KPT+
សុវត្ថិភាពជារឿងធំនៃសេដ្ឋីៗ មកស្គាល់ប្រព័ន្ធការពារផ្ទះថ្លៃបំផុតទំាង៥
ប្រព័ន្ធសន្តិសុខការពារផ្ទះសម្រាប់មហាសេដ្ឋីទំាងនេះថ្លៃកប់ៗ ហើយអាចការពារពួកគេបានយ៉ាងអស្ចារ្សបំផុត។

ទីមួយ លេណដ្ឋាន Bunkers តម្លៃមួយលានកន្លះ ដុល្លារ
លេណដ្ឋានមិនមែនជាប្រព័ន្ធសន្តិសុខទេ ប៉ុន្តែរបៀបរស់នៅលាក់ខ្លួន មានប្រព័ន្ធថាមពលកម្ដៅផែនដី អាចធ្វើជាផ្ទះសម្រាប់រយៈពេលយូរ គេចចេញពីភ្នែកអ្នកនៅលើដី។ លេណដ្ឋានអាចមានស្ប៉ា ភោជនីយដ្ឋានឬ amphitheaters ដូច្នេះគេនឹងមិនមានអារម្មណ៍ខុសគ្នាពីការរស់នៅលើដី ឡើយ។ ប្រព័ន្ធទាំងនេះត្រូវបានប្រើប្រាស់ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរហើយពួកគេក៏មានគ្រាប់រំសេវសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។
ទីពីរ ប្រព័ន្ធសុវត្ថិភាពអ័ព្ទផ្សែងតម្លៃ ៥០,០០០ ដុល្លារ
វានឹងបញ្ចេញអ័ព្ទលើពួកដែលហ៊ានមកលុកលុយរំខានដល់ផ្ទះអ្នក។ សមត្ថភាពផលិតឧស្ម័ននេះមានរយៈពេលរហូតដល់២៤ម៉ោងទើបអស់។ បច្ចេកវិទ្យានេះត្រូវតំឡើងទៅក្នុងពិដាន។ ទោះបីជាមិនធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់ងតែអាចងងឹតមុខបាន។
ទីបី Anti-Missile Device នៅលើយន្តហោះឯកជន តម្លៃ ១ លានដុល្លារ
មហាសេដ្ឋីចូលចិត្តធ្វើដំណើរជាមួយមធ្យោបាយធ្វើដំណើរឯកជនរបស់ពួកគេ។ ដូច្នេះគេត្រូវតែទិញ Anti-Missile Device ដែលព័ទ្ធជុំវិញដោយឧបករណ៍ប្រឆាំងនឹងមីស៊ីលព្រមទំាងការពារយន្ដហោះពីការកកស្ទះចរាចរណ៍ផង។ មិនមែនមានតែក្នុងខ្សែភាពយន្តទេ មន្ត្រីធំនៅអាមរិកនិងមហាសេដ្ឋីល្បី ៗ ក៏កំពុងតែប្រើប្រាស់ប្រព័ន្ធសន្តិសុខនេះ។
ទីបួន ទ្វារគេចខ្លួនសម្ងាត់
វាគឺជាផ្លូវឆ្លងកាត់សម្ងាត់ដែលពួកអ្នកឆ្មក់ចូលមិនងាយដឹងនិងអាចរកឃើញឡើយ។ វាមិនមែនមានតែនៅក្នុងខ្សែភាពយន្តទេ។ តាមពិត គេមានបន្ទប់សម្ងាត់និងផ្លូវចេញចូលដែលជាធម្មតាត្រូវបានលាក់បាំងក្នុងវិមានធំៗ ហើយពិតជាមានមែនក្នុងជីវិតពិតបច្ចុប្បន្ន។
ក្រុមហ៊ុនច្នៃប្រឌិតផ្ទះវិស្វកម្ម បានបង្កើតបច្ចេកវិទ្យាដ៏អស្ចារ្យមួយ ដែលរួមបញ្ចូលទាំងផ្លូវសម្ងាត់ទាំងនេះលាក់នៅក្នុងជញ្ជាំង ទូកាហ្វេ ចង្ក្រាន សួន ដើមឈើ ទូសៀវភៅ តុឬទូខោអាវ។ល។ លើសពីនេះទៅទៀត សូម្បីតែជណ្តើរត្រូវបានតំឡើងដោយប៊ូតុងសម្រាប់រត់គេចបានលឿនដែរ។ បច្ចេកវិទ្យានេះ មានអាយុកាលជាង ៣០ ឆ្នាំមកហើយ។ តែវាត្រូវបានបង្ហាញជាសាធារណៈ ថានេះជាមធ្យោបាយសុវត្ថិភាពខ្ពស់បំផុត។ ប្រព័ន្ធនេះមានផ្ទុកម៉ាស៊ីនថតកាំរស្មីអ៊ីនហ្វ្រារ៉េដែលអាចឱ្យម្ចាស់ផ្ទះដឹងពីសំឡេងចម្លែកជារលកសញ្ញាក្នុងចម្ងាយដល់ទៅ ១៥ គីឡូម៉ែត្រ។
ទី៥ Safe Core តម្លៃ ១៥០,០០០ ដុល្លារ
បច្ចេកវិជ្ជាទំនើបនៃប្រព័ន្ធនេះអាចការពារផ្ទះទាំងមូលតែម្តង គេគ្រប់គ្រងផ្ទះទំាងមូល ដោយមានជញ្ជាំងនិងទ្វារដែលបង្កប់ គ្រាប់កាំភ្លើងនិងគ្រាប់បែកផងដែរ។ បន្ទាយនេះ សាងសង់ធានាសុវត្ថិភាពគ្រួសារបានពេញមួយសប្តាហ៍មិនឱ្យមានការលុកលុយ មុនពេលវារលត់វិញ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ប្រជុំតាមzoomបែបណា អាចការពារសុវត្ថិភាពបានពីពួក hackers
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


