KPT+
ហេតុអ្វីម៉ាក់ៗខ្លះសុខចិត្តចោលការងារប្រាក់ខែរាប់រយ មកនៅផ្ទះមើលកូន?
ការស្រលាញ់ និងបារម្ភចំពោះកូនបានជំរុញឲ្យម៉ាក់ៗជាច្រើនហ៊ានលះបង់ការងារខ្លួនស្រលាញ់ និងអាចទទួលបានប្រាក់ខែច្រើនក្រាស់ក្រែល ហើយបែរមកនៅតែផ្ទះមើលកូនវិញ។ នេះជាលទ្ធផលក្នុងការសម្ភាសទៅលើម៉ាក់ៗជិត ២០ នាក់ ដោយរកឃើញថាមាន ៤ មូលហេតុសំខាន់ធ្វើឲ្យខ្លួនមិនស្ដាយស្រណោះជីវិតធ្វើការមកនៅផ្ទះវិញ។

១- គ្មានអ្នកជួយ
អ្នកស្រី សៅ ពុទ្ធានី បានឲ្យដឹងថាមុនពេលរៀបការ និងមានកូន អ្នកនាងបានបម្រើការងារនៅក្នុងភោជនីយដ្ឋានធំមួយក្នុងខេត្តពោធិ៍សាត់ ដែលមានតួនាទីជាមេកា តែក្រោយមក ត្រូវផ្លាស់តាមប្ដីមកធ្វើការនៅកំពង់ចាម ដូចនេះហើយមានតែពីរនាក់ប្ដីប្រពន្ធ។ អ្នកម៉ាក់វ័យ ២៦ ឆ្នាំរូបនោះបានបន្ថែមទៀតថា៖ “ក្រោយឆ្លងទន្លេបាន ៤-៥ ខែកន្លែងការងារប្ដី ក៏ត្រូវប្ដូរ ហើយមិនចង់រស់នៅបែកឆ្ងាយពីគ្នាក៏សម្រេចចិត្តមកទាំងកូនតូច។ ពេលមកដល់កំពង់ចាម ខ្ញុំក៏សាកល្បងធ្វើការដែរ តែកូនតូច ហើយគ្មានសាច់ញាតិ ហើយនៅម្ដុំកន្លែងរស់នៅនោះគ្មានសាលាណាទទួលទារកទៀត ដូចនេះមានតែឈប់ហ្មងទៅ”។
២- មិនទុកចិត្តអ្នកដទៃ
បើតាមការឲ្យដឹងពីអ្នកម៉ាក់វ័យក្មេង អ៊ុំ អាលីហ្សា និងមានកូនទី២ នាក់រួចមកហើយ នោះបានឲ្យដឹងថា អ្នកនាងមិនទុកចិត្តអ្នកនៅជាមួយ ឬកន្លែងមើលក្មេងឡើយ ព្រោះឃើញកន្លងមកមានករណីអ្នកមើលថែទាំងនៅសាលា និងនៅផ្ទះវាយធ្វើបាបកូនច្រើនណាស់។ អតីតបុគ្គលិកធនាគាររូបនេះក៏បន្ថែមទៀតថា នៅផ្ទះក៏មានអ្នកនៅជាមួយដែរ តែមិនមែនឲ្យមើលកូនទេ ឲ្យធ្វើកិច្ចការជំនួសវិញ ហើយខ្លួននៅថែរក្សា ព្រោះដឹងពីចំណង់ចំណូលចិត្តកូន និងគិតថាខ្លួនមានអនាម័យគ្រប់គ្រាន់មិនងាយធ្វើឲ្យកូនឈឺផ្ដាស។
