KPT+
ម្ដាយ ៧ ប្រភេទដែលកំណត់ចរិតកូនស្រីពេលនាងធំឡើង
មនុស្សយើងមិនអាចជ្រើសរើសក្រុមគ្រួសារដែលកើតមកនោះទេ ហើយការពិតនេះផ្តល់ឱ្យមនុស្សនូវមូលដ្ឋានគ្រឹះអត្តចរិត និងអាកប្បកិរិយាផ្សេងៗគ្នា។ ហេតុអ្វីក្រុមគ្រួសារខុសគ្នា ធ្វើឲ្យយើងមានបុគ្គលិកលក្ខណៈខុសគ្នាដែរ? នេះគឺដោយសារតែឥទ្ធិពលរបស់អ្នកដែលចិញ្ចឹមបីបាច់ថែរក្សាយើងហ្នឹងឯង! ជាពិសេសម្ដាយមានឥទ្ធិពលជាងអ្នកផ្សេងទៀតក្នុងផ្ទះ ព្រោះថាគាត់ជាអ្នកនៅជិត សិ្នទ្ធស្នាលនឹងកូនៗជាងសមាជិកផ្សេង។
១. ម្ដាយជាបងប្អូនស្រី

ម្តាយនិងកូនស្រីមានចរិតដូចបងប្អូនស្រីនឹងគ្នាអ៊ីចឹង! គាត់ព្យាយាមឲ្យនាទីរបស់ខ្លួនទៅកូនជាអ្នកទទួលបន្ទុក និងផ្ដល់ការគាំទ្រផ្គត់ផ្គង់ទៅកូនស្រីដូចជាបងស្រីម្នាក់។ ម្ដាយដែលចិញ្ចឹមកូនបែបនេះ ទៅថ្ងៃក្រោយកូនស្រីនឹងក្លាយជាអ្នកដឹកនាំដ៏ល្អ ចេះឲ្យតម្លៃលើមនុស្សគ្រប់រូប។ ស្របពេលនេះដែរនាងនឹងក្លាយជាមនុស្សមិនសូវយកចិត្តទុកដាក់ និងភ័យខ្លាចចំពោះការបដិសេធរបស់អ្នកដទៃ។
២. ម្ដាយជាមិត្តភក្ដិ

