Connect with us

KPT+

ដំបូន្មាន​អ្វីខ្លះ​ពី​អ្នក​ម៉ែ ​ដែល​ធ្វើ​ឲ្យ​កែប្រែ​ជីវិត​អ្នក​បាន​ដល់​ថ្ងៃ​នេះ

បានផុស

នៅ

នៅ​ពេល​យើង​ធំ​ពេញ​រូបរាង​ ហើយ​ជួប​ប្រទះ​នៅ​រឿង​អ្វីមួយ​ដែល​ស្រដៀង​កាល​យើង​នៅតូច ​វា​ក៏​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​អ្នកណា​ម្នាក់ ​ដែល​តែងតែ​អប់រំ​ទូន្មាន​យើង​មក​រហូត។

នោះគឺអ្នកម៉ែ! ពាក្សម៉ែមានន័យធំធេងណាស់សម្រាប់កូនៗគ្រប់គ្នា! កាលនៅតូចយើងអាចធុញមិនចង់លឺសំដីម៉ែប្រដៅ តែពេលធំយើងក៏ចាប់ផ្ដើមដឹងកំហុសនិងរលឹកអ្នកមានគុណ។

ខាងក្រោម​នេះ​គឺ​ឃ្លា​ចាក់ដោត​របស់​អ្នកម្ដាយ​ទូទៅ ​ដែល​តែងតែ​អប់រំ​កូនស្រី​​របស់​គាត់​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​ ៖

. “ ត្រៀម​ជានិច្ច! ផ្ដល់​ពេល​វេលា​ឲ្យ​ខ្លួនឯង​គ្រប់គ្រាន់ ​ដូច្នេះ​យើង​នឹង​មាន​ក្ដី​សុខ​ក្នុង​ចិត្ត​ ហើយ​កុំ​ប្រញាប់ ” ។

២. “ ឱវាទ​ល្អ​បំផុត​ដែល​ម្ដាយ​ខ្ញុំ​ធ្លាប់​ផ្ដល់​ឲ្យ​ខ្ញុំ​ គឺ​កុំ​ងាក​មើល​ក្រោយ​ ព្រោះ​ជីវិត​ដើរ​ទៅមុខ​តែ​ប៉ុណ្ណោះ។ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​មាន​បញ្ហា​ថប់បារម្ភ ​ខ្ញុំ​តែងតែ​ជាប់​គាំង​នា​ពេល​កន្លងមក។ រាល់​ពេល​ដែល​ខ្ញុំ​ជាប់​ក្នុង​រនាំង​នេះ ​ខ្ញុំ​គិត​ពី​អ្វី​ដែល​ម៉ាក់​ខ្ញុំ​តែងតែ​ប្រាប់​ខ្ញុំ ​ហើយ​ខ្ញុំ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ នឹង​មិន​រស់​នៅ​លើ​អតីតកាល​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. “ រឿង​មួយ​ដែល​ម្ដាយ​ខ្ញុំ​តែង​ដាស់តឿន​ខ្ញុំ​ គឺ​ការ​មាន​ឥរិយាបថ​ល្អ។ គាត់​តែងតែ​ប្រាប់​ខ្ញុំ​ឲ្យ​អង្គុយ​ត្រង់​ខ្លួន​​ ពេល​បរិភោគ​អាហារ។ ប៉ុន្តែ​ក្នុង​វ័យ​ជំទង់​វា​គួរ​ឲ្យ​​ធុញទ្រាន់​ណាស់។ ចាប់​តាំង​ពី​ពេល​នោះ​មក ​ខ្ញុំ​បាន​អរគុណ​ម្ដាយ​របស់​ខ្ញុំ​រាប់​មិន​អស់ ​សម្រាប់​មេរៀន​នេះ។​ វា​ហាក់​ដូចជា​រឿង​តូចតាច ​ប៉ុន្តែ​វា​មិនមែន​ទេ។ ខ្ញុំ​បាន​រៀន​ឥរិយាបថ​ល្អ​ ធ្វើ​​ឲ្យ​​ខ្ញុំ​មាន​ទំនុក​ចិត្ត​និង​ទាក់ទាញ​ជាង​មុន ”។

. “ ដំបូន្មាន​ល្អ​បំផុត​ដែល​ម្ដាយ​ខ្ញុំ​បាន​ផ្ដល់​​ឲ្យ​​ខ្ញុំ​ គឺ​គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​ច្រណែន​នឹង​នរណា​ម្នាក់​ឡើយ។ គាត់​បាន​និយាយ​ថា “ អ្នក​មាន​ដៃ​ពីរ​និង​ខួរក្បាល  ប្រសិន​បើ​អ្នក​ចង់​បាន​របស់​អ្វី​ផ្សេង​ទៀត ​ចូរ​ចេញ​ទៅ​យក​វា​ដោយខ្លួនឯង នោះ​ជា​របៀប​ដែល​ខ្ញុំ​រស់នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ” ។

៥. “ ម្ដាយ​ខ្ញុំ​បាន​និយាយ​ថា ត្រូវ​ធ្វើ​វា​នៅ​ថ្ងៃ​នេះ ។ ប្រសិនបើ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ស្អែក ​ឬ​ថ្ងៃ​ណា​មួយ​ផ្សេង​ទៀត​ អារម្មណ៍​ភ័យ​ខ្លាច​នឹង​កាន់​តែ​ធំ​ទៅៗ ។ ហើយ​នៅ​ពេល​វា​កាន់​តែ​ធំ​ វា​នឹង​កាន់​តែ​ពិបាក​សម្រាប់​យើង​ក្នុង​ការ​ធ្វើ​វា​ម្ដង​ទៀត”។

