KPT+
សព្វថ្ងៃនេះយើងកំណត់គុណតម្លៃត្រឹមត្រូវសម្រាប់ខ្លួនឯងឬនៅ?
សកម្មភាពរបស់យើងនឹងប្រាប់រឿងពិតទាំងអស់ថាយើងជាអ្នកណា ទៅមុខនឹងយ៉ាងណា ហើយអ្នកណាខ្លះចង់បានយើងជាដៃគូ ជាមិត្តរួមក្រុម ជាមិត្តរួមជីវិត។
អ្វីដែលយើងធ្វើ គឺជាផលនៃការគិត ហើយគ្រប់គ្នាអាចយល់អំពីអ្វីដែលយើងឲ្យតម្លៃក្នុងជីវិតតាមរយៈរឿងទាំងអស់នោះដែរ។
១. ការគិតអំពីពេលវេលា

ការស្រាវជ្រាវបានរកឃើញថា ជីវិតរបស់យើងម្នាក់ៗ ជាមធ្យមនឹងចំណាយពេល ៣៣ ឆ្នាំនៅលើគ្រែ (៧ ឆ្នាំដែលយើងព្យាយាមគេង) ការធ្វើលំហាត់ប្រាណ ១ ឆ្នាំ ៤ ខែនិងច្រើនជាង៣ដង នៃឆ្នាំវិស្សមកាល។ ក្នុងនោះ ស្ត្រីនឹងចំណាយពេល ១៣៦ ថ្ងៃ ដើម្បីតុបតែង បុរសវិញត្រឹម ៩០ ថ្ងៃទេ។ ទិន្នន័យទាំងនេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ។ ជីវិតយើងជាទ្រព្យរបស់យើង ជាជម្រើសប្រចាំថ្ងៃរបស់យើង ដែលចេះឬមិនចេះប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ។
២. ការប្រើប្រព័ន្ធផ្សព្វផ្សាយ

អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ជាមធ្យមយើងម្នាក់ៗនឹងចំណាយពេលច្រើនជាង ១១ ឆ្នាំនៃជីវិត ដើម្បីមើលទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយនានាមានបណ្ដាញសង្គមជាដើម។ គ្រប់គ្នាអាចគិតថាជម្រើសប្រើឬមិនប្រើប្រព័ន្ធផ្សព្វផ្សាយគឺធម្មតា ប៉ុន្តែតាមពិត ឆ្លុះបញ្ចាំងពីតម្លៃនៃជីវិតយើងម្នាក់ៗថាបានចំណាយប៉ុន្មាន ហើយសមជាមួយនឹងគុណតម្លៃឬទេ។
៣. តម្លៃប្រាក់

ដូចជាពេលវេលាដែរ ប្រាក់ដែលយើងចំណាយ មើលឃើញពីគុណតម្លៃដែលយើងរស់នៅ។ មិនរាប់បញ្ចូលរបស់របរចាំបាច់ ដូចជា ផ្ទះ ឡាន វិក្កយបត្រ ម្ហូបអាហារនិងបំណុល។ ឥឡូវសូមក្រឡេកមើលការចំណាយតាមតម្រូវការរបស់យើងជាមុនសិន។ តើការវិនិយោគធំបំផុតរបស់យើងក្នុងខែនេះគឺជាអ្វី? តើតំបន់ណាដែលត្រូវការចំណាយច្រើនបំផុតសម្រាប់យើង? តើការចំណាយរបស់យើង ត្រូវនឹងអ្វីដែលសំខាន់បំផុតសម្រាប់យើងទេ?
ជាញឹកញាប់យើងមានទស្សនវិស័យលើអ្វីដែល “មានតម្លៃ” ដែលមិនសមហេតុផល ប្រសិនបើយើងមើលការចំណាយរបស់យើងទាំងអស់ក្នុងពេលតែមួយ។
៤. ស្វែងរកគុណតម្លៃឲ្យខ្លួនឯង

ការធ្វើសវនកម្មដោយខ្លួនឯង ប្រាប់យើងពីគុណតម្លៃដែលបានជះឥទ្ធិពលដល់ជីវិតរបស់យើងដើម្បីសម្រេចចិត្តថា តើគុណតម្លៃរបស់យើងមានអ្វីខ្លះ និងថាតើសកម្មភាពសព្វថ្ងៃរបស់យើងស្របជាមួយរឿងទាំងនោះដែរឬទេ។ គុណតម្លៃខ្ពស់ជួយជំរុញនិងលើកស្ទួយយើងឆ្ពោះទៅរកសុភមង្គល ការសម្រេចចិត្តច្បាស់លាស់និងបន្ថែមអត្ថន័យដល់ជីវិត។ គុណតម្លៃទាប នឹងនាំយើងឆ្ពោះទៅរកការថប់បារម្ភ ការធ្លាក់ទឹកចិត្តនិងការរងទុក្ខមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖អ្វីដែលត្រូវធ្វើ នៅពេលដែលមិត្តភ័ក្ដិមិនចូលចិត្តមិត្តប្រុសរបស់អ្នក
ចុចអាន ៖និយមន័យស្នេហាមានន័យយ៉ាងណា? ម្ដេចមនុស្សគ្រប់គ្នាតែងឈឺចាប់នឹងវា?
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