ទាំងពីរនាក់ប្រៀបដូចជាមិត្តសម្លាញ់នឹងគ្នា ដោយគាត់តែងតែគាំទ្រ ជួយពិភាក្សាបញ្ហា កំដរនាងគ្រប់ពេល និងប្រឹក្សាបញ្ហាស្នេហាជាដើម។ ។ ម្ដាយកូនតែងបណ្ដើរគ្នាដើរផ្សារ និងឧស្សាហ៍ញ៉ាំអីជាមួយគ្នាខាងក្រៅដូចពួកម៉ាក។ ទំនាក់ទំនងបែបនេះ ជួយឲ្យកូនស្រីក្លាយជាមនុស្សហ៊ានប្រថុយប្រថាន និងហ៊ានប្រឈមនឹងឧសបសគ្គ។
៣. ម្ដាយជាជនចម្លែក
ក្នុងករណីនេះម្តាយនិងកូនស្រីមិនសូវទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃទេ ហើយពេលខ្លះពួកគេមើលទៅដូចមនុស្សមិនស្គាល់គ្នា ក៏មិនសូវចែករំលែកបញ្ហា ឬគំនិតជាមួយគ្នាដែរ លើកលែងតែមានបញ្ហាចាំបាច់ប៉ុណ្ណោះ ។
ទំនាក់ទំនងបែបនេះ ធ្វើឲ្យកូនស្រីជិតស្និទ្ធជាមួយឪពុកជាងម្ដាយ និងបណ្ដាលឲ្យកូនស្រី រងនូវជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ព្រមទាំងមិនឲ្យតម្លៃលើខ្លួនឯង។ លើសពីនេះទៀត នាងអាចមានបញ្ហាជាមួយដៃគូជីវិតនៅពេលធំឡើង។ ចំណុចល្អនាងជាក្មេងស្រីធំឡើងដែលមានទំនួលខុសត្រូវខ្ពស់ និងឯករាជ្យ ព្រោះនាងតែងតែអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង។
៤. ម្ដាយជាអ្នកបម្រើ
ម្ដាយប្រៀបបានអ្នកបម្រើ មិនទទួលការឱ្យតម្លៃពីកូននោះទេ។ គាត់បោកសម្លៀកបំពាក់ ធ្វើម្ហូប បោសសម្អាតផ្ទះជាដើម ដោយមិនប្រើកូនស្រីមួយម៉ាត់ណាឡើយ។ នៅក្នុងទំនាក់ទំនងនេះ កូនស្រីនឹងក្លាយជាមនុស្សអាត្មានិយម និងជាទីស្អប់ខ្ពើមរបស់អ្នកដទៃ។ ចំណុចល្អ នាងជាមនុស្សស្មោះត្រង់។
៥. ម្ដាយជាអ្នកដទៃ
រឿងនេះកើតឡើងនៅពេលអ្នកម្ដាយព្រងើយកន្តើយចំពោះកូនស្រី មិនថានាងបានធ្វើអ្វីក៏ដោយចុះ។ គាត់មិនចាប់អារម្មណ៍នឹងអ្វីដែលទាក់ទងនឹងកូន មិនដែលនិយាយសរសើរ ឬគ្មានមោទកភាពចំពោះសមិទ្ធិផលរបស់កូនស្រីគាត់ឡើយ។ កត្តានេះធ្វើឲ្យនាងខ្វះភាពកក់ក្ដៅ និងចាត់ទុកខ្លួនឯងជាមនុស្សគ្មានតម្លៃ។ កូនស្រីដែលធ្លាប់ជួបទំនាក់ទំនងបែបនេះ ភាគច្រើនជាមនុស្សទន់ជ្រាយ។
៦. ម្ដាយជាទីប្រឹក្សា

គាត់ជាអ្នកលើកទឹកចិត្តដ៏ល្អបំផុតរបស់កូនស្រី ដោយឱ្យនាងរៀននូវបទពិសោធន៍គ្រប់យ៉ាងដែលគាត់ធ្លាប់ឆ្លងកាត់។ គាត់ចូលរួមយ៉ាងខ្លាំងនៅក្នុងជីវិតកូនស្រី ហើយចង់ក្លាយជាផ្នែកមួយរបស់កូនគ្រប់ពេល និងមិនធ្លាប់បដិសេធពេលកូនត្រូវការអ្វី។ គាត់តែងតែនៅក្បែរផ្គត់ផ្គង់គ្រប់យ៉ាង។ ទង្វើនេះធ្វើឲ្យកូនស្រីនឹងក្លាយជាមនុស្សមិនសូវហ៊ានសម្រេចចិត្ត ហើយនឹងក្លាយជាមនុស្សដែលចូលចិត្តពឹងផ្អែកលើអ្នកដទៃ។
៧. ម្ដាយជាជនផ្ដាច់ការ
ម្តាយចិញ្ចឹមកូនស្រីក្រោមការត្រួតត្រាគ្រប់បែបយ៉ាងរបស់គាត់។ មិនផ្តល់ជម្រើសដល់កូនស្រី មិនឲ្យតម្លៃលើសម្ដីឬគំនិតយោបល់របស់នាងទេ។ គាត់ទាមទារតម្រូវការខ្ពស់ក្នុងពេលតែមួយ ដោយដាក់កំហិតដាច់ខាតត្រូវតែធ្វើឲ្យបានលទ្ធផលល្អគ្រប់ពេល។ ក្មេងស្រីដែលមានម្ដាយអត្តចរិតបែបនេះ នឹងក្លាយជាមនុស្សប្រកាន់វណ្ណៈ ឧស្សាហ៍បាក់ទឹកចិត្ត និងមិនសូវឲ្យតម្លៃខ្លួនឯង។ ប៉ុន្តែនាងជាមនុស្សមានទំនួលខុសត្រូវ និងការប្ដេជ្ញាខ្ពស់ចំពោះទំនាក់ទំនង ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?
ចុចអាន៖ កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