. គ្រប់​ពេល​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ភាព​រំជើបរំជួល​ ផ្លូវ​ចិត្ត​កាល​នៅ​ក្មេង ​ម្ដាយ​របស់​ខ្ញុំ​នឹង​ប្រាប់​ខ្ញុំ​ថា“ កុំ​ចិញ្ចឹម​ការ​ភ័យខ្លាច” ។ វា​ជា​ការ​រំលឹក​ថា ​យើង​មាន​ជម្រើស​មួយ ៖ ជ្រើសរើស​ចិញ្ចឹម​ភាព​វិជ្ជមាន​និង​រក​ដំណោះ​ស្រាយ ​ឬ​ជ្រើសរើស​ចំណី អារម្មណ៍​ដែល​ល្អ​សម្រាប់​ខ្លួនឯង។

៧. “ ដំបូន្មាន​ល្អ​បំផុត​ដែល​ម្ដាយ​ខ្ញុំ​បាន​ផ្ដល់​​ឲ្យ​ខ្ញុំ​គឺ  ​ការ​ឈឺចាប់ + ការ​ឆ្លុះ​បញ្ចាំង = ការ​លូតលាស់។ ជីវិត​គឺ​ជា​ដំណើរ​មួយ​ដែល​អ្នក​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ និង​ក្លាយ​ជា​គំរូ​ល្អ​បំផុត។ ដើម្បី​រក្សា​ខ្លួន​យើង​ពី​ការ​ភ័យខ្លាច ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អ្វី​ដែល​យើង​ដឹង ​កុំ​ដាក់​រឿង​មិនល្អ​មក​រារាំង​ការ​រីកចម្រើន​របស់​យើង។

. “ ម៉ាក ៖ អ្នក​នឹង​មិន​សប្បាយ​ចិត្ត​ទេ​ លុះ​ត្រា​តែ​អ្នក​ដឹង​ថា​អ្នក​គឺ​អ្នក​ដែល​រីករាយ​នា​ពេល​បច្ចុប្បន្ន​នេះ ” ។ សុភមង្គល​គឺ​ជា​ទស្សនវិស័យ។  ប្រសិន​បើ​អ្នក​រង់ចាំ​អ្វី​ដែល​ល្អឥតខ្ចោះ ​ឬ​ដូច​អ្វី​ដែល​អ្នក​បាន​គ្រោងទុក ​វា​នឹង​មិន​កើត​ឡើង​ទេ។ ផ្ទុយទៅវិញ​ផ្ដោត​លើ​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​និង​ការ​ដឹង​គុណ​នៅ​ជុំវិញ​អ្នក ”។

៩. “ នៅ​ពេល​ដែល​ខ្ញុំ​ឆ្លង​កាត់​ពិភពលោក​ជាមួយ​កូន ​វា​បាន​ផ្ដល់​​ឲ្យ​​ខ្ញុំ​នូវ​ការ​ដឹងគុណ​កាន់​តែ​ជ្រាលជ្រៅ​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​ម្ដាយ​របស់​ខ្ញុំ​បាន​ធ្វើ​ ដើម្បី​ចិញ្ចឹម​ខ្ញុំ។ សេចក្ដី​ស្រឡាញ់​ភាព​អាត្មានិយម​ និង​ការ​តស៊ូ​ព្យាយាម​របស់​គាត់​ បាន​នាំ​ខ្ញុំ​ឆ្លង​កាត់​ដំណាក់កាល​នៃ​ភាព​ជា​ម្ដាយ។ គាត់​បាន​បង្រៀន​ខ្ញុំ​មិន​ឲ្យ​ខ្លាច ​និង​ចេះ​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ជានិច្ច​ ដែល​ជា​គុណ​សម្បត្តិ​ដែល​ខ្ញុំ​ចង់​ប្រគល់​ឲ្យ​កូន​ៗ​ខ្ញុំ។

១០. “ ដំបូន្មាន​ល្អ​បំផុត​ដែល​ម្ដាយ​ខ្ញុំ​បាន​ផ្ដល់​​ឲ្យ​​ខ្ញុំ ​គឺ​ត្រូវ​មាន​ចិត្តល្អ​ជាពិសេស​ចំពោះ​ការ​ខឹង​របស់​នរណា​ម្នាក់។ គាត់​បាន​និយាយ​ថា​ សេចក្ដី​សប្បុរស​បង្កើត​ឥទ្ធិពល​ច្របូកច្របល់​ដែល​យើង​មើល​មិន​ឃើញ។ វិធី​ល្អ​បំផុត​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​ គឺ​តាម​រយៈ​សេចក្ដី​សប្បុរស”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះស្នាក់​នៅ​ផ្ទះក្នុងវិបត្តិ​កូវីដ អ្នកម្តាយដែលមានកូនតូច អាច​ឆ្លៀត​រក​​ចំណូល​សម្រាប់​គ្រួសារបាន

ចុចអាន៖រឿង​៥​យ៉ាង​ ដែល​គ្មាន​នរណា​ប្រាប់​អ្នក​អំពី​ការ​ធ្វើជា​ម្តាយ​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១៤ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៤៧ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ជីវិតកម្សាន្ដ៥៨ នាទី មុន

លោក សុះ ម៉ាច ថា អ្នកសិល្ប:ខុសពីអ្នកជំនួញខ្លះ​យកចំណេះដឹងទៅបោកអ្នកល្ងង់ជាងខ្លួនឲ្យរងទុក្ខ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម