KPT+
អាថ៌កំបាំងពីក្រោយសំឡេងប្លែកៗក្នុងភាពយន្តល្បីៗការពិតគឺបង្កើតឡើងពីសំឡេងទាំងនេះសោះ
ការប្រើឧបករណ៍ដើម្បីធ្វើឱ្យមានសំឡេងទឹកភ្លៀងឬសម្លេងអ្វីផ្សេងដើម្បីស្តាប់មើលទៅដូចជាការដូចពិតៗក្នុងវិស័យភាពយន្ត។ សិល្បករ Foley បានធ្វើការងារមិនគួរឱ្យជឿនៃការប្រើប្រាស់របស់របរប្រចាំថ្ងៃដើម្បីបង្កើតសំលេងពិសេសដែលត្រូវបានប្រើនៅក្នុងខ្សែភាពយន្តដែលយើងចូលចិត្ត។ ការកែលម្អនិងការស្រមើស្រមៃគ្មានទីបញ្ចប់ជួយឱ្យពួកគេផ្តល់ឱ្យយើងនូវបទពិសោធន៍មើលខ្សែភាពយន្តមិនគួរឱ្យជឿ។

១. ការគ្រហឹមរបស់សត្វចម្លែកគឺត្រដុសលើប៉េងប៉ោង
ដើម្បីបង្កើតសំឡេងគ្រហឹមដ៏ស្មុគស្មាញមួយនេះ គឺប្រើប៉េងប៉ោងសាមញ្ញមួយ។ ឧទាហរណ៍នៅក្នុងការថតឡើងវិញនៃ Godzilla ឆ្នាំ ២០១៤ សិល្បករ Foley បានប្រើប៉េងប៉ោងដើម្បីបង្កើតសំឡេងគ្រហឹមរបស់សត្វចម្លែក។
២. សំឡេងទឹកភ្លៀងនិងសាច់ចៀន
ពេលខ្លះសិល្បករ Foley មិនចាំបាច់រង់ចាំអាកាសធាតុអាក្រក់ដើម្បីថតសំឡេងទឹកភ្លៀងឡើយ។ ក្នុងករណីនេះសម្លេងសាច់ចៀនលាន់នៅលើខ្ទះគឺល្អឥតខ្ចោះ។
៣. សំឡេងខាំបន្លែ celery

សំឡេងនៃការបាក់ឆ្អឹងឬការកម្ទេចរបស់របរនៅក្រោមជើងរបស់សត្វពិតជាមិនតម្រូវឱ្យស្វែករកវិធីស្មុគស្មាញមកទេ។ តាមពិតវាជាវិធីដែលមានលក្ខណៈល្អហើយរហ័សគឺការខាំបន្លែ celery ។
៤. សំឡេងសេះដើរ ប្រើលលាដ៍ដូង
នៅពេលអ្នកគោះដូងនៅលើផ្ទៃរឹងវាធ្វើឱ្យមានសម្លេងមួយ ដែលគេអាចយកមកធ្វើជាសម្លេងរទេះសេះដើរលើដី។
៥. សំឡេងនៃការបាញ់ព្រួញ ប្រើឫស្សី
វាពិបាកក្នុងការចាប់យកសម្លេងព្រួញហោះនៅពេលកំពុងថត អ្វីដែលពិបាកជាងនេះគឺការចាប់យកសំលេងដែលកំពុងរត់ទាបដូច្នេះដំបងឫស្សីអាចគ្រវីជាសម្លេងព្រួញបាន។
៦. សំឡេងស្នូរកាំភ្លើងជំនួសដោយប្រដាប់កិប
ប្រដាប់កិបគឺជាវត្ថុដ៏ល្អឥតខ្ចោះដើម្បីបង្កើតសម្លេងនៃកាំភ្លើងបាញ់ គេមិនអនុញ្ញាតឱ្យសិល្បករប្រើកាំភ្លើងពិតបានឡើយ។
៧. ដើរលើព្រិលជំនួសដោយម៉្សៅពោត
ពោតគឺជំនួសសម្លេងពិតដោយគេយកវាទៅថតសម្លេងក្នុងស្ទូឌីយោ។
៨. សំឡេងផ្គរលាន់ ជំនួសដោយសន្លឹកអាលុយមីញ៉ូម
វត្ថុផ្សេងគ្នាអាចត្រូវបានប្រើដើម្បីបង្កើតសម្លេងជាក់ស្ដែងហើយមួយក្នុងចំណោមវត្ថុទាំងនោះគឺជាសន្លឹកអាលុយមីញ៉ូម។ ការគ្រវីនិងរញ្ជួយនៅពីមុខមីក្រូហ្វូនអាចបង្កជាផ្គរលាន់បាន។
៩. សំឡេងដាល់ ជំនួសដោយបំណែកនៃសាច់
ដើម្បីបង្កើតសំឡេងទះកំផ្លៀងនិងវាយធ្វើបាបសិល្បករប្រើសាច់ឆៅដែលធ្លាក់លើផ្ទៃរឹង។ ពេលខ្លះពួកគេក៏ដាល់សាច់ផងដែរ។
១០. សំឡេងទោងអាចជំនួសដោយដែកច្រែះ
ដើម្បីអោយមានភាពងាយស្រួលគេយកដែកច្រែះមកទង្គិចឬទម្លាក់ធ្វើជាសំឡេងយោលទោង។
១១. សំឡេងចង្វាក់បេះដូងប្រើធុងសំរាម
ការអោបឬប៉ះគឺជាសម្លេងចង្វាក់បេះដូងដើម្បីធ្វើឱ្យស្ថានភាពកាន់តែរំជួលចិត្ត។ ធុងសំរាមមិនមែនរ៉ូមែនទិចប៉ុន្តែវាអស្ចារ្យណាស់ក្នុងការបង្កើតសម្លេងចង្វាក់បេះដូង។
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ សេដ្ឋីនីចម្លែក ចូលចិត្តសាក់រូបមួយតំណាងឱ្យមិត្តប្រុសម្នាក់ៗលើរាងកាយ
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