មិនតែប៉ុណ្ណោះអ្នកស្រុកកំណើតនៅភ្នំពេញរូបនេះថាបានស្វែងរកតិចនិកបង្រៀន ឲ្យកូនក្លាយជាក្មេងល្អ ដោយមិនចាំបាច់ពឹងលើផ្អែកលើ YouTube ព្រោះខ្លាចកូនមើលប៉ះចំអ្វីមិនល្អ។ រឿងសំខាន់មួយទៀតដែលធ្វើឲ្យ លីហ្សា ឈប់ពីការងារមិនស្ដាយសោះ ព្រោះធ្លាប់មានអ្នករួមការងារ កូនឧស្សាហ៍ឈឺសុំច្បាប់គេច្រើន ប៉ះពាល់ដល់លទ្ធផលការងារ ទើបមិនចង់មានបញ្ហាបែបនោះ ដែរ ហើយគិតថាពេលកូនធំបន្តិច ចាំស្វែងរកការងារជាថ្មី។
៣- ជាភារកិច្ចចាំបាច់
“ខ្ញុំគិតថា ការមើលថែរក្សាកូនគឺជាភារកិច្ចដ៏ចាំបាច់មួយដែលយើងជាម្ដាយត្រូវតែធ្វើ។ ធ្វើការងារក្រៅត្បិតបានប្រាក់ច្រើនមែន តែបើយើងយកមកបែងចែកឲ្យគ្រប់ផ្នែក នោះយើងនឹងដឹងថា វាមិនសូវជាចំណេញច្រើនទេ ម្យ៉ាងបើគិតពីអនាគតកូន អ្នកនឹងដឹងថាការលះបង់នោះ ពិតជាមិនស្ដាយក្រោយឡើយ ព្រោះការចិញ្ចឹមបីបាច់កូន ធ្វើការងារផ្ទះ រៀបចំចំណីអាហារមានផាសុកភាព នោះការលូតលាស់ បញ្ហាស្មារតីអ្នកផ្ទះក៏តាមនោះដែរ”។ នេះជាការលើកឡើងរបស់អតីតបុគ្គលិកអ្នកគ្រប់គ្រងផ្នែកសណ្ឋាគារក្នុងទីក្រុងបាត់ដំបង ជា ភក្រ្តា បានប្រាប់ពីការសម្រេចចិត្តខ្លួន។
៤- អារម្មណ៍ព្រួយបារម្ភចំពោះកូន
សម្រាប់អ្នកស្រី សៀវ ធីតា បានប្រាប់ថា ខ្លួនទៅធ្វើការដោយគ្មានអារម្មណ៍ក្នុងខ្លួនទេ ព្រោះចេះតែគិតពីកូន ខ្លាចយំ ខ្លាចគេធ្វើបាប ខ្លាចកូនឃ្លាន ជាពិសេសនឹកកូនតែម្ដង។ អតីតនិស្សិតឱសថរូបនេះបន្តទៀតថា ពេលកូននៅក្នុងអំឡុងពេល ៣ ឆ្នាំចុះក្រោមត្រូវទទួលការមើលថែឲ្យបានដិតដល់ អ៊ីចឹងហើយបានជាស្ត្រីវ័យ ៣៤ ឆ្នាំរូបនោះសុខចិត្តចោលប្រាក់ចំណូលជាង ១ ពាន់ដុល្លាររាល់ខែមកមើលថែកូនវិញ។
មួយវិញទៀតអ្នកស្រីបានគិតគូរយ៉ាងល្អិតល្អន់ហើយថា ទាល់តែកូនចូលរៀនទើបងាកទៅធ្វើការវិញ ព្រោះមុនមានកូន គ្រួសារបានរៀបចំផែនការច្បាស់លាស់អស់ហើយ ដើម្បីមិនឲ្យពិបាកក្នុងអំឡុងពេលឈប់ធ្វើការនេះឯង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពេលក្លាយជាអ្នកម្ដាយ មនុស្សស្រីក្លាយជាអស្ចារ្យដោយសកម្មភាពអស់ទាំងនេះ
ចុចអាន៖ ទម្លាប់មិនល្អរបស់ឪពុកម្ដាយ ធ្វើឲ្យកូនចរិតអាក្រក់ពេលធំឡើង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


