទាន់ពេលវេលា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីរក្សាទំនាក់ទំនងស្នេហាឲ្យកាន់តែយូរអង្វែងសម្រាប់ដៃគូជាបុរស
ចុចអាន៖ទោះមានទ្រព្យយ៉ាងណាក៏ប្រុសៗមិនហ៊ានរៀបការនឹងនារីមានប៉ុន្មានចំណុចនេះឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


